ដកលុយបង់ថ្លៃសាលាចៅទៅកែសម្ផស្ស ព្រោះជឿគ្រូថា ស្នាមជ្រួញលើមុខចេញសញ្ញាជើងក្អែក នាំឱ្យប្ដីមានស្រី

Share This

ស្ត្រីអាយុ ៥៨ ឆ្នាំម្នាក់នៅខេត្ត Henan ប្រទេសចិន កំពុងធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមក្នុងស្រុកភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថារូបគាត់បានចំណាយប្រាក់ចំនួន ៦២ ០០០ យ័ន (ប្រមាណ ៨៦០០ ដុល្លារ) លើការកែសម្ផស្សលុបស្នាមជ្រីវជ្រួញលើមុខ ព្រោះតែជឿថាវាជាសញ្ញានាំរឿងអាក្រក់ដល់កូនៗ និង ធ្វើឱ្យប្ដីមានស្រី។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ នៅពេលស្ត្រីចំណាស់ខាងលើបានទៅកាន់គ្លីនិកកែសម្ផស្សមួយកន្លែងក្បែរផ្ទះតាមការណែនាំរបស់ស្ត្រីម្នាក់ដែលជាម្ចាស់គ្លីនិកនោះ។ នៅគ្លីនិកនោះ គ្រូពេទ្យបាននិយាយថា ស្នាមជ្រួលនៅជ្រុងភ្នែករបស់គាត់ចេញជារាងដូចជើងក្អែក ដែលជាសញ្ញាបញ្ជាក់ថាប្ដីលួចផិតមានស្រី។ ពួកគេណែនាំឱ្យគាត់ធ្វើការលុបបំបាត់ស្នាមជ្រួចនោះចេញ ដើម្បីបិទផ្លូវអាក្រក់ដែលបម្រុងនឹងកើតឡើងលើប្ដីរបស់គាត់។

បន្ថែមពីនេះ គ្រូពេទ្យនោះបានលើកឡើងនូវស្នាមជ្រួញចន្លោះចិញ្ចើមទៀត ដោយគេនិយាយថានេះជាសញ្ញានាំរឿងមិនល្អដល់កូនៗ មិនបញ្ឈប់ត្រឹមហ្នឹងទេ គ្រូពេទ្យនោះថែមទាំងលើកឡើងពីខ្ទង់ច្រមុះរបស់គាត់ដែលទាបមិនសូវមាន ហើយតម្រូវឱ្យកែកុនដើម្បីបើកផ្លូវឱ្យសំណាង និង ទ្រព្យហូរចូល។

ការណែនាំរបស់គ្រូពេទ្យទាំងនេះបានធ្វើឱ្យស្ត្រីរូបនោះជឿលង់ ហើយក៏សម្រេចចិត្តដកលុយបង់ថ្លៃសាលារបស់ចៅទៅចាយលើការកែកុនមុខមាត់នេះ។ រឿងរ៉ាវមួយនេះដែរ បានក្លាយជាប្រធានបទក្ដៅគគុកនៅបណ្ដាញសង្គមប្រទេសចិន ដោយមហាជនជាច្រើនបញ្ចេញមតិរៀងៗខ្លួន ខ្លះថាគាត់មានជំនឿងប់ងល់ពេក ខណៈអ្នកខ្លះទៀតរិះគន់ទៅខាងគ្លីនិកដែលទាញប្រយោជន៍ពីមនុស្សចាស់បែបនេះ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

ព័ត៌មានបន្ថែម

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ