នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងឱ្យបានដឹងថា នៅវេលាម៉ោង ១១:៥០ នាទី ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ។


តាមប្រភពបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ខណៈអគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន ១ ខ្នង ទំហំ ០៥ ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុង និង បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន ៨ ខ្នង រួមទាំងសម្ភារគ្រឿងសង្ហារឹមអស់ទាំងស្រុង។


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា នៅវេលាម៉ោង ១:៥០ នាទីរំលងអធ្រាត្រថ្ងៃទី ២៨ ខែវិច្ឆិកា អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧៦ ឡាន ស្មើនឹង ៣០៤ ម៉ែត្រគូប និង រថយន្តជំនួយ ៖
– រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ ឡាន ស្មើនឹង ៣២ ម៉ែត្រគូប
-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង ២៦ ម៉ែត្រគូប
-រថយន្តអគ្គិភ័យកោះនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង ០៨ ម៉ែត្រគូប
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង ១២ ម៉ែត្រគូប
-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង ១៦ ម៉ែត្រគូប៕
