ដូចក្នុងកុន! ធ្លាប់ជួយជីវិតខាងស្រីពីដៃឪពុកកំណាច ទេសកាលអី ១២ ឆ្នាំក្រោយបានធ្វើការកន្លែងតែមួយ ប្ដូរពីអ្នកមានគុណក្លាយជាប្ដីវិញ

Share This

ត្រលប់ទៅជាងដប់ឆ្នាំមុន ក្មេងស្រីអាយុ ១៣ ឆ្នាំ ម្នាក់ឈ្មោះ Roshin Ali នាងបានរត់ចេញពីផ្ទះ ដោយសារតែខ្លាចឪពុកសម្លាប់។ ឪពុករបស់នាងជាមនុស្សតឹងរ៉ឹង មិនអនុញ្ញាតឱ្យកូនណាមួយដើរលេងក្រៅផ្ទះឡើយ។ ថ្ងៃមួយឪពុកនាងបានបាត់លុយអស់ពីខ្លួន កើតអារម្មណ៍ខឹងក្រោធ លុះមកដល់ផ្ទះ​ ក៏ចាប់បានកូនចេញក្រៅទៀត ចាប់ផ្តើមឆេវឆាវ រហូតចង់សម្លាប់កូនខ្លួន​ឯងទាំងអស់។

គ្រានោះ Roshin Ali រួមជាមួយបងស្រី និង ប្អូនប្រុស បាននាំគ្នារត់ទៅពួនក្នុងបន្ទប់គេង ដោយសារខ្លាចឪពុកធ្វើបាប។ បងស្រីរបស់នាងបានឈរខ្ទប់ទ្វារដើម្បីកុំឱ្យឪពុកចូលរួច។ តែទប់យ៉ាងណា ក៏ទប់មិនជាប់ ឪពុកនាងបានឱ្យប្រពន្ធទៅយកកាំបិតមកគាស់ទ្វារ។ ពេលបើកទ្វារបាន ឪពុកបានចាប់ក្របួចសក់បងស្រីនាង ហើយអូសទៅបន្ទប់គាត់ រួចប្រើខ្សែកាបវាយដំ។ បងស្រីនាងត្រូវបានចងដៃ ចងជើង និង យកក្រណាត់មកញ៉ុកមាត់មិនឱ្យស្រែក។ តែយ៉ាងណា នាងនៅតែឮសំឡេងបងស្រីនាង សុំអង្វរឪពុកកុំឱ្យសម្លាប់។

បន្ទាប់ពីវាយដំបងស្រី ម្តាយរបស់នាងបានដើរមកមើលនាង និង ប្អូនប្រុស ហើយនិយាយថា «ដល់វេនពួកឯងហើយ»។ ភ្លាមៗនោះ នាង និង ប្អូនប្រុសបាននាំគ្នាលោតតាមបង្អួច រត់គេចខ្លួនទៅសួនច្បារក្បែរផ្ទះ។ មិនយូរប៉ុន្មាន ឪពុកនាងបានទូរស័ព្ទហៅប៉ូលិសឱ្យស្វែងរក។ ខាងប៉ុស្តិ៍បានចាត់ឱ្យប៉ូលិសម្នាក់ឈ្មោះ Tyler Schrupp ជាអ្នកស្វែងរក ហើយរយៈពេលត្រឹមតែមួយថ្ងៃ Roshin Ali និង ប្អូនប្រុសត្រូវបានរកឃើញ។

ក្រោយការសួរនាំដឹងដើមហេតុ Roshin Ali និង បងប្អូនរបស់នាង ត្រូវបានយកទៅមើលថែ រីឯឪពុកម្តាយរបស់នាង ត្រូវជាប់គុកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ហាក់ដូចជានិស្ស័យ ១២ ឆ្នាំក្រោយមក Roshin Ali នាងបានធំពេញវ័យ និង បានចូល​បម្រើការ​នៅ​នាយកដ្ឋាន​តម្រួត ជាកន្លែងដែលប៉ូលិសឈ្មោះ Tyler Schrupp កំពុងធ្វើការ។ ជួបគ្នាជាថ្មី តែប៉ូលិសរូបនេះ មិនចាំមុខ និង មិនស្គាល់ Roshin Ali ជានរណាឡើយ។ ដោយឃើញ Roshin Ali ស្រស់ស្អាតខ្លាំង លោកបានចាប់ចិត្តលើនាងភ្លាមៗ។

មកដល់ថ្ងៃមួយ អ្នកទាំងពីរមានឱកាសបាននិយាយគ្នា។ ពេលសាងសងកាន់តែស៊ីជម្រៅ អ្នកទាំងពីរបានរម្លឹកពីរឿងរ៉ាវចាស់ៗ រួចមកទើបដឹងថា អ្នកទាំងពីរធ្លាប់ពាក់ព័ន្ធគ្នានឹងរឿងបាត់ខ្លួនពីមុន។​ ពេលដឹងសាច់រឿង អ្នកទាំងពីរចាប់ផ្តើមមានចិត្តលើគ្នាតែម្តង។

ទីបំផុត ក្មេងស្រីបាត់ខ្លួន និង ប៉ូលិស ដែលជាអ្នកតាមរក បានជួបគ្នាជាថ្មី។ អ្នកទាំងពីរបានភ្ជាប់ពាក្យកាលពីខែសីហា ឆ្នាំ ២០២៤ បច្ចុប្បន្នមានកូនប្រុសម្នាក់អាយុ ៥ ខែ។ អ្នកទាំងពីរមានគម្រោងរៀបការនៅឆ្នាំក្រោយ៕​

ប្រភព៖ NYP 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ