តារារ៉េបជិតដិតនឹង RuthKo ច្រើននាក់ នាំគ្នាប្រតិកម្មនឹងស្លាកលេខឡានបង្កគ្រោះថ្នា.-ក់ក្នុងសេចក្តីប្រកាសរបស់អយ្យការ ខុសពីឡាននៅកន្លែងកើតហេតុ

Share This

កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពី ការចោទប្រកាន់អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់ នៅចំណុចផ្លូវ ៦០ ម៉ែត្រ ខណ្ឌមានជ័យ។

ក្នុងសេចក្តីប្រកាសបានរៀបរាប់ថា៖ «អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ០១ និង ៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-300 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.2477 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឫទ្ធិរុទ្រ ភេទប្រុស អាយុ ២៤ ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ»។

ផ្អែកតាមការសន្និដ្ឋាន របស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ករណីខាងលើនេះ កើតឡើងដោយសារ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។

ក្នុងនោះ ក្រោយពីបានសាកសួរ និង ពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ ១៩៨៩ (ឃាត់ខ្លួន) ពីបទ «បើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ» តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង បានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លិខិតទី ១

យ៉ាងណាមិញ ក្រោយសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញហើយ បណ្ដាលឱ្យមានការចែករំលែក និង ប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេស ក្រុមគ្រួសារ និង មិត្តភក្តិរបស់លោក RuthKo ដោយគេបានឃើញតារាចម្រៀងរ៉េប KingChi និង លោក ទេព ពិសិដ្ឋ បានលើកឡើងពីស្លាកលេខឡានបង្ក​បទល្មើស​គឺឡានម៉ា​ LEXUS RX330. មាន​ស្លាកលេខ​ ខេមរៈ​ភូមិន្ទ​ 2-4771 រីឯក្នុងសេចក្តីប្រកាសបែរជាឡានម៉ាក​ LEXUS RX​300​  និង​ស្លាកលេខ​ 09 2.2477. ទៅវិញ។

លោក​ ទេព ពិសិដ្ឋ
KingChi

ក្រោយផ្ទុះការចែករំលែកពីចំណុចមិនប្រក្រតីខាងលើនោះហើយ ពេលនេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្តូរសេចក្តីប្រកាសថ្មី និង បានកែតម្រូវម៉ាកឡានទៅជា LEXUS RX330. មាន​ស្លាកលេខ​ ខេមរៈ​ភូមិន្ទ​ 2-4771 វិញហើយ៕

លិខិតទី ២

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

ព័ត៌មានបន្ថែម

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

​ឆ្នាំ ២០២៥ ហើយ! តស់មកដឹងពីមុខរបរកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំង ២០ សម្រាប់យុវជននៅកម្ពុជា

ផ្អើលនៅថៃ! ស្នេហាត្រីកោណ ស្រី ២ ប្រុស ១ ខាងប្រុសដោះស្រាយមិនចេញ ក៏បើកឡានចូលសមុទ្របំណងឱ្យស្ល-ា.ប់ទាំងអស់គ្នា តែបរាជ័យ

ក្ដៅៗ! អ្នកលេង TikTok នៅអាមេរិកកំពុងជ្រួលច្របល់ ខណៈបណ្ដាញសង្គមមួយនេះ អាចនឹងត្រូវឈប់ឱ្យប្រើនៅថ្ងៃទី ១៩ ខែមករា ខាងមុខ

ទំនេរអត់ការងារធ្វើទៅទះគូទនារីម្នាក់កណ្តាលផ្សារមួយទំហឹង មានអីខាងស្រីប្ដឹង បានទៅដេកប៉ុស្ដិ៍ប៉ូលិសលេង

សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនដែលចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

នារីម្នាក់ លួចយកបារីអេឡិចត្រូនិចឡើងយន្តហោះ ជូរមាត់ពេកអង្គុយជក់ផ្លុំផ្សែងចោលយ៉ាងរំភើយ មិនខ្វល់ពីការហាមប្រាម

តូចចិត្តឪពុកស្ដីឱ្យរឿងមកផ្ទះយប់ជ្រៅ ក្មេងប្រុសចិត្តខ្លាំងរត់ទៅបញ្ច.ប់ជី.វិ/តខ្លួនឯងមិនស្ដាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ