បើគិតមកដល់ពេលនេះ រយៈពេលជាង ៤ ឆ្នាំ មកហើយ ដែលពិធីកររូបសង្ហាលោក តាប៊ុយ ដែលជាអ្នកផលិតកម្មវិធី «ពេញឬចិត្តអត់» បានប្រកាសចាកចេញពីស្ថានីយ៍ទូរទស្សន៍ My TV ក្រោយបំពេញការងារនៅទីនោះអស់រយៈពេលប្រមាណ ១៣ ឆ្នាំ កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។

យ៉ាងណាមិញ ក្រោយពីចាកចេញពីទូរទស្សន៍ខាងលើ តាប៊ុយ ក៏មិនបានបន្តអាជីពជាពិធីករក្នុងស្ថានីយទូរទស្សន៍ណានោះឡើយ ដោយលោកបានចាប់អាជីពលក់អនឡាញ និង ផលិត contents នានា។

ងាកត្រឡប់ទៅក្រោយបន្តិច អំឡុងពេលប្រកាសចាកចេញពីស្ថានីយ៍ទូរទស្សន៍ My TV លោកតាប៊ុយ បានបញ្ជាក់ពីមូលហេតុ ក្រោមហេតុផលចង់សម្រាកខួរក្បាល ដើរលេងឱ្យសប្បាយចិត្ត និង ឱ្យកាដូខ្លួនឯង ព្រោះកន្លងមកលោកដាក់សម្ពាធលើខ្លួនឯងយូរពេកហើយ។

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ តាប៊ុយ បានចេញមកបញ្ជាក់ពីមូលហេតុជាថ្មី ដោយលើកឡើង ៣ ចំណុចធំៗ ១ គឺធុញ និង ទី២ ពាក់ព័ន្ធនឹងលុយ។ ម្យ៉ាងវិញទៀត ក្នុងសំណេងវែងអន្លាយនោះ លោកក៏បានភ្ជាប់នូវរូបភាពឡូហ្គូថ្មីនៃអាជីពរបស់លោក ដែលដាក់ឈ្មោះថា «ពេញចិត្តឬអត់ ១ ពិធីការ»។

លោក តាប៊ុយ បានរៀបរាប់លម្អិតថា៖ «សូមខ្លីៗ មូលហេតុនៃការចាកចេញពីទូរទស្សន៍របស់ខ្ញុំ គឺ ១ ធុញថប់នឹងជីវិត, ២ ខ្ញុំមើលឃើញការរកប្រាក់ខាងក្រៅដោយការថត content និង ការរៀបចំ events ផ្សេងៗ បើយើងធ្វើការឱ្យគេពិបាក ដែលយកប្រាក់ខែពីគេ ហើយលួចរកប្រាក់ខាងក្រៅ ហើយក៏ចង់បោះបង់ចោលសម្ពាធ ដែលស្ពាយជាយូរឆ្នាំមកហើយ។ ៣ ការរីកចំរើននៃបច្ចេកវិទ្យា បើយូរទៀតទើបចាប់ផ្តើមវាអាចហួសពេល។ គ្រាន់តែចង់ចាកចេញពី comfort zone ដើម្បី challenge ជីវិតខ្លួនឯង»៕




