តារាសម្តែងជើងចាស់ យស ប៊ូវណ្ណៈ និង តារាចម្រៀង ឆោម និមល ព្រមទាំងសិល្បករ-រិនីច្រើនទៀត វិលមកកម្ពុជាទទួលមេដាយពីក្រសួងវប្បធម៌

Share This

កាលពីល្ងាចថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំកម្មវិធី «អបអរមហាបវរធិបតី សាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧» និង​​ «ពិធីសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីលើកទី ៦» ដោយមានការចូលរួមពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​​ និង លោក ជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និង សិល្បករ សិល្បការិនីជាច្រើនរូប។

ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍កម្មវិធី «អបអរមហាបវរធិបតី សាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧» និង​​ «ពិធីសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីលើកទី ៦» ឃើញមានវត្តមានរបស់តារាសម្តែង និង តារាចម្រៀងកម្ពុជា ដែលបានទៅរស់នៅឯសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ក៏បានអញ្ជើញចូលរួមដែរ ដោយក្នុងនោះរួមមាន តារាសម្តែងជើងចាស់ ឯកឧត្តម យស ប៊ូវណ្ណៈ និង ភរិយា លោកជំទាវ លី​ ស៊ីថារី, តារាចម្រៀង ឆោម និមល, តារាចម្រៀងជើងចាស់ ព្រួញ ដាវី, លោក នៅ ស៊ីនឿន និង តារាចម្រៀង​ តារាសម្តែងជើងចាស់ជាច្រើនទៀត។

ដោយឡែក អ្វីដែលកាន់តែពិសេសទៀតនោះ កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ តារាសម្តែងជើងចាស់ ​ឯកឧត្ដម​ យស​ បូវណ្ណៈ​ និង ភរិយា លោកជំទាវ​ លី​ ស៊ីថារី​ ព្រមទាំង​ អ្នក​នាង​ ព្រួញ​ ដាវី, អ្នក​នាង​ ឆោម​ និមល, លោកស្រី មាស សាលី​, លោក ថោង តារាឆាយា និង លោកស្រី ផ្លុង រិទ្ធី ដែលជាសិល្បករ សិល្បការិនីរស់នៅឯសហរដ្ឋអាមេរិក ត្រូវបានបណ្ឌិត​សភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បំពាក់​មេដាយ​ថ្នាក់​ជាតិ​ជូន។

ក្នុងនោះដែរ មេដាយ​ថ្នាក់​ជាតិ ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជូនទៅដល់សិល្បករ សិល្បការិនីខាងលើនេះដែរ ក្នុងន័យនេះ គឺដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំ ប្រឹងប្រែងយ៉ាងសកម្មរបស់សិល្បករ សិល្បការិនី ដែលបានលះបង់ទាំងកម្លាំងកាយចិត្តទាំងពេលវេលា និង ស្មារតីក្នុងការថែរក្សា និងលើកតម្កើង ផ្សព្វផ្សាយវប្បធម៌ខ្មែរនៅឯក្រៅប្រទេស។

គួរជម្រាបថា អតីតតារាសម្ដែងជើងចាស់ យស បូវណ្ណៈ សព្វថ្ងៃ គឺជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសមាគម វប្បធម៌និងវិចិត្រសិល្បៈខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ រីឯភរិយា គឺលោកជំទាវ លី ស៊ីថាវី គឺប្រធានសិល្បៈវប្បធម៌ខ្មែរ ផ្នែករបាំបុរាណនៅទីក្រុងឡុងប៊ិច៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ