ចេតិយព្រះធាតុចំណាស់មួយ អាយុ ៨៨ ឆ្នាំនៅថៃ សុខៗបាក់ស្រុតរលំម៉ដ្ឋខ្ទេចទាំងស្រុង អាចមកពីមូលហេតុនេះ

Share This

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅឯប្រទេសថៃ​ មានករណីបាក់រលំចេតិយព្រះធាតុចំណាស់មួយ ដែលបណ្តាលឱ្យខូចខាតខ្ទេចទាំងស្រុងតែម្តង។

តាមព័ត៌មានបានឱ្យដឹងថា ចេតិយមួយនេះឈ្មោះថាចេតិយណូនតាន មានអាយុ ៨៨ ឆ្នាំ មានកម្ពស់ ៤៣ ម៉ែត្រ ជាចេតិយដ៏ចំណាស់ទ្រុឌទ្រោមទៅហើយ ដែលស្ថិតនៅក្នុងវត្តព្រះធាតុណូនតាន ឃុំណូនតាន ស្រុកថាអ៊ុទេន ខេត្តណាក់ខនផានុម ហើយក៏ទើបនឹងចុះបញ្ជីនៅនាយកដ្ឋានវិចិត្រសិល្បរបស់ថៃហើយថ្មីៗនេះឯង។ លុះមកដល់ម៉ោងប្រមាណជា ៨ និង ៤៥ នាទីព្រឹក ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ចេតិយមួយនេះក៏បានរលំមកទាំងស្រុង មិនសល់រូបរាងសូម្បីបន្តិច ហើយវត្ថុបុរាណជាច្រើននៅក្នុងនោះ ដូចជាឆ័ត្រមាស ខ្សែកមាស និងរូបព្រះពុទ្ធបុរាណជាច្រើនអង្គ ក៏បានខូចខាតដូចគ្នា។

យ៉ាងណាមិញ មូលហេតុនៃការបាក់រលំ ត្រូវគេសន្និដ្ឋានថាអាចបណ្តាលមកពីទឹកភ្លៀងដែលដក់នៅតំបន់នោះ ហើយបានធ្វើឱ្យដីស្រុត ទើបចេតិយដែលទ្រុឌទ្រោមស្រាប់ទៅហើយក៏បានរលំមកតែម្តង។ គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ខាងនាយកដ្ឋានវិចិត្រសិល្បរបស់ថៃទើបតែធ្វើការបួងសួង ដើម្បីត្រៀមធ្វើការជួសជុលចេតិយនេះ តែមិនទាន់បានជួសជុលផង ក៏ស្រាប់តែរលំបាក់ខ្ទេច ដែលធ្វើអ្នកស្រុកនាំគ្នាយំស្តាយមិនតិចឡើយ៕

ប្រភព៖ Khaosod

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ