ដល់-ក! ការស្រាវជ្រាវថ្មីរកឃើញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម

Share This

ថ្មីៗនេះមានការបង្ហាញពីលទ្ធផលនៃការសិក្សារបស់អ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានឱ្យដឹងថា ការផឹកទឹកតាមរយៈដបប្លាស្ទិកជាញឹកញាប់ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយសារតែដបប្លាស្ទិកមានផ្ទុកសារធាតុគីមីដែលអាចកាត់បន្ថយភាពប្រែប្រួលនៃរាងកាយទៅនឹងអាំងស៊ុយលីន។

យោងតាមរបាយការណ៍របស់ក្រុមស្រាវជ្រាវ មនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៤០ នាក់ ត្រូវបានចាត់តាំងដោយឱ្យទទួលថ្នាំ placebo ឬ BPA ប្រហែល ៥០ មីក្រូក្រាម ក្នុងមួយគីឡូក្រាមនៃទម្ងន់រាងកាយ ដែល BPA ជាគីមីត្រូវបានប្រើប្រាស់ជាចម្បងក្នុងការវេចខ្ចប់ម្ហូបអាហារ និង ភេសជ្ជៈ រួមទាំងដបទឹកប្លាស្ទិក។ ៤ ថ្ងៃក្រោយមក គេឃើញថាពួកគេមានការចុះខ្សោយនូវការឆ្លើយតបទៅកាន់សារធាតុអាំងស៊ុយលីន ដែលជាសាធាតុចម្បងក្នុងការគ្រប់គ្រងការរំលាយជាតិស្ករនៅក្នុងរាងកាយ។ ដូច្នេះហើយ ការប្រើប្រាស់របស់ដែលមាន BPA ញឹកញាប់ អាចបង្កឱ្យមានហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ។​

យ៉ាងណាមិញ មានការស្រាវជ្រាវពីមុនៗបានបង្ហាញថា BPA អាចធ្វើឱ្យប៉ះពាល់ដល់អរម៉ូនរបស់មនុស្ស។ ក្នុងនោះ ប្រធានសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) ក៏បានអំពាវនាវឱ្យមានបទប្បញ្ញត្តិឧស្សាហកម្មតឹងរ៉ឹងលើបរិមាណសុវត្ថិភាពនៃ BPA ផងដែរ ដើម្បីធានាថាសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងនេះត្រូវបានបង្រួមអប្បបរមានៅក្នុងការប្រើប្រាស់៕

ប្រភព៖ Khaosod

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ