ជីវិតផុយស្រួយ! តារាសម្ដែងបរទេសម្នាក់ កំពុងអង្គុយហាត់ Yoga លើផ្ទាំងថ្ម បែរជាអកុសលត្រូវរលកបោកចូលសមុទ្របាត់បង់ជី.វិ-ត

Share This

កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងសញ្ជាតិរុស្ស៊ីម្នាក់បានជួបគ្រោះដ៏រន្ធត់ខណៈពេលរូបនាងកំពុងហាត់ Yoga លើផ្ទាំងថ្មនៅកោះសាម៉ុយ ប្រទេសថៃ ដោយរូបនាងត្រូវបានទឹករលកបោកចូលទៅក្នុងសមុទ្រភ្លាមៗរហូតឆក់យកអាយុជីវិតនាង បើទោះជាក្រុមការងារស្ទុះស្ទាទៅជួយយ៉ាងណាក៏ដោយ។

តាមព័ត៌មានបានឱ្យដឹងថា តារាស្រីជាជនរងគ្រោះរូបនោះមានឈ្មោះ Kamilla Belyatskaya អាយុ ២៤ ឆ្នាំ មកពីក្រុង Novosibirsk ប្រទេសរុស្ស៊ី។ ក្នុងថ្ងៃកើតហេតុ នាងបានទៅទីតាំង Lad Ko View Point នៅកោះសាម៉ុយនោះ ដោយនាងបានទៅជាមួយមិត្តប្រុសរបស់នាង ហើយតែងតែឡើងចុះកោះនេះជាញឹកញាប់។ មុនគ្រោះអកុសលកើតមានឡើង នាង Kamilla ក៏បានធ្វើការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងរៀបរាប់ពីក្ដីស្រឡាញ់ចំពោះកោះនោះដែរថា៖ «ខ្ញុំស្រឡាញ់កោះសាម៉ុយខ្លាំងណាស់។ ទីកន្លែងនេះ ឆ្នេរដែលពោរពេញដោយផ្ទាំងថ្មនេះគឺជាទិដ្ឋភាពដ៏អស្ចារ្យបំផុតដែលខ្ញុំបានឃើញក្នុងជីវិតមួយនេះ។ អរគុណចក្រវាលមួយនេះដែលអាចឱ្យខ្ញុំមកដល់កន្លែងនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»

Kamilla បានធ្វើដំណើរទៅជិត View Point យកកម្រាល Yoga ពណ៌ផ្កាឈូករបស់នាងចេញពីឡាន ឡើងទៅផ្ទាំងថ្មក្បែរនោះ។ នាងអង្គុយលើកម្រាល Yoga នោះដោយចិត្តស្រស់ថ្លារីករាយ ប៉ុន្តែមិនយូរប៉ុន្មានរលកសមុទ្រក៏ចាប់ផ្ដើមបោកបក់ខ្លាំងឡើងៗ រហូតបោកទម្លាក់នាងពីផ្ទាំងថ្មចូលសមុទ្រ។ ភ្លាមៗអ្នកដំណើរក្បែរនោះក៏បានលោតចុះទៅជួយនាងផងដែរ ប៉ុន្តែនៅតែមិនបានជោគជ័យ និង ថែមទាំងត្រូវសមុទ្រទាញយកទៅបាត់ខ្លួនដូចគ្នា។ ក្រោយហេតុការណ៍ត្រឹម ១៥ នាទី ក្រុមសង្គ្រោះក៏បានចុះទៅដល់ ប៉ុន្តែដោយសារតែទឹកសមុទ្របោកបក់ខ្លាំងពេកធ្វើឱ្យប៉ូលិសក្នុងតំបន់ពិបាកក្នុងការសង្គ្រោះជនរងគ្រោះជាខ្លាំង៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

(វីដេអូ) ឃើញសកម្មភាពនេះទើបដឹងថា វណ្ណដា ស្រឡាញ់ និង មើលថែ Lauryn ខ្លាំងកម្រិតណា

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

ព័ត៌មានបន្ថែម

(វីដេអូ) ឃើញសកម្មភាពនេះទើបដឹងថា វណ្ណដា ស្រឡាញ់ និង មើលថែ Lauryn ខ្លាំងកម្រិតណា

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

សល់ប៉ុន្មានថ្ងៃទៀតចូលរោងការ Taew ដឹកដៃគូដណ្តឹងសេដ្ឋី ទៅធ្វើបុណ្យនៅវត្តដើម្បីសុំលាភសុំជ័យ

KlapYaHandz ចេញសេចក្តីប្រកាសពីកម្មសិទ្ធិបញ្ញានិមិត្តសញ្ញាតារាចម្រៀង RuthKo សម្រាប់អ្នកយកធ្វើអាជីវកម្ម

រំលងជាង ១០ ថ្ងៃហើយ វុទ្ធា នៅទន្ទេញហៅឈ្មោះបងប្អូនល្អ RuthKo ធ្លាប់អង្គុយជជែកគ្នាលេងទល់ៗភ្លឺ

ស្វែងរកព័ត៌មាន​ ឬវីដេអូ