តាមប្រមាញ់អស់ ៥ ថ្ងៃ ទីបំផុតប៉ូលិសចាប់ខ្លួនជនសង្ស័យសម្ល-ា./ប់ CEO ក្រុមហ៊ុនធានារ៉ាប់រងបានហើយ មានអាយុទើប ២៦ ឆ្នាំ

Share This

ក្រោយការស្វះស្វែងតាមប្រមាញ់អស់រយៈពេល ៥ ថ្ងៃ នៅទីបំផុតប៉ូលិសសហរដ្ឋអាមេរិកបានធ្វើការចាប់ខ្លួនបុរសជាជនសង្ស័យពាក់ព័ន្ធនឹងការបាញ់សម្លាប់ CEO ក្រុមហ៊ុនធានារ៉ាប់រង UnitedHealthcare បានហើយ។

ជនសង្ស័យរូបនោះត្រូវបានស្គាល់ឈ្មោះថា Luigi Mangione អាយុ ២៦ ឆ្នាំ បានកើត និង ធំធាត់នៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ បើតាមអ្នកនាំពាក្យឱ្យមហាវិទ្យាល័យ Pennsylvania ប្រាប់សារព័ត៌មាន The Guardian ថា ជនសង្ស័យបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និង វិស្វកម្ម ពីសាលាខាងលើ។

លោក Mangione ត្រូវបានប៉ូលិសចាប់ខ្លួនបាននៅក្រុង Altoona រដ្ឋ Pennsylvania សហរដ្ឋអាមេរិក នៅពេលដែលបុគ្គលិកហាង McDonald ម្នាក់ប្រទះឃើញលោកកំពុងញ៉ាំនៅក្នុងហាង និង ចំណាំមុខលោកបានពេលដែលប៉ូលិសក្រុងញ៉ូយ៉កទម្លាយរូបប្រកាសតាមចាប់ខ្លួននោះ។ ប៉ូលិសបានទៅដល់ទីតាំងហាង និង ឱ្យជនសង្ស័យដោះម៉ាស់ចេញបង្ហាញមុខ ហើយក៏ឃើញច្បាស់ថារូបគេពិតជាជនសង្ស័យដែលប៉ូលិសកំពុងតាមរកមែន។

ភ្លាមៗ ប៉ូលិសបានប្រាប់ឱ្យគេបង្ហាញអត្តសញ្ញាណប័ណ្ណ ហើយគេក៏បានបង្ហាញ ID ក្លែងក្លាយមួយក្រោមឈ្មោះ Mark Rosario ដោយក្រោយមកប៉ូលិសក៏បានសួរគេបន្ថែមថា រូបគេធ្លាប់បានទៅក្រុងញ៉ូយ៉កថ្មីៗនេះឬអត់ ដោយប្រតិកម្មទទួលបានគឺគេមិនឆ្លើយតបអ្វីទាំងអស់ តែខ្លួនចាប់ផ្ដើមភ័យញ័រ។ ក្រោយសាកសួរនៅប៉ុស្តិ៍ប៉ូលិសក្រុង Altoona រួច ជនសង្ស័យក៏ត្រូវបានបញ្ជូនបន្តទៅកាន់តុលាការតំបន់ Blair។

គួរឱ្យដឹងថា ជនសង្ស័យ Luigi Mangione ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ចំនួន ៥ ករណី ដោយក្នុងនោះរួមមានករណីក្លែងបន្លំ ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ ករណីក្លែងបន្លំអត្តសញ្ញាណ ករណីកាន់កាប់អាវុធធ្វើឧក្រិដ្ឋកម្ម និង ករណីចុងក្រោយគឺការផ្ដល់ចម្លើយក្លែងក្លាយពីអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនទៅកាន់ខាងសមត្ថកិច្ច។

យ៉ាងណាមិញ ជនសង្ស័យត្រូវបានរកឃើញមិនមានទោសអំឡុងពេលបង្ហាញខ្លួនលើកដំបូងក្នុងតុលាការកាលពីល្ងាចថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដែលការបង្ហាញខ្លួននេះបានធ្វើឡើងត្រឹមប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន។ បច្ចុប្បន្ន រូបគេកំពុងឃុំខ្លួនដោយគ្មានការធានាចេញ រង់ចាំការឡើងតុលាការបន្ទាប់ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួន ប៉ូលិសក៏បានរកឃើញ «កាំភ្លើងខ្មោច» (កាំភ្លើងកែច្នៃ) ចំនួនមួយដែលអាចបាញ់គ្រាប់ប្រវែង ៩ មីលីម៉ែត្រ និង silencer ស្រដៀងទៅនឹងអាវុធដែលប្រើប្រាស់ក្នុងការបាញ់ប្រហារលើលោក Thompson ដែរ។ កាំភ្លើងកែច្នែនោះដែរ ប៉ូលិសជឿជាក់ថាច្នៃចេញពីម៉ាស៊ីនព្រីន 3D។ ក្រៅពីនេះ ប៉ូលិសក៏រកឃើញសម្លៀកបំពាក់ និង ម៉ាស់បិទបាំងមុខមួយស្រដៀងនឹងអ្វីដែលខ្មាន់កាំភ្លើងពាក់ដូចគ្នា។

ខាងអាជ្ញាធរបានបញ្ជាក់ទៀតថា ជនសង្ស័យមានឯកសារក្លែងបន្លំអត្តសញ្ញាណជាច្រើន ដោយក្នុងនោះរួមមាន ID New Jersey ក្លែងក្លាយដែលដូចគ្នាទៅនឹង ID ដែលខ្មាន់កាំភ្លើងប្រើប្រាស់ក្នុងការ check in សណ្ឋាគារនៅ Mantattan ប៉ុន្មានថ្ងៃមុនការបាញ់ប្រហារ CEO ក្រុមហ៊ុនធានារ៉ាប់រងនោះ។ ក្នុងនោះដែរ ពួកគេក៏រកឃើញសំបុត្រសរសេរដោយដៃមួយដែលបង្ហាញពីគំនិត និង គោលបំណងរបស់ជនសង្ស័យផងដែរ។ សំបុត្រនោះដែរ មិនមានអ្វីបញ្ជាក់លម្អិតពីការគំរាមនោះឡើយ ប៉ុន្តែបានបង្ហាញពីការប្រឆាំងទៅនឹងក្រុមហ៊ុននោះ។ ចំពោះព័ត៌មានលម្អិតនៃសំបុត្ររបស់ជនសង្ស័យនោះ ខាងប៉ូលិសមិនបានទម្លាយជាសាធារណៈនោះឡើយ គ្រាន់តែប៉ូលិសទម្លាយពាក្យពេចន៍មួយឃ្លាដែលរៀបរាប់ក្នុងនោះថា៖ «ពួកប៉ារ៉ាស៊ីតទាំងអស់នោះគួរតែទទួលការពិន័យបែបនេះ»

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ