តារាម៉ូដែលអាជីពម្នាក់ ត្រូវប៉ូលិសចាប់ក្របួចនៅព្រលានយន្តហោះតៃវ៉ាន់ ពីបទលួចដឹកកញ្ឆាជាង ៣៣ គីឡូពីថៃ ទៅបារាំង

Share This

រដ្ឋអាជ្ញានៅតៃវ៉ាន់ បានចោទប្រកាន់បុរសសញ្ជាតិបារាំងវ័យ ២២ ឆ្នាំម្នាក់ ពីបទជួញដូរ និង រត់ពន្ធគ្រឿងញៀនខុសច្បាប់ ក្រោយពីរកឃើញរូបគេកំពុងលួចនាំយកកញ្ឆាជាង ៣៣.៤ គីឡូក្រាមក្នុងវ៉ាលិស ខណៈកំពុង transit នៅព្រលានយន្តហោះអន្តរជាតិ Taoyuan។

តាមលទ្ធផលទទួលបានពីការស៊ើបអង្កេត នៅរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ បុរសជនជាតិបារាំងវ័យក្មេងម្នាក់ បានជិះយន្តហោះ EVA Air ជើងហោះហើរលេខ BR-68 ហោះចេញពីព្រលានយន្តហោះសុវណ្ណាភូមិ ប្រទេសថៃ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិ Taoyuan នៅតៃវ៉ាន់ ដោយគម្រោងនឹងហោះទៅព្រលានយន្តហោះអន្តរជាតិ Charles de Gualle ក្រុងប៉ារីស ប្រទេសបារាំង។

ខណៈកំពុងធ្វើការត្រួតពិនិត្យ ខាងអាជ្ញាធរបានរកឃើញថា វ៉ាលិសចំនួន ២ របស់បុរសខាងលើបង្ហាញសញ្ញាមិនប្រក្រតី។ ក្រោយឆែកឆេរមើលទៅ ពួកគេក៏រកឃើញកញ្ឆាចំនួន ៦៨ កញ្ចប់លាក់នៅខាងក្នុងនោះ ជាមួយទម្ងន់សរុបចំនួន ៣៣,៤៣១.៥៤ ក្រាម។ ពេលកាត់ក្ដី ជនជាប់ចោទបានទទួលសារភាពគ្រប់បែបយ៉ាង ដោយលើកឡើងថា រូបគេជាតារាម៉ូដែលអាជីព និង ត្រូវបានខាងក្រុមជួញដូរគ្រឿងញៀនហៅទៅប្រទេសថៃ ដោយក្រោយមកក៏ស្នើឱ្យរូបគេដឹកវ៉ាលិសមានផ្ទុកគ្រឿងញៀនទាំងនេះត្រឡប់ទៅប្រទេសបារាំង។

តាមការបញ្ជាក់ពីខាងការិយាល័យព្រះរាជអាជ្ញាបានកំណត់ថា ចំនួនគ្រឿងញៀនដែលដកហូតបានគឺទ្រង់ទ្រាយធំ ប្រសិនបើវាឈានទៅដល់ការលក់លើទីផ្សារ វាអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរខ្លាំងដល់សុខភាពសាធារណៈ។ បើទោះជាគ្រឿងញៀនទាំងនោះត្រូវបានរឹបអូសទាន់ពេល ប៉ុន្តែគ្រោះថ្នាក់គឺនៅតែខ្លាំង។

ដោយពិចារណាលើចម្លើយសារភាពរបស់ជនជាប់ចោទ ខាងការិយាល័យព្រះរាជអាជ្ញាក៏បានស្នើឱ្យតុលាការកាត់ទោសជនជាប់ចោទឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ៦ ខែ។ បច្ចុប្បន្ន ជនជាប់ចោទកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការកាត់ក្ដីបន្ត៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ចរិតប្រទេសអ្នកមាន! ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ដឹងរឿងហើយ! ផ្ទុះចចាមអារ៉ាមយកសា-ច់មនុស្សធ្វើស៊ុប ការពិតជាករណីឃា-ត-ក-ម្ម សម្ល-ា.//ប់រួចបំផ្លាញសាកស-ពចោល

មិនចប់សោះ! តា Nawat ដាក់ពាក្យប្តឹង Fatima ម្ចាស់មកុដ Miss Universe 2025 រឿងនិយាយបង្កាច់បង្ខូច កាលទាស់សម្ដីគ្នាលើកមុន

សុខៗដាច់ភ្លើងកុំឆ្ងល់! EDC ជូនដំណឹង ចាប់ពីព្រឹកនេះ ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់តាមពេលកំណត់នេះ

អត់ផុតពីក្រសែភ្នែកទេ! យប់មិញ ក្លឹប X-ZOOM ដែលកំពុងផ្ទុះល្បីមានយុវវ័យសម្រុកទៅរាំរែក ត្រូវអាជ្ញាធរចុះណែនាំលើរឿង ៥ យ៉ាង

បើកភ្នែកមក រលឹមស្រិចៗ! ក្រសួងប្រកាស ភ្នំពេញ និង ខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី៦

ស្វែងរកព័ត៌មាន​ ឬវីដេអូ