ឆ្នាំ ២០២៥ មាសហក់ឡើងខ្លាំង ចូលដល់ឆ្នាំក្រោយអ្នកនាង កន្និដ្ឋា ថាមាសនឹងឡើងដល់តម្លៃប៉ុណ្ណេះក្នុងមួយជី

Share This

មកដល់ឆ្នាំ ២០២៥ មាសបានឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាឱកាសសម្រាប់អ្នកចង់បណ្តាក់ទុន ដែលចង់ទិញទុកសម្រាប់លក់ចំណេញ លក់វិញក៏មិនខាត។ យ៉ាងណាមិញ បើតាម អ្នកនាង កន្និដ្ឋា អ្នកបង្កើតមាតិកាដ៏ល្បីល្បាញ ហើយក៏ជាអ្នកវិភាគសង្គមដ៏ស៊ីជម្រៅ អ្នកនាងបានឱ្យមតិយោបល់ សម្រាប់បងប្អូនចង់ទិញមាសទុកផងដែរ។

ជាក់ស្តែង អ្នកនាង កន្និដ្ឋា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ឆ្នាំ ២០២៥ នេះ មាសបានឡើង​រហូតទៅដល់​ 50% តើយើងគួរតែចេះពេញចិត្ដ​ជាមួយលទ្ធផលនេះដែរឬទេ? តើប្រុងឱ្យវាឡើងមិនឈប់ ដោយមិនឱ្យវាបានសម្រាកខ្លះដើម្បីបានឡើងតទៅទៀតទេឬ? ​បើឆ្នាំក្រោយមាសវាឡើងទៅដល់ $600​ ក្នុងមួយជី​ នេះខ្ញុំគិតថាវានៅឡើងស្ទើរផង​ តើហេតុអ្វី?

ទី 1: នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក​ មាសដែលខ្លួនមាន​ គឺមិនដែលមានតិចជាង 20% នៃបំណុលរបស់ខ្លួនឯងទេ​ រាល់ថ្ងៃនេះតម្លៃមាស 8000​ តោនដែលសហរដ្ឋអាមេរិកកំពុងតែមាន​ បើគិតតាមតម្លៃទីផ្សារមាសក្នុងពេលឥឡូវ​ គឺវាស្មើត្រឹមតែ 10% នៃបំណុលរបស់ខ្លួនតែប៉ុណ្ណោះ។​ នេះបើចង់ឱ្យស្មើដល់​ 20% ដូចកាលពីមុន នោះតម្លៃមាសគឺត្រូវតែឡើងថ្លៃទៀត។ និយាយឱ្យខ្លីទៅ​ មាសគឺសមតែនឹងឡើងទៅដល់ $800​ ក្នុងមួយជី​ផង ប៉ុន្តែខ្ញុំមិនដែលរំពឹងទុកថានឹងឡើងខ្លាំងដល់ប៉ុណ្ណឹងទេ​ ត្រឹម $600 អីហ្នឹងគឺខ្ញុំលក់ហើយ។

ទី 2: ខ្ញុំបាននិយាយដដែលៗបែបនេះម្ដងហើយម្ដងទៀត សហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងវិបត្ដិបំណុល ហើយមិនអាចសងរួចទេ។​ ផ្លូវចេញគឺមានតែខ្ចីលុយបន្ថែមទៀត ដែលជាការត្រូវតែបោះពុម្ពលុយដុល្លារយ៉ាងសន្ធឹកសន្ធាប់មកបន្ថែមទៀត។ បែប​នេះវានឹងធ្វើឱ្យតម្លៃដុល្លារធ្លាក់ចុះថោក​ ដែលជាហេតុធ្វើឱ្យមាសឡើងថ្លៃ។

ទី 3: ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនគេបានមើលធ្លុះពីក្រយៅរបស់សហរដ្ឋអាមេរិក​ ដូច្នេះឱ្យតែពួកគេរកលុយដុល្លារបាន​ គឺពួកគេតែងតែយកទៅទិញមាសទុក។ គ្រាន់តែធនាគារកណ្ដាលពីប្រទេសទាំងអស់នោះ នាំគ្នាប្រមូលទិញមាសទុកគឺចំនួន 1000​ តោនជារៀងរាល់ឆ្នាំបាត់ទៅហើយ។​

សរុបមកខ្ញុំមើលមិនឃើញថា​ មាសនឹងអាចធ្លាក់ចុះខ្លាំងដោយតាមរបៀបណានោះទេ។ នេះគឺមិនមែនជាដំបូន្មានផ្នែកហិរញ្ញវត្ថុនោះទេ​ ខ្ញុំគ្រាន់តែប្រាប់បងប្អូនអំពីអ្វីដែលខ្ញុំគិត​  និងធ្វើសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។​ ខ្ញុំដឹងតែថា​ ខ្ញុំទិញ​ថែម​ហើយ និង កាន់វាទុក​ តែសម្រាប់បងប្អូនវិញ​ សូមធ្វើតាមតែចិត្ដរបស់បងប្អូនទៅ​ ហើយទទួលខុសត្រូវដោយខ្លួនឯង​។ សូមយកតែលុយដែលមិនត្រូវការប្រើប្រាស់ចាំបាច់​យកទៅទិញបានហើយ និង ប្រយ័ត្នទិញចំមាសក្លែងក្លាយ»៕​ ​

ប្រភព៖ FB 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ