ភ្ជាប់ពាក្យរួចស្ងាត់ជាង ២ ឆ្នាំ ពេជ្រ សោភា បែរឆ្លើយប្រាប់អ្នកគាំទ្រថា អាយុកាន់តែច្រើនកាន់តែចង់នៅម្នាក់ឯង

Share This

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជាង ២ ឆ្នាំ មកហើយ ដែលតារាចម្រៀង ពេជ្រ សោភា​ និង តារាសម្តែង ឆឹម សក្កដា បានដឹកដៃគ្នាភ្ជាប់ពាក្យកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។ ក្នុងនោះ ក្រោយពីភ្ជាប់ពាក្យហើយ តារាប្រុសស្រីទាំង ២ រូប នេះ ក៏មិនដែលបង្ហើបពីថ្ងៃចូលរោងការដែរ ដោយម្នាក់ៗសម្រុកបំពេញការងាររៀងៗខ្លួន។

យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងចាប់អារម្មណ៍នូវការឆ្លើយឆ្លងរវាង អ្នកនាង ពេជ្រ សោភា និង អ្នកគាំទ្រនៅលើរូបថតមួយ ដែលតារាចម្រៀងស្រីខាងលើបានបង្ហោះឡើងលើផេកហ្វេសប៊ុកផ្លូវការ។

ក្នុងនោះដែរ អ្នកគាំទ្រម្នាក់ បានចូលទៅខមមិនថា៖ «ខ្ញុំពិតជាចង់ឃើញបងភាមានប្ដីហើយរៀបការខ្លាំងណាស់អាយុក៏ច្រើនហើយបងអើយ»។ ភ្លាមៗ អ្នកនាង ពេជ្រ សោភា ក៏បានយកគណនីហ្វេសប៊ុកផ្ទាល់មកឆ្លើយតបក្នុងខមមិនរបស់អ្នកគាំទ្រក្នុងផេករបស់ខ្លួនថា៖ «ខ្ញុំមិនបានគិតរឿងប្តីអីទេបង អាយុច្រើនកាន់តែចង់នៅម្នាក់ឯង»។

ការឆ្លងឆ្លើយរបស់ អ្នកនាង ពេជ្រ សោភា និង អ្នកគាំទ្រនោះដែរ ក៏ធ្វើឱ្យមានការចង់ដឹងពីទំនាក់ទំនងរបស់អ្នកនាង និង គូដណ្តឹង គឺលោក ឆឹម សក្កដា កាន់តែខ្លាំង ថាពេលណាអ្នកទាំង ២ ដឹងដៃគ្នាចូលរោងការ ព្រោះអ្នកគាំទ្រចង់ឃើញតារាប្រុសស្រីទាំង ២ នេះ គ្រងឈុតកូនកំលោះក្រមុំណាស់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

ក្រោយផ្ទុះការរិះគន់លើ N.Jonh ម្ដងទៀត ផេក PSV family ផុសឆ្លើយតបលើកហេតុផល ៤ ចំណុចជុំវិញស្ថានភាពការងារ N.Jonh នៅអាមេរិក

ជាបវរកញ្ញាជួបឧបសគ្គច្រើនជាងគេ! អ្នកគ្រប់គ្រង MUC តែងចាំគាំទ្រ ហ្វីយ៉ាតា ពីក្រោយយ៉ាងកក់ក្ដៅ សឹងគ្រប់សកម្មភាព

តារាចម្រៀងស្រីជួរមុខ ២ រូប ប្រកាសលុបចោលការសម្តែងនៅ Pub ភ្លាមៗ ព្រោះគិតដល់សុខទុក្ខបងប្អូនខ្មែរនៅព្រំដែន

ពលរដ្ឋនៅតាមព្រំដែនកំពុងជួបទុក្ខ នាង ដាវីន ថាលើកនេះនឹងចូលរួមជួយតាមលទ្ធភាព មិនហ៊ានបង្កើតមូលនិធិដូចមុនទេ

ជាតិកំពុងតានតឹង ហ្វីយ៉ាតា នៅស្រុកគេក៏មិនស្រណុកចិត្ត តែត្រូវកាន់ទង់ជាតិខ្មែរបញ្ចប់បេសកកម្ម មិនរត់ចោលជួរកណ្ដាលទីដាច់ខាត

សម្រុកធ្វើជំនួញទាន់វ័យនៅក្មេង! គង់ ចាន់ស្រីមុំ ទើបបើកហាងថ្មីដល់ទៅ ២ បន្ថែមទៀត

ឌីជេ ក្តិប បង្ហើបឱ្យអ្នកគាំទ្រលួចញញឹម បន្ទាប់ពីបានរួមការងារនឹង វណ្ណដា ព្រមទាំងសិស្សប្អូនជំនាន់ក្រោយមួយរយៈ

ស្វែងរកព័ត៌មាន​ ឬវីដេអូ