ចូលវង់ផឹក ឆ្លាតតែ ៥ យ៉ាងនេះ ធានាស្អែកឡើងមិនទូលភ្នំ លើកក្រោយពេលគេហៅទៅទៀតស៊ីផុយ

Share This

ការជួបជុំមានពិសាគ្រឿងស្រវឹង មិនថាជាមិត្តភក្តិ ឬ ក្រុមការងារ វានឹងបង្កើតជាបរិយាកាសរីករាយ ក៏ដូចជាភាពស្និទ្ធស្នាល។​ «ពិសាដោយការទទួលខុសត្រូវ» ជាពាក្យត្រូវទន្ទេញជាប់នៅក្នុងចិត្ត ហើយបើចង់ពិសាដោយរីករាយ មិននាំរឿង មិននាំទុក្ខដាក់ខ្លួន ជាពិសេសគេហៅរាប់បានយូរ អ្នកគប្បីប្រកាន់ខ្ជាប់ ៥ ចំណុចដូចខាងក្រោម៖

១. ផឹកដឹងកម្រិតខ្លួនឯង

កាលណាផឹកច្រើនជ្រុល អាចធ្វើឱ្យភ្លេចខ្លួន បញ្ចេញអាកប្បកិរិយាមិនសមរម្យដូចជា កាយវិការខ្មាសអៀន កោងកាច ឬ ស្រវឹងបាក់ស្បាតជាដើម។ បើមិនចង់ឃើញខ្លួនឯងក្នុងរូបភាពបែបនេះ គួរផឹកល្មមៗ ឧស្សាហ៍ផឹកទឹក និង ដឹងកម្រិតខ្លួនពេលណាត្រូវឈប់។

២. ជៀសវាងនិយាយដើម

ភាគច្រើននៅពេលសុរាចូលខ្លួន ម្នាក់ៗច្រើនតែមាត់រអិល និយាយដើមគេពីមួយចូលមួយ មិនចេះចប់។ បើមិនប្រយ័ត្ន អាចជ្រុលពាក្យសម្តី ជួនម្ចាស់ដើមតាមទាន់ ឬ ជួនម្នាក់ក្នុងក្រុមអាចជាខ្សែរយៈធ្វើឱ្យហានិភ័យបាន។

៣. ធ្វើជាមនុស្សពូកែស្តាប់ និង ស្របតាម

ការជួបជុំផឹក តែងតែបង្កើតការសន្ទនា ហើយដើម្បីជៀសវាងបង្កបញ្ហាដូចបានរៀបរាប់នៅចំណុចទី ២ គួរធ្វើជាអ្នកស្តាប់ឱ្យបានច្រើន និង ស្របតាមគំនិតអ្នកនិយាយ។ អ្នកអាចបង្ហាញការចាប់អារម្មណ៍ទៅលើប្រធានបទ ដែលគេកំពុងនិយាយ និង ជៀសវាងការបញ្ចេញមតិបែបវាយប្រហារ ឌឺដង ឬអវិជ្ជមាន។

៤. កុំធ្វើមានតែឯង

ជួបជុំជាក្រុមមិនគួរបង្ហាញឫកពារើសអើង ឬ មិនរាប់នរណាម្នាក់ចូលជាក្រុម ព្រោះវាអាចបង្កើតភាពតានតឹង ខូចអារម្មណ៍ទាំងអស់គ្នា។ មិនថាការរើសអើងគ្នា សូម្បីអ្នកមិនពូកែផឹក ឬ មិនមានចំណូលចិត្តដូចអ្នក ក៏គប្បីយល់ពីគ្នាទៅវិញទៅមកផងដែរ។​ ឧទាហរណ៍ បើគេមិនចូលចិត្តឬមិនចេះផឹកស្រាដែលអ្នកកំពុងផឹក អ្នកអាចណែនាំឱ្យគេមានជម្រើសផឹកស្រាផ្សេង ហើយដាក់ផឹកក្នុងវង់តែមួយជាមួយគ្នា។ ធ្វើដូចនេះ គេនឹងមានអារម្មណ៍កក់ក្តៅ និង មានអារម្មណ៍ត្រូវបានយល់ចិត្តប្រកបដោយការគោព។

៥. លាដោយចំណងមិត្តភាព

ពេលចាកចេញឬបំបែបគ្នាពីវង់ផឹក គប្បីនិយាយពាក្យលាគ្នាដោយភាពស្និទ្ធស្នាល។ អាចនិយាយពាក្យអរគុណសម្រាប់ការអញ្ជើញមក ឬអរគុណសម្រាប់ការបង្កើតការជួបជុំ ឬកុំភ្លេចណាត់ជួបគ្នាម្តងទៀត។ ជាពិសេស ពាក្យបារម្ភសុខទុក្ខគ្នាដូចជា ពេលទៅដល់ផ្ទះផ្តល់ដំណឹងផង ឬ ជិះទៅផ្ទះសុវត្ថិភាពជាដើម។ តែប៉ុន្មានម៉ាត់នេះ ជឿជាក់ថា អ្នកនឹងត្រូវបានគេនឹកឃើញ រាល់ពេលបង្កើតកម្មវិធីជួបជុំមិនខាន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ