ចុងភៅរូបសង្ហា កាលអាយុ ១៣ ឆ្នាំរៀនធ្វើម្ហូបពីម្តាយ ២០ ឆ្នាំក្រោយមានហាងផ្ទាល់ខ្លួន ក្លាយជាចុងភៅដ៏ជំនាញ និង នាំយកផលិតផលទៅកាន់ពិភពលោក

Share This

ជាចុងភៅដ៏ជំនាញ មានគំនិតច្នៃប្រតិដ្ឋខ្ពស់ បច្ចុប្បន្ន លោក Sokim Heng ជាស្ថាបនិកសេវាកម្មអាហារ Bite Lab និង ជាស្ថាបនិកកន្លែងផ្តល់សេវាកម្មទទួលទានអាហារផ្ទាល់ខ្លួន The Lab នៅទីក្រុងភ្នំពេញ។ ដំណើរជីវិតចូលទៅក្នុងវិស័យអាហារ លោកបានចាប់ផ្តើមតាំងពីអាយុ ១៣ ឆ្នាំ គ្រាដែលឪពុកម្តាយរបស់លោកបើកភោជនីយដ្ឋានមួយនៅខេត្តព្រះសីហនុ ឈ្មោះថា Chez Claude។ ខណៈដែលឪពុកម្តាយបានត្រលប់ទៅប្រទេសបារាំងវិញ លោកបានរៀនសូត្របទពិសោធយ៉ាងច្រើនពីភោជនីយដ្ឋាននេះ។ ថ្វីបើឆ្ងាយពីម្តាយក្តី តែលោកបានរៀនជំនាញធ្វើម្ហូបពីគាត់តាមរយៈប្រព័ន្ធអនឡាញ។ ការចាប់ផ្តើមដំបូង លោកក៏មានអារម្មណ៍ភ័យព្រួយផងដែរ តែយ៉ាងណាមិញ លោកបានព្យាយាមពង្រឹងជំនាញឱ្យល្អបំផុត ដើម្បីប្រាកដថាភោជនីយដ្ឋានដំណើរការទៅរលូន។

​បោះជំហានលើជំនាញម្ហូបអាហារនៅភោជនីយដ្ឋានរបស់គ្រួសារ បានធ្វើឱ្យលោកមានមហិច្ឆតាកាន់តែខ្លាំង។ ជាក់ស្តែង លោកបានចេញទៅបណ្តុះបណ្តាលជំនាញបន្ថែមនៅ Le Cordon Bleu ដែលជាសាលាធ្វើម្ហូប និង បដិសណ្ឋារកិច្ចដ៏ល្បីល្បាញនៅទីក្រុងបាងកក ប្រទេសថៃ។ ការរៀននៅទីនោះ បានជួយបង្កើនចំណេះជំនាញលោកយ៉ាងច្រើន លោកជឿជាក់ថា ចុងភៅលំដាប់ផ្កាយ Michelin-starred ជនជាតិបារាំង លោក Nicolas Le Bec គឺជាផ្នែកមួយមានឥទ្ធិពលបំផុតមកលើលោក។ តាមរយៈសិល្បៈម្ហូបអាហារ វាបាននាំលោកទៅជុំវិញពិភពលោក និង បានផ្លាស់ប្តូរបទពិសោធជាច្រើន ដោយធ្វើការជាមួយចុងភៅល្បីៗដូចជា ចុងភៅ Le Bec ដែលបានកសាងអាជីព ផ្តល់នូវការយល់ដឹងដ៏ជ្រាលជ្រៅទៅក្នុងសិល្បៈម្ហូបអាហារ។

ក្រោយមកនៅឆ្នាំ ២០១៩ លោក​ Sokim Heng បានបើកសេវាកម្មអាហារ Bite Lab ជាមួយដៃគូជំនួញម្នាក់ឈ្មោះ David។ សេវាកម្មនេះ លោកបានបង្កើតទីពិសោធន៍ ដែលផ្តោតទៅលើអាហារសុខភាពជាមួយគោលដៅហាត់ប្រាណ។ ចក្ខុវិស័យរបស់លោក ក៏រួមបញ្ចូលជាកន្លែងផ្តល់បទពិសោធទទួលទានអាហារផ្ទាល់ខ្លួនហៅថា The Lab ដែលជាការផ្តល់សេវាកម្មទទួលទានអាហារជាក្រុម ជំរុញការបង្កើតទំនាក់ទំនង និង ពេលវេលាដែលមិនអាចបំភ្លេចបានផងដែរ។ សម្រាប់លោក ម្ហូបអាហារមិនត្រឹមតែជាអាហាររូបត្ថម្ភប៉ុណ្ណោះទេ វាជាភាសាក្តីស្រលាញ់សកល  និង ជាស្ពានចម្លងឱ្យបុគ្គលម្នាក់ៗបានភ្ជាប់ទំនាក់ទំនងគ្នា។

មិនត្រឹមតែជំនាញធ្វើម្ហូបនៅក្នុងផ្ទះបាយ លោកក៏ដើរតួជា Influencer ខាងចម្អិនម្ហូបផងដែរ។ លោកតែងបង្ហាញទេពកោសល្យនៅលើបណ្តាញសង្គម តាមរយៈវីដេអូចម្អិនម្ហូបខ្លីៗ។  លោកបើកបង្ហាញកំណប់មុខម្ហូបខ្មែរ ដោយគោរពទៅលើគ្រឿងផ្សំ ក៏ដូចជាបង្ហាញនូវធនធានដ៏សម្បូរបែបនៅកម្ពុជា ដើម្បីរួមចំណែកពង្រីកវិស័យម្ហូបអាហារនៅកម្ពុជាយើង។

មហិច្ឆតារបស់ចុងភៅសង្ហាវ័យ ៣៤ ឆ្នាំរូបនេះ លោកចង់បោះជំហានឱ្យឆ្ងាយលើសពីភោជនីយដ្ឋាន។ ចក្ខុវិស័យរបស់លោក គឺបង្កើតម៉ាកអាហារ និង វិសាលភាពដោយខ្លួនឯង។ លោកបានកំពុងផ្តោតអភិវឌ្ឍន៍ទៅលើអាហារស្រាប់ៗ រសជាតិឈ្ងុយឆ្ងាញ់ដូចជា៖ ងៀតគោពិសេស, ងៀតត្រី, ថ្លើមក្ងាន foie gras​, ប៊័រផ្សិត truffle butter និង limoncello ជាដើម។ អាហារទាំងនេះសុទ្ធសឹងកើតចេញពីឯកទេសរបស់លោក ហើយក៏ត្រៀមរួចជាស្រេចសម្រាប់ទាក់ទាញមាត់មនុស្សទូទាំងពិភពលោក។ លោកមានគោលដៅចង់ឱ្យមនុស្សគ្រប់ជាតិសាសន៍ បានស្គាល់ពីផលិតផលក្នុងស្រុកនៅក្នុងរយៈពេលពីរឆ្នាំ និង ប្រាំឆ្នាំទៀតលក់ទៅកាន់ទីផ្សារទូទាំងអាស៊ី ហើយបន្ទាប់មកនៅទូទាំងពិភពលោក៕

ប្រភព៖ Prestige 

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ