ញ៉ាំមួយផ្លែជាប់ចិត្ត សេដ្ឋីចិនម្ចាស់ចេកបិទស្កុតតម្លៃជាង ៦ លានដុល្លារ ទម្លាយចង់ទិញចេក ១០ ម៉ឺនផ្លែថែមទៀត

Share This

មេធំក្រុមហ៊ុន Crypto នៅចិន លោក Justin Sun កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅបានប្រកាសថា លោកចង់ទិញចេកចំនួន ១០ ម៉ឺនផ្លែពីតូបលក់ផ្លែឈើរបស់លោក Shah Alam នៅទីក្រុងញ៉ូយ៉ក ដើម្បីជាការអរគុណលោកសម្រាប់ការលក់ចេក original យកធ្វើជាសិល្បៈឈ្មោះ Comedian ដែលលោក Sun ដេញថ្លៃទិញបានក្នុងតម្លៃ ៦.២ លានដុល្លារកាលពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងទៅនោះ។

សរសេររៀបរាប់លើបណ្ដាញសង្គម X លោក Sun បានរៀបរាប់ថា៖ «ចេកទាំងនេះនឹងចែកចាយដោយឥតគិតថ្លៃនៅទូទាំងពិភពលោកតាមរយៈតូបរបស់លោក Alam។ អ្នកដែលមកហើយបង្ហាញអត្តសញ្ញាណត្រឹមត្រូវនឹងទទួលបានម្នាក់មួយផ្លែ»

ការសម្រេចចិត្តរបស់លោក Justin Sun នេះដែរ បានធ្វើឡើងក្រោយមានសារព័ត៌មានអាមេរិកមួយបានសម្ភាសលោក Alam ដែលជាអ្នកលក់ចេក original ឱ្យក្រុមហ៊ុនដេញថ្លៃ Sotheby’s ក្នុងតម្លៃត្រឹម ២៥ សេន ដើម្បីយកទៅបង្កើតជាសិល្បៈ «ចេកបិទស្កុតជាប់ជញ្ជាំង»។ អត្ថបទព័ត៌មាននោះថែមទាំងបានរៀបរាប់ពីស្ថានភាពរបស់លោក Alam និង ទម្លាយថាលោកបានយំក្រោយដឹងតម្លៃចេកបិទស្កុតដេញថ្លៃលក់បានរាប់លានដុល្លារកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

លោក Alam បានរៀបរាប់ថា ៖ «ខ្ញុំក្រីក្រណាស់ ខ្ញុំមិនដែលស្គាល់លុយច្រើនសន្ធឹកម្ល៉ឹងទេ»។ ស្ថានភាពរបស់លោក Alam បានធ្វើឱ្យលោក Sun រំជួលចិត្តជាខ្លាំង រហូតលោកលើកឡើងថា ៖ «តួនាទីនៃអ្នកលក់ចេកឱ្យសិល្បៈដ៏ល្បីល្បាញមួយនេះ គឺយើងមិនគួរមើលស្រាលឡើយ»

យ៉ាងណាមិញ លោក Alam គឺត្រឹមតែជាអ្នកលក់ចេកឱ្យគេប៉ុណ្ណោះ សម្រាប់ម្ចាស់តូបគឺជាបុរសម្នាក់ទៀតឈ្មោះ Mohammad R. Islam។ លោក Islam បានបញ្ជាក់ថា ប្រាក់ទទួលបានពីការលក់ចេក ១០ ម៉ឺនផ្លែនោះ លោកនឹងធ្វើការចែកឱ្យលោក Alam និង បុគ្គលិកលោក ៥ នាក់ផ្សេងទៀត ប៉ុន្តែឥលូវនេះលោកនៅមិនទាន់ទទួលបានការទាក់ទងពីលោក Justin Sun នៅឡើយទេ។

លោក Alam បានបញ្ជាក់បន្ថែមដែរថា ការទិញចេករាប់ម៉ឺនផ្លែនេះគឺត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងការទិញពីផ្សារបោះដុំ Brinx ហើយសម្រាប់ការដឹកជញ្ជូនក៏មិនងាយស្រួលដែរ។ ចំពោះចំណូលដែលទទួលបានពីការលក់ចេក ១០ ម៉ឺនផ្លែនោះវិញក៏បានមិនច្រើនដែរ គឺត្រឹម ៦ ពាន់ដុល្លារប៉ុណ្ណោះ៕

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

នៅថៃ! ដឹកដំរីដើរលេងបុណ្យភូមិ ពេលគេអុជកាំជ្រួចដំរីភ្ញាក់ ផ្អើលរត់ជា.ន់មនុស្សម្នា បណ្ដាលឱ្យមានអ្នករងរបួសច្រើននាក់

ថែសុខភាពផង! វេជ្ជបណ្ឌិត ហ៊ាង រតនា សម្គាល់ឃើញមានអ្នកជំងឺពុលចំណីច្រើន ពិសេសក្មេងៗ សង្ស័យមកពីអាហារ ៥ មុខនេះ

ទៅហើយមកវិញ! ក្រោយបិទជាង ១០ ម៉ោង ឥលូវអ្នកលេង TikTok នៅអាមេរិក អាចបើកប្រើវិញបានហើយ

ពណ៌ប្លែកខុសពីរាល់ឆ្នាំ! គ្រូចិនសែល្បី ណែនាំឱ្យប្រើពណ៌នេះ​ ដើម្បីយកហេង ថ្ងៃសែនចូលឆ្នាំចិន ២០២៥

ជាប្រផ្នូលអ្វី? ទាហានថៃ ២ នាក់របួសធ្ងន់ធ្ងរដោយសារកាំភ្លើ.-ងធំខុសបច្ចេកទេស ក្នុងទិវាអបអរកងកម្លាំងលំដាប់ជាតិមួយ

ស៊ែរចែកគ្នាដឹង! អ្នកមានកូនស្រីអាយុ ៩ ឆ្នាំ​ អាចនាំទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូ.នឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួងម៉ែ

ទៀតហើយ! នៅនីហ្សេរីយ៉ា មានករណីឡានដឹកសាំងក្រឡាប់ ពលរដ្ឋនាំគ្នាទៅដួស ចៃដន្យឡានផ្ទុះឆេះ ស្លា./ប់អស់ ៧០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ