ចេញរកស៊ីដំបូង អ្នកឧកញ៉ា លាង ម៉េង ត្រូវបានបុគ្គលមានឥទ្ធិពលពីររូបជាអ្នកបង្ហាត់បង្ហាញ បច្ចុប្បន្នក្លាយជាអ្នកដឹកនាំកំពូលក្នុងក្រុមហ៊ុនយក្សនៅកម្ពុជា

Share This

នៅក្នុងវិស័យជំនួញ គ្រប់គ្នាសុទ្ធតែស្គាល់ច្បាស់នូវ អ្នកឧកញ៉ា លាង ម៉េង ដែលលោកជាថ្នាក់ដឹកនាំកំពូល និង ពោរពេញដោយសមត្ថភាពក្នុងការដឹកនាំរបស់ក្រុមហ៊ុន ជីប ម៉ុង។ ជាក់ស្តែង អ្នកឧកញ៉ាជាសហស្ថាបនិក និង ជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុក ដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖  ក្រុមហ៊ុនលក់សម្ភារ និង ទំនិញ (MFCG), ក្រុមហ៊ុនផលិត ចែកចាយស៊ីម៉ងត៍ និង បេតុងលាយស្រេច, ក្រុមហ៊ុនផលិតភេសជ្ជ ទឹកបរិសុទ្ធ និង ស្រាបៀរ, សណ្ឋាគារ, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, វិស័យសំណង់ និង អចលនទ្រព្យ រួមទាំង រោងចក្រឧស្សាហកម្មផងដែរ។

ក្នុងនាមជាប្រធានក្រុមហ៊ុន អ្នកឧកញ៉ា លាង ម៉េង បានបំពេញតួនាទីចម្បងក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រទាំងរយៈពេលខ្លី មធ្យម និង វែង បន្ទាប់មកសម្របសម្រួលធ្វើផែនការ រៀបចំ ដឹកនាំ គ្រប់គ្រង និងវាយតម្លៃ ធ្វើយ៉ាងណាធានាឱ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យស្របទៅតាមផែនការ និង ទស្សនវិស័យរបស់ខ្លួន។

ជាការកត់សម្គាល់ ក្រៅពីការផ្តោតទៅលើប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន អ្នកឧកញ៉ា ក៏បានយកចិត្តទុកដាក់ខ្ពស់លើការទទួលខុសត្រូវចំពោះសង្គម ដោយបានប្រតិបត្តិការធុរកិច្ចប្រកបដោយអនុលោមភាពខ្ពស់ និង បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និង សកម្មភាពមនុស្សធម៌ជាច្រើនរាប់មិនអស់។ ដូចនេះហើយទើបគេសង្កេតឃើញថា ជីប ម៉ុង គ្រុប តែងតែបានបរិច្ចាគនូវធនធានដ៏ច្រើនជាមួយរាជរដ្ឋាភិបាលលើសកម្មភាពមនុស្សធម៌ សុខាភិបាល អប់រំ កីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងផ្នែកអាណាចក្រផងដែរ។

តាមរយៈសកម្មភាពទាំងនេះ  អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។

អ្នកឧកញ៉ា លាង ម៉េង កើតក្នុងឆ្នាំ ១៩៧៥។  អ្នកឧកញ៉ាបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ ១៩៩៣ មកក្រោមការដឹកនាំបង្ហាត់បង្ហាញរបស់ម្តាយបង្កើតគឺ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និង បងប្រុសគឺ លោកអ្នកឧកញ៉ា លាង ឃុន។ គួរឱ្យដឹងដែរថា នៅសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ាមានតួនាទីជាអនុប្រធានសមាគមផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ