ចូលវ័យ ៣០+ ឆ្នាំ បើចង់ធ្វើការឱ្យដូចក្មេង Gen Z ខ្លាំងខាងគំនិតច្នៃប្រឌិត សម្រស់ទាក់ទាញ សាកគន្លឹះ ៤ នេះនឹងបានផលពេញបឹប

Share This

ឈានមកដល់វ័យ ៣០ ឆ្នាំ អ្នកធ្វើការទូទៅនឹងពោរពេញទៅដោយបទពិសោធ តែយ៉ាងណាឈានមកដល់វ័យនេះ ភាពតានតឹង អារម្មណ៍នឿយណាយ ក៏ចាប់ផ្តើមកើតឡើងជាបណ្តើរៗ ដែលហាក់ខុសប្លែកកាលចាប់ផ្តើមធ្វើការដំបូង ដែលអារម្មណ៍ និង ស្មារតីប្រកបដោយថាមពល និង ភាពពុះកញ្ជ្រោល។ ដើម្បីស្តារឱ្យសកម្មឡើងវិញ ដូចកាលវ័យ ២០ ឆ្នាំ អ្នកអាចអនុវត្តតាមវិធីចំនួន ៤ ដូចជា៖

១. ផ្តោតទៅលើសុខភាព និង លំហាត់ប្រាណ

ធ្វើលំហាត់ប្រាណជាប្រចាំ រក្សាតុល្យភាពសារធាតុចិញ្ចឹម និង គេងឱ្យបានគ្រប់គ្រាន់ ដើម្បីពង្រឹងសុខភាពផ្លូវកាយ និង ផ្លូវចិត្ត ដែលទាំងនេះ វាជួយជំរុញដល់ការធ្វើការឱ្យមានប្រសិទ្ធភាព។ ដើម្បីអនុវត្តបាន អ្នកត្រូវផ្សារភ្ជាប់ខ្លួនជាមួយការដាក់កាលវិភាគហាត់ប្រាណប្រចាំសប្តាហ៍ ឬមានគ្រូបង្វឹកដើម្បីជួយណែនាំ តាមដាន និង ជំរុញ។ មួយវិញទៀត ត្រូវកំណត់របបអាហារដែលជួយដល់ខួរក្បាល ដូចជាអាហារសម្បូរទៅដោយ អូមេហ្គា ៣ (Omega-3) និង សារធាតុប្រឆាំងអុកស៊ីតកម្ម ជាដើម។

២. រៀនអ្វីថ្មីបន្ថែម

បើមិនរៀនអ្វីថ្មី ការគិតរបស់អ្នកនឹងនៅទ្រឹងមួយកន្លែង ឬនិយាយអាក្រក់ស្តាប់ប្រៀបបានកង្កែបក្នុងអណ្តូង។ សម័យឌីជីថល ការធ្វើការត្រូវតែអភិវឌ្ឍន៍ខ្លួនទៅតាមភាពជឿនលឿនរបស់សម័យទំនើប។ សាកល្បងរៀនអ្វីដែលថ្មីនៅក្នុងវិស័យការងារដែលអ្នកកំពុងធ្វើ ដូចជាជំនាញបច្ចេកវិទ្យាផ្សេងៗ យុទ្ធសាស្ត្រទីផ្សារ ឬរបៀបរកស៊ីប្លែកៗជាដើម។ ដើម្បីផ្សារភ្ជាប់ខ្លួនទៅចំណុចនេះបាន អ្នកអាចចូលសិក្សាវគ្គខ្លីអនឡាញ ចូលរួមសិក្ខាសាលា ឬអានព័ត៌មានថ្មីៗទាក់ទងនឹងការងារដែលអ្នកកំពុងធ្វើ។

៣. បង្កើតបណ្តាញ និង ជំនាញទំនាក់ទំនង

ការអភិវឌ្ឍន៍ទំនាក់ទំនងខ្លាំងជាមួយក្រុមការងារ និង អតិថិជន អាចជាឱកាសសម្រាប់ការសហការ និង ភាពរីកចម្រើនអាជីព។ ការទំនាក់ទំនងគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការរក្សាភាពវិជ្ជាជីវៈ។ ដូចនេះ គប្បីរក្សាការបង្កើតបណ្តាញទំនាក់ទំនងនៅក្នុងសង្គម ដោយចូលរួមព្រឹត្តិការណ៍សំខាន់ៗ ទន្ទឹមគ្នានឹងពង្រឹងជំនាញស្តាប់ និង ជំនាញនិយាយ ដើម្បីបញ្ចេញគំនិត និង យល់ពីអ្នកដទៃប្រកបដោយប្រសិទ្ធភាព។

៤. បែងចែកការងារ និង គ្រប់គ្រងស្ត្រេស

ការចេះគ្រប់គ្រងឬបែងចែកពេលវេលាចំពោះការងារបានល្អ វាអាចកាត់បន្ថយភាពនឿយណាយ និង ជំរុញការលើកទឹកចិត្តខ្លួនឯងឡើងវិញ។ និយាយឱ្យស្រួលស្តាប់ អ្នកដែលធ្វើការប្រកបដោយប្រសិទ្ធភាព គេដឹងពេលណាគួរធ្វើការងារ និង ពេលណាគួរសាកថ្មជីវិត។ សម្រាកខ្លះ កំណត់ព្រំដែន និង អនុវត្តតិចនិចបន្ធូរអារម្មណ៍ ដើម្បីកាត់បន្ថយស្ត្រេស ក៏ដូចជារក្សាផលិតភាពឱ្យមានគុណភាពខ្ពស់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មានអ្នកជូនទៅ ឬនៅ? ឆាប់ៗនេះ នៅកោះពេជ្រ មានតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ នេះជាម៉ោងពេលចូលទស្សនា

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ព័ត៌មានបន្ថែម

ច្បាស់ៗ! ៤ ចំណុច នៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

បុគ្គលិក ៥ ធឺនៅកន្លែងធ្វើការ បើបានជួបហើយកុំធ្វើស្គាល់ដើរចៀសទៅ ប្រយ័ត្នជាប់អថ័នស៊យដល់ខ្លួន​

ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ

បុគ្គលិកកាច់កុងគ្នានៅកន្លែងធ្វើការ មេខ្លះត្រចៀកស លម្អៀង ទាន់នៅស្រោចស្រង់បាន គួររៀនតាមដំណោះស្រាយទាំងនេះ!

បុគ្គលិកល្អៗលាឈប់បន្តកន្ទុយគ្នា មូលហេតុអាចមកពីផ្ទៃក្នុង ឬ អ្នកដឹកនាំធ្វេសប្រហែសរឿងទាំងនេះ

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ស្វែងរកព័ត៌មាន​ ឬវីដេអូ