(វីដេអូ) នឹកគាត់ឬអត់? ប៊ុន សក្តិ ម្ចាស់បទ «ជិះក្របី» ដើរដល់ចំណុចនេះ ក្រោយឃ្លាតសិល្បៈច្រើនឆ្នាំ

Share This

តារាចម្រៀង ប៊ុន សក្ដិ ហាក់កាន់តែរសាត់ឃ្លាតឆ្ងាយពីមហាជនអ្នកគាំទ្រទៅហើយ ដោយចាប់តាំងពីឆ្នាំ ២០១៦ គេកម្របានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខក្នុងពិភពសិល្បៈណាស់ រហូតធ្វើឱ្យមហាជនមួយចំនួនលើកឡើងថា ម្ចាស់បទ «ជិះក្របី» រូបនេះអាចឈប់ពីសិល្បៈហើយ ព្រោះមិនសូវឃើញមុខតាមកម្មវិធីនានា និង គ្មានបទចម្រៀងថ្មីចេញលើទីផ្សារ។

ទន្ទឹមនឹងការបាត់ខ្លួនតារាចម្រៀងសំនៀងក្រអួនធ្ងន់រូបនេះ មហាជនមួយចំនួនធំក៏បានដាក់ជាសំណួរថា តើតារាចម្រៀង ប៊ុន សក្តិ ពេលនេះកំពុងធ្វើអ្វី? និង នៅឯណាដែរ? ជាការពិតណាស់បន្ទាប់ពីរៀបការនឹងភរិយាកាលដើមខែមេសា ឆ្នាំ ២០១៦ តារាច្រៀង ប៊ុន សក្តិ បានរសាត់បាត់ឆ្ងាយបន្តិចម្តងៗពីឆាកសិល្បៈ សូម្បីតែកម្មវិធីអ្នកសិល្បៈមិត្តរួមអាជីព ក៏គេកម្រនឹងបានឃើញវត្តមានរបស់លោកចូលរួមដែរ។

តាមការឱ្យដឹង តារាចម្រៀង ប៊ុន សក្តិ ម្ចាស់បទ «ជិះក្របី» ដ៏ល្បីល្បាញនោះ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង ក្រុមគ្រួសារ។ នេះបើផ្អែកលើការបង្ហោះសកម្មភាពរស់នៅប្រចាំថ្ងៃជារឿយៗនាពេលកន្លងមកតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។ ទន្ទឹមនឹងនេះដែរ គេថែមទាំងបានដឹងថា ក្រោយរសាត់ឆ្ងាយពីសិល្បៈតារាចម្រៀង ប៊ុន សក្តិ ក៏មានការងារក្នុងជួរមន្រ្តីរាជការផងដែរ ដោយរូបគេគឺជាអង្គរក្សនៅបញ្ជាការដ្ឋានកងអង្គរក្ស មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (សក្ដិ ៣)។

បើទោះជាបាត់មុខយូរពីក្នុងពិភពសិល្បៈ ប៉ុន្តែកាលពីឆ្នាំ ២០២៣ កន្លងទៅនេះ គេនៅបានឃើញតារាចម្រៀង ប៊ុន សក្ដិ ឡើងកម្មវិធីកម្សាន្តមួយរបស់ស្ថានីយទូរទស្សន៍ PNN គឺ THE WALL SONG CAMBODIA ក្នុងនាមជាតារាចម្រៀងអាថ៌កំបាំង ដោយច្រៀង feat ជាមួយ សេម ក្នុងបទ «ត្រឹមបារម្ភពីអូនក៏បងអស់ចិត្ត» ដែលការបង្ហាញខ្លួនលើនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនអ្នកគាំទ្រ។

គួរបញ្ជាក់ដែរថា តារាចម្រៀង ប៊ុន សក្តិ ធ្លាប់ជាតារាចម្រៀងប្រុសម្នាក់ប្រចាំផលិតកម្មសាន់ដេ ដែលមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ ជាង ដោយក្នុងនោះបទចម្រៀងរបស់លោកជាច្រើនតែងបានទទួលការគាំទ្រពីមហាជន ជាពិសេសនោះគឺបទ «ជិះក្របី» ហើយបទនេះមានភាពល្បីល្បាញខ្លាំងណាស់ រហូតធ្វើឱ្យលោកក្តោបបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងឧស្សាហកម្មផ្នែកចម្រៀង៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

អ្នកគាំទ្រផ្ទុះការព្រួយបារម្ភ ពេលឃើញតួម៉ីញជូ F4 តៃវ៉ាន់ ប្រែមុខមាត់ស្គមស្គាំងខ្លាំង សល់តែឆ្អឹង

(វីដេអូ) ល្បីខាងប្រុសមុខស្រដៀងគ្នា! ស្វែង សុជាតា អញ្ជើញអ្នកនាង កាតុ និង ស្វាមី ច្រៀងកាត់សក់ថ្ងៃមង្គលការ ពេលនៅជិតគ្នាកាន់តែដូចខ្លាំង

កំពុងប្រកួតនៅវៀតណាម ផន ស្រីពី បង្ហោះសារហាក់អន់ចិត្ត ក្រោយមិនសូវទទួលបានការគាំទ្រ តែតាំងជំហរមិនបោះបង់ចោលកណ្ដាលទី

(វីដេអូ) ផ្ទុះសរសើរ! កក្កដា សុភ័ណ្ឌ យកនំអន្សម និង នំគមខ្មែរទៅបង្ហាញក្នុងវគ្គឈុតតំណាងជាតិ

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ