មហាជនតាមដានពីការងារសិល្បៈរបស់ផលិតកម្មបារមី ច្បាស់ជាបានជ្រាបហើយពីដំណើរឆ្ពោះទៅកាន់ការប្រគំតន្ត្រីនៅឯប្រទេសបារាំងរបស់តារាចម្រៀងរ៉េប លោក វណ្ណដា, លោក វណ្ណថាន, លោក យូហៃ, លោក នរិទ្ធ និង កញ្ញា រ៉េត ស៊ូហ្សាណា។

ក្នុងនោះដែរ ការប្រគំតន្ត្រីនេះមានឈ្មោះថា «The Rise for Khmer» ដែលរៀបចំឡើងដោយ ផលិតកម្មបារមី, សមាគមសិល្បករខ្មែរ និង Sabay Events Production ដែលរៀបចំនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ នៅឯសាលប្រគំ Salle Pleyel។

យ៉ាងណាមិញ ក្រឡេកទៅមើលតម្លៃសំបុត្រ ដែលបាន និង កំពុងដាក់លក់លើវេបសាយរបស់ Salle Pleyel ឯណោះវិញ ក៏នៅសល់មិនច្រើននោះឡើយ៕



