ដឹងរឿងកាន់តែក្តុកក្តួល! បងស្រី RuthKo សុខចិត្តបោះបង់ជំនាញ មករស់នៅជុំគ្រួសារ បានតែ ២ សប្តាហ៍ប្អូនប្រុសចាកចេញគ្មានថ្ងៃត្រឡប់

Share This

ធ្មេចបើកៗរយៈពេលជិត ១ ឆ្នាំហើយ ដែលតារាចម្រៀងមានប្រជាប្រិយភាព លោក RuthKo បានលាចាកលោកក្នុងគ្រោះថ្នាក់ចរាចរណ៍លាក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រយ៉ាងអាឡោះអាល័យ កាលពីយប់រំលងអធ្រាត្រថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។

កន្លងមក មហាជនច្បាស់ជាបានជ្រាបហើយកាលលោក RuthKo នៅមានជីវិត គឺរស់នៅឆ្ងាយគ្នាពីបងស្រី ហើយលោកទើបតែបានរស់នៅជុំបងស្រីបង្កើតមិនបានប៉ុន្មាន ស្រាប់តែត្រូវចាកចោលគ្មានថ្ងៃត្រឡប់ទៅវិញ។

ជាក់ស្តែង នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ បងស្រីបង្កើតលោក RuthKo បានទម្លាយពីអារម្មណ៍ដ៏ឈឺចាប់របស់ខ្លួន ដែលបានបោះបង់អាជីព វិលត្រលប់មករស់នៅជុំប្អូនប្រុសវិញ ប៉ុន្តែរស់នៅជុំគ្នាបានត្រឹម ២ សប្តាហ៍ បែរជាប្អូនប្រុសត្រូវស្លាប់ចោល។

ក្នុងនោះ បងស្រីលោក RuthKo បានរៀបរាប់ថា៖ ««មិនអីទេ ខ្ញុំយល់អារម្មណ៍មួយហ្នឹង» អត់ទេ! អ្នកមិនអាចយល់អារម្មណ៍មួយនេះបានទេ ដរាបណាអ្នកមិនធ្លាប់ជួបហេតុការណ៍នេះដោយផ្ទាល់។ អ្នកអាចយល់អារម្មណ៍ឈឺចាប់ តែអ្នកមិនអាចយល់ទេ ថាតើការឈឺចាប់មួយនេះវាមានជម្រៅជ្រៅប៉ុនណា។ អ្នករឹតតែមិនអាចយល់អារម្មណ៍មួយ ដែលខំស្រវេស្រវាបោះបង់ចោលអាជីពជំនាញ ផ្លាស់ប្តូរខ្សែជីវិត ៣៦០ ឌឺក្រេ ដើម្បីបានមកនៅជួបជុំបងប្អូនម៉ែឪ និង អាចបានឃើញមុខគ្នារាល់ថ្ងៃ ដល់មកដល់បាន ២ អាទិត្យមិនទាន់បានជួបមុខប្អូនស្រួលបួលផងប្អូនស្លាប់ចោល។

«គម្រោងមកនៅជុំគ្នាតែបែរជាមកអុជភ្លើងបូជាប្អូនខ្លួនឯងវិញ» អ្នកសាកស្រមៃមើលៗ! ពេលខ្ញុំឆ្កួតម្តងៗ ពេលខ្ញុំនឹកឃើញថា «ប្អូនអញស្លាប់បាត់ហើយ» ម្តងៗ ខ្ញុំប្រកាច់ស្រែកយំដូចមនុស្សឆ្កួត ហៅប្អូនមកវិញ អ្នកយល់អារម្មណ៍ហ្នឹងទេ? មានមនុស្សតិចណាស់ ដែលបានឃើញរូបភាពអស់ហ្នឹង ព្រោះមិនដែលចង់ឱ្យអ្នកណាឃើញទេ ខ្លាចគេថាយើងទន់ជ្រាយ។ តែប្អូនខ្ញុំនៅសុខៗស្លាប់ចោលខ្ញុំបាត់ ឱ្យខ្ញុំទទួលយកបែបណា? បើគ្នានៅស្អាតល្អ មាំទាំសុខៗហ្នឹង? ២៥ ឆ្នាំក្នុងគ្រួសារតែមួយ និយាយគ្នាទៅមកសុខៗក៏រលាយបាត់សូន្យ អ្នកមិនអាចយល់អារម្មណ៍ហ្នឹងទេ។ ដំបៅនេះ គ្មានថ្ងៃជាហើយគ្មានថ្នាំព្យាបាលទេ មានតែប្រើពេលវេលា។ យូរប៉ុនណាក៏មិនដឹង។ រូបភាពទាំងអស់ពីថ្ងៃនោះ នៅដក់ក្នុងខួរក្បាលខ្ញុំច្រើនណាស់ អត់មានបាត់មួយ detail ណាទេ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

អ្នកស្រី ពាន់ ភួងបុប្ផា និង លោក ម៉ានិត កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ