ឆ្លងចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ហើយ មនុស្សម្នាក់ៗតែងតែចង់បានជីវិតល្អប្រសើរជាងឆ្នាំកន្លងទៅ ព្រោះនេះជាទំព័រជីវិតថ្មីមួយទៀត ដែលយើងត្រូវបោះជំហានបន្តិចម្ដងៗ ដើម្បីសម្រេចក្ដីស្រមៃឈានទៅរកគោលដៅជីវិតណាមួយ ដែលធ្វើឱ្យជីវិតកាន់តែល្អប្រសើរឡើង។
មុននឹងឈានដល់ការសម្រេចគោលដៅជីវិតឱ្យកាន់តែល្អប្រសើរ យើងគួរចាប់ផ្ដើមពីការរៀបចំផ្ទះជាមុនសិន ហើយបើតាមការណែនាំតាមរយៈផេក Master Naly Fengshui របស់អ្នកគ្រូហុងស៊ុយដ៏ល្បី ឡុង ណាលី បានបង្ហាញពីមូលដ្ឋានគ្រឹះមួយចំនួន ដើម្បីរៀបចំផ្ទះឱ្យមានហុងស៊ុយល្អ ធ្វើឱ្យសមាជិកក្នុងផ្ទះរស់នៅប្រកបដោយផាសុកភាព មានរាសី។
ចំពោះមូលដ្ឋានគ្រឹះនៅក្នុងការរៀបចំហុងស៊ុយផ្ទះមានដូចខាងក្រោម ៖
– សម្អាតផ្ទះឱ្យបានស្អាត និងមានរបៀបជាប្រចាំ
– បើកទ្វារ ឬបង្អួចដើម្បីឱ្យមានខ្យល់ចេញចូល
– ធ្វើយ៉ាងណាឱ្យផ្ទះមានពន្លឺគ្រប់គ្រាន់
– ហាមធ្វើឱ្យចរន្តខ្យល់ដែលមានក្លិនស្អុយ ឆ្អេះឆ្អាប បក់ចូលផ្ទះ
– រៀបចំហុងស៊ុយទៅតាមសៀវភៅហុងស៊ុយប្រចាំឆ្នាំ ២០២៥៕