ចូលរួម «រត់ដោយបេះដូង» ទាំងអស់គ្នា ដើម្បីកុមារអូទីហ្សឹមជាង ៨០០ នាក់ កំពុងសិក្សា និង មើលថែនៅសាលាទន្សាយ

Share This

កម្មវិធី «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ ដែលរៀបចំឡើងដោយតារាចម្រៀង Original Song លោក សាយ ស្ថាបនិក Run With Sai បាន និង កំពុងដំណើរការហើយ ដោយការចុះឈ្មោះរត់ Visual Run នឹងបន្តដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងនោះដែរ ការរត់ Visual Run ពីសំណាក់អ្នកចុះឈ្មោះរត់ កម្មវិធី «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ ទាំង ២ វិញ្ញាសា រួមមាន វិញ្ញារត់ចម្ងាយ ៦ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ បានចាប់ផ្តើមតាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ មកម្ល៉េះ ដោយអ្នកចូលរួមអាចរត់បានគ្រប់ទីកន្លែងទូទាំងពិភពលោក រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥។ ដោយឡែកកម្មវិធីពិសេស រត់ដោយបេះដូងជាមួយកុមារអូទីហ្សឹម នឹងរៀបចំឡើងនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរជម្រាបថា កម្មវិធី «រត់ដោយបេះដូង-RUN BY HEART» បានរៀបចំលើកទី ១ កាលពីឆ្នាំ ២០២៤ ក្នុងឱកាស អបអរសាទរ «ទិវាកុមារអន្តរជាតិ» ដើម្បីប្រមូលថវិកាជួយទៅដល់ សាលាទន្សាយ ដែលជាសាលារៀនមួយមើលថែ និង បង្រៀនដល់កុមារអូទីហ្សឹម ស្ថិតក្នុងទីក្រុងភ្នំពេញ។ នៅក្នុងឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍ «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ នឹងរៀបចំឡើង ក្នុងគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌ សម្រាប់អង្គការសាលារៀនទន្សាយក្នុងបេសកកម្មថែទាំ និង បង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម (Autism) និង លើកកម្ពស់ការថែទាំសុខភាពតាមរយៈការរត់ផងដែរ។

ជាការពិត ព្រឹត្តិការណ៍ «រត់ដោយបេះដូង លើកទី ២ ឆ្នាំ២០២៥» នេះ គឺជាកម្មវិធីមួយដ៏សំខាន់សម្រាប់ការចូលរួមចំណែកមួយ នៃការជួយដល់សាលារៀនទន្សាយ ដើម្បីបន្តបេសកម្ម និង ទស្សនវិស័យមួយ នៃការជួយដល់វិស័យអប់រំដល់កុមារអូទីហ្សឹម ដោយបច្ចុប្បន្ន មានកុមារអូទីហ្សឹមសរុមរួមប្រមាណជាជាង ៨០០ នាក់ កំពុងតែទទួលបានការសិក្សា និង មើលថែពីសាលារៀនទន្សាយ ដោយ ជាង ២០០ នាក់ នៅទីក្រុងភ្នំពេញ។

ក្នុងនោះ សាលាទន្សាយ បាននឹងកំពុងធ្វើការជាមួយកុមារពិការភាពបញ្ញា អស់រយ:ពេល ២៧ឆ្នាំ ក្នុងបេសកកម្មជំរុញ ការគោរពសិទ្ធិរបស់កុមារដែលមានពិការភាពបញ្ញា ត្បិតពួកគេទទួលបានសិទ្ធិជាមូលដ្ឋាន ការទទួលបានការអប់រំស្មើគ្នា ជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ដូចពលរដ្ឋទូទៅ ដោយមិនប្រកាន់ពិការភាពរបស់ពួកគេ។

តស់! ចូលរួមកម្មវិធី «រត់ដោយបេះដូង» ដើម្បីអនាគតកុមារអូទីហ្សឹម។ គ្រប់ជំហានរត់របស់អ្នក ជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើតសហគមន៍មួយដែលកុមារអូទីហ្សឹម គ្រប់រូបទទួលបានការផ្តល់តម្លៃចំពោះពួកគាត់!

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ