ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

Share This

ឥលូវនេះកម្មវិធី «កម្លាំងគោជល់ – Red Bull Power» បានត្រ​លប់មកជាថ្មី ដែលឈានដល់សប្តាហ៍ទី ៣ ជាការប្រកួតយកអាវកម្លាំងគោជល់ ក្លាយជាបេក្ខភាពពេញសិទ្ធិនៃកម្មវិធី។​

រម្លឹកទៅសប្តាហ៍ទី ២ កម្មវិធីបានរកឃើញបេក្ខភាពពេញសិទ្ធិ ទទួលបានអាវកម្លាំងគោជល់ចំនួន ៩ នាក់ ដោយឆ្លងកាត់តាមរយៈវិញ្ញាសាប្រកួតយ៉ាងស្វិតស្វាញ ប្រើទាំងកម្លាំង យុទ្ធសាស្ត្រ និង ប្រាជ្ញា។ ក្នុងនោះក៏មានបន្ថែមជាមួយវិញ្ញាសាចំនួន ៣ គឺ ការប្រួត Push-up ឬ អាហ្វង់, ការប្រកួតគណិតវិទ្យា និង ការប្រកួតញញួរកម្លាំង។

ឈានមកដល់សប្តាហ៍ទី ៣ បេក្ខជនដែលមិនទាន់ឈ្នះ តម្រូវប្រកួតជាមួយវិញ្ញាសាបន្ទាប់ ដែលជាការចាប់ដៃគ្នា ៤ នាក់ជាក្រុម ហើយប្រកួតរវាង ៦ ក្រុមលើវិញ្ញាសា «ចន្ទ្រគ្រាស» ដើម្បីយកអាវកម្លាំងគោជល់។ ក្រុមទាំង ៦ បានដាក់ឈ្មោះរៀងខ្លួន មានដូចជា៖ ក្រុមចចក, ក្រុមគោក្រហម, ក្រុមខ្លាសាក់, ក្រុម Zero 1, ក្រុមទន្សាយស  និង ក្រុមខ្លាខ្មៅ។

ជាលទ្ធផល ក្រុម Zero 1 ជាអ្នកឈ្នះ ហើយក្រុមដែលចាញ់ ត្រូវប្រកួតវិញ្ញាសាមួយទៀតគឺ «ជំហរគុនចំបាប់» ដែលចុងក្រោយ ក្រុមចំនួនពីរគឺ ក្រុមគោក្រហម និង ក្រុមខ្លាសាក់ បានចាញ់ ហើយចាកចេញពីកម្មវិធី។​ ដូច្នេះ សរុបអ្នកឈ្នះទាំងវិញ្ញាសាថ្មី និង ចាស់ ក្លាយជាបេក្ខភាពពេញសិទ្ធិ ក៏ដូចជាទទួលបានអាវកម្លាំងគោជល់គឺ ២៤ នាក់ និង ៨ នាក់ត្រូវបានចាកចេញពីកម្មវិធី។

កម្មវិធីកម្លាំងគោជល់ ពិតជាមិនធម្មតា រាល់វិញ្ញាសាពីមួយវគ្គទៅមួយវគ្គ តែងធ្វើឱ្យបេក្ខជន និង អ្នកទស្សនានឹកស្មានមិនដល់។ នៅសប្តាហ៍បន្ទាប់ បេក្ខជននឹងត្រូវជួបគ្នានៅលើទីលានប្រកួត Red Bull Arena។

ដូចនេះ ចង់ដឹងថា បេក្ខជនពេញសិទ្ធិនឹងត្រូវជួបវិញ្ញាសាអ្វីខ្លះ ហើយនរណាខ្លះនឹងត្រូវចាកចេញពីកម្មវិធីជាបន្តបន្ទាប់ សូមកុំភ្លេចតាមដានកម្មវិធី «កម្លាំងគោជល់ – Red Bull Power» ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:៣០ នាទី ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់!៕

សូមទស្សនាវីដេអូខាងក្រោម៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កូនស្រីទើប ១២ ឆ្នាំ ស្រ្តីជនជាតិថៃម្នាក់ បង្ខំឱ្យកូនលួចលាក់បម្រើសេវាកម្មខុសច្បាប់នៅជប៉ុន ឥលូវបែកការណ៍ផ្អើលពេញតូក្យូ

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

HyunA ប្រញាប់ប្រញាល់ចេញមុខបង្ហោះសារវែងទាំងយប់ ប្រាប់ពីបញ្ហាផ្ទាល់ខ្លួន បន្ទាប់ពីដួលសន្លប់ភ្លាមៗទាំងកំពុងច្រៀងលើឆាក

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ