តស់! ទៅលេងមហោស្រពសិល្ប: «បុណ្យភូមិ» មានលេងល្បែងប្រជាប្រិយច្រើនមុខ សាកទៅមើល៎ក្រែងរកបានគូកាន់ដៃនឹងគេ

Share This

ដូចមហាជនបានជ្រាបមកហើយ មហោស្រព «បុណ្យភូមិ» នឹងរៀបចំកម្មវិធីការលេងល្បែងប្រជាប្រិយខ្មែរ សប្បាយៗ ស្លៀកក្បិន ក្រាលកន្ទេល មើលល្ខោន ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលខិតជិតកៀកមកដល់។ ក្នុងនោះ ឆ្នាំ ២០២៥ នេះ មហោស្រព «បុណ្យភូមិ» បានឈានមកដល់ឆ្នាំទី ១២ ហើយ។

ការត្រលប់មកវិញនាឆ្នាំនេះដែរ មហោស្រព «បុណ្យភូមិ» នឹងរៀបចំចំនួន ២ លើក ដោយលើកទីមួយរៀបចំនៅថ្ងៃទី ០៥ ដល់ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ លើកទីពីររៀបចំនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នៅវត្ត ស្វាយអណ្តែត។

ក្នុងនោះដែរ មហោស្រព «បុណ្យភូមិ» លើកសប្តាហ៍ ១ និង សប្តាហ៍ទី ២ នឹងមានការរៀបចំកម្មវិធីជាច្រើនរួមមាន ការលេងល្បែងប្រជាប្រិយនៅភូមិកម្សាន្ត ដូចជា បង្វិលកងផ្សងគូរ ឬផ្សងសុខសិរីឆ្នាំទាំង ១២, វាយក្អមប្រជាប្រិយមហាសំណាង, ទាញព្រ័ត្របុរាណមានជ័យ, សិក្ខាសាលាធ្វើគោមផ្កាយចូលឆ្នាំ, បត់ផ្កា និង ធ្វើប្រទីប, បត់រូបសត្វ, ការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ លើសពីនោះ ក៏មានការក្រាលកន្ទេលមើលល្ខោននៅបុណ្យភូមិ ក្រោមប្រធានបទ «សម្បត្តិបេតិភណ្ឌអរូបីដែលត្រូវការការពារ ជាបន្ទាន់»។

អ្វីដែលកាន់តែសប្បាយរីករាយ ជាងនេះទៅទៀតនោះ នាពេលរាត្រីនៃមហោស្រព «បុណ្យភូមិ» នឹងមានការស្លៀកក្បិន ក្រាលកន្ទេលមើលល្ខោនទាំងអស់គ្នា ដោយមានការសម្តែងពីក្រុមសិល្ប: ជាក្រុមនៅសល់មួយក្រុមចុងក្រោយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវការពារ និង អញ្ជើញចូលរួមសម្តែងពី ទម្រង់សិល្ប:របស់ខ្លួនដែលមានដូចជា៖  ក្រុម «ល្ខោនយីកេអ្នកភូមិនិពេជ្រ ខេត្តកំពង់ធំ», ក្រុម «ល្ខោនបុរាណ វត្តកៀនស្វាយក្រៅ», ក្រុម «ល្ខោនខោលវត្តស្វាយអណ្តែត» និង ក្រុម «ល្ខោនពោលស្រី»។ ក្រៅពីនោះ ក៏មានការប្រគំតន្រ្តីសម័យ ដែលមានតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាចូលរួមកម្សាន្ត ទៀតផង៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ព័ត៌មានបន្ថែម

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ