ជំទាវ ចន ច័ន្ទលក្ខិណា បង្ហើបពីជម្លោះស្នេហាត្រីកោណកំពុងក្ដៅគគុកថា ភាគីម្ខាងទៀតគឺជាអ្នកសិល្បៈ

Share This

កាលពីយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោងប្រហែល ២៣ និង ៣០ នាទី មានរឿងរ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលយប់ ដោយតាមរយៈវីដេអូបង្ហោះនៅលើបណ្តាញសង្គមបង្ហាញថា មានស្រ្តីម្នាក់បានជិះរថយន្ត TOYOTA Prius ពណ៌ទឹកប្រាក់ ត្រូវបានមនុស្សមួយក្រុមមានប្រុស និង ស្រី ជិះរថយន្តម៉ាក Ford Rabter ពណ៌ស មួយគ្រឿងបើកមកកាក់ពីមុខ រួចចុះមកស្រែកបង្ខំឱ្យស្ត្រីខាងលើចុះពីលើរថយន្ត លុះមិនព្រមចុះបុរសពាក់អាវខ្មៅ និង ស្រ្តីពាក់អាវលឿង បានប្រើអំពើហិង្សាតែម្តង ដោយមានវាយដោយដំបង ហើយបើករថយន្តដេញបំបុកពីក្រោយ។

បន្ទាប់ពីកើតហេតុការណ៍នេះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអន្តរាគមន៍ និង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនបង្កបានប្រើដំបងមូល, ប្រើដៃ និង បើករថយន្តម៉ាក Raptor ដេញបំបុកជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះរបួសជាច្រើនកន្លែង និង ខូចខាតរថយន្តមុខក្រោយទាំងស្រុង។ រីឯជនសង្ស័យជាបក្ខពួក ១ នាក់ទៀត ភេទប្រុស បានគេចខ្លួនបាត់។

តាមព័ត៌មានដែលទទួលបានពីទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនស្រ្តី ២ នាក់នោះ គឺក្នុងករណីហិង្សាដោយចេតនាដោយស្ថានទម្ងន់ទោស។ ដោយឡែក បច្ចុប្បន្ននេះជនសង្ស័យទាំង ២ នាក់ខាងលើ បាន និង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង ចាត់ការបន្តតាមនីតិវិធី។

ក្នុងករណីហិង្សានេះ បានធ្វើឱ្យផ្អើលឆោឡោទាំងយប់នេះ កើតចេញពីភ្លើងស្នេហាត្រីកោណ ដោយមុនឈានដល់កើតហេតុការណ៍នេះ ភាគីជនសង្ស័យគឺជាប្រពន្ធដើម បានបញ្ជាក់ក្នុងវីដេអូលើហ្វេសប៊ុកថា ស្រ្តីឈ្មោះ ចាប ចិន្តា តែងតែមករវីរវល់ជាមួយប្តីរបស់ខ្លួន ដើម្បីទាក់ទងគ្នា លុះមកដល់ថ្ងៃកើតហេតុនារីខាងលើមកគោះទ្វារផ្ទះដើម្បីរកប្តីរបស់ខ្លួន ទើបធ្វើឱ្យខ្លួនខឹងសម្បា ហើយបបួលបងប្អូននាំគ្នាព្រួតដេញវាយតែម្តង។

យ៉ាងណាមិញ ជុំវិញករណីខាងលើត្រូវបានមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានចេញមកបញ្ចេញការវែកញែករៀងៗខ្លួន ដោយក្នុងនោះ ក៏ឃើញជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហាញមតិរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។

ក្នុងនោះដែរ សំណេររបស់ជំទាវ ចន ច័ន្ទលក្ខិណា បានរៀបរាប់មានដូច្នេះថា៖ «ចុះច្បាប់ឯកពន្ធភាពអនុវត្តន៍លើអ្នកណា? ប្តី ឬ ស្រីយកប្តីគេ? បើច្បាប់ឯកពន្ធភាពអត់អនុវត្តន៍ចំពោះស្រីដែលយកប្តីគេទេ នោះ វិស័យឆក់ប្តីអ្នកដទៃកាន់តែកើនឡើងជាលំដាប់។ ប្រពន្ធដើម ដែលមានមុខមាត់កិត្តិយសខ្លះគ្នាសុខចិត្តដេកឱបដើមចេកស្លោក ឯស្រីយកប្តីគេខ្លះ បែរជារស់សោយសុខ ហើយសើចចំអកឌឺដងប្រពន្ធដើម ឯសត្វឈ្មោលជាប្តីខ្លះ កាន់តែអត់ខួរ យកតណ្ហាជាធំ ឱ្យតម្លៃស្រីក្មេង», «មនុស្សខ្លះល្បិចច្រើនណាស់ យកប្តីគេហើយ បង្កការឌឺដងបញ្ឆេះដុតគេមុខផ្ទះសឹងរាល់ថ្ងៃ ដល់គេខឹងប្រើហិង្សា ប្រពន្ធដើមជាប់ទោស ស្រីយកប្តីគេរួចខ្លួន ប្តីមានឱកាសយកស្រីពេញមុខ អេតាស៊ីវិលអត់ន័យ»។

លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះគឺ លោកជំទាវបានបង្ហោះថា ៖ «ឮថាភាគីម្ខាងទៀតជាអ្នកសិល្បៈ! សូមច្បាប់ឯកពន្ធភាព អនុវត្តន៍លើស្រីយកប្តីគេផង ដើម្បីឱ្យអេតាស៊ីវិលមានតម្លាភាព»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ