តូចសាមញ្ញ តែល្បីដល់អន្តរជាតិ! ផ្ទះឈើខ្មែររបស់ចុងភៅណាក់ ត្រូវបានសារព័ត៌មានអង់គ្លេសដ៏ល្បី បញ្ចូលក្នុងបញ្ជីសណ្ឋាគារល្អបំផុតនៅកម្ពុជា

Share This

ប្រិយមិត្តស្គាល់ ចុងភៅណាក់ ឬ Chef Nak ប្រាកដជាបានដឹងមកហើយថា ចុងភៅស្រីកម្ពុជាល្បីល្បាញដំបូងគេរូបនេះ បានបើកកន្លែងផ្តល់សេវាកម្មម្ហូបអាហារ និង ការស្នាក់នៅលក្ខណៈ​ឯកជនមួយ ដែលរៀបចំជាផ្ទះឈើខ្មែរ ស្ថិតនៅចម្ងាយប្រមាណ ៤៥ នាទី ពីទីក្រុងភ្នំពេញ។​

ជាមួយការតាក់តែងផ្ទះឈើខ្មែរ លម្អដោយគ្រឿងសិល្បៈ ផ្សារភ្ជាប់នឹងធម្មជាតិខៀវខ្ចី ចុងភៅណាក់បានរៀបចំជាកន្លែងស្នាក់ផង ចម្អិនម្ហូបផង ក៏ដូចជាកន្លែងបង្រៀនធ្វើម្ហូបផងដែរ។ ដោយសារតែលក្ខណៈពិសេសនេះហើយ ទើបផ្ទះឈើនេះ មិនត្រឹមតែលេចធ្លោក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងល្បីសុសសាយដល់អន្តរជាតិផងដែរ។

ជាក់ស្តែង ថ្មីៗនេះ ផ្ទះឈើរបស់ចុងភៅណាក់ ត្រូវបានសារព័ត៌មានដ៏ល្បីរបស់អង់គ្លេស The Standard ជ្រើសរើសដាក់បញ្ចូលក្នុងបញ្ជីសណ្ឋាគារល្អបំផុតនៅកម្ពុជា។ ទន្ទឹមនឹងការចុះផ្សាយនេះ ចុងភៅណាក់ ក៏បានបង្ហាញអារម្មណ៍រំភើប ដោយបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផងដែរ។​

ចុងភៅណាក់ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសប្បាយចិត្តដែលផ្ទះឈើរបស់យើង ត្រូវបាន The Standard​ សារព័ត៌មានដ៏ល្បីរបស់ចក្រភពអង់គ្លេស ជ្រើសរើសបញ្ចូលក្នុងបញ្ជីសណ្ឋាគារល្អបំផុតនៅកម្ពុជា។  អ្វីដែលជាទីមោទក និង កិត្តិយសជាងនេះទៅទៀតនោះ គឺការមើលឃើញផ្ទះតូចសាមញ្ញរបស់យើង អាចឈរជាមួយសណ្ឋាគារលំដាប់ ៥–៧ ផ្កាយ។ វាជាភស្តុតាងដែលថា ម្ហូបខ្មែររបស់យើងក៏អាចឈរខ្ពស់លើឆាកអន្តរជាតិជាមួយម្ហូបអាហាររបស់ប្រទេសផ្សេងៗទៀតដែរ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ