ងាយៗកុំតឹងតែង! បើចង់ឱ្យកូន Team ចូលរួមកម្មវិធីចំចុងសប្តាហ៍ ប្រើតែយុទ្ធសាស្ត្រនេះដឹងតែបានផល កូន Team ត្រជាក់ចិត្តនឹងទៅ

Share This

ចុងសប្តាហ៍ជាថ្ងៃឈប់សម្រាក បុគ្គលិកច្រើនតែចង់ចំណាយពេលផ្ទាល់ខ្លួនដើម្បីលម្ហែ ឬ ជួបជុំមនុស្សជាទីស្រលាញ់។ យ៉ាងណាមិញ បើក្រុមហ៊ុនចង់ឱ្យបុគ្គលិកធ្វើការ ឬ ចូលរួមនៅថ្ងៃនោះ អ្នកគ្រប់គ្រងគួរតែមានយុទ្ធសាស្ត្រ ដើម្បីឱ្យពួកគេមានអារម្មណ៍វិជ្ជមាន។

តាមរយៈទំព័រហ្វេសប៊ុក ឯកសារច្បាប់ និង រដ្ឋបាល ការតម្រូវឱ្យបុគ្គលិកចូលរួមកម្មវិធីនៅថ្ងៃចុងសប្តាហ៍ អាចជារឿងដែលមានការពិបាកខ្លះ ព្រោះថ្ងៃចុងសប្តាហ៍ គឺជាពេលវេលាសម្រាករបស់ពួកគេ។ ដើម្បីឱ្យការចូលរួមមានភាពរលូន អ្នកគ្រប់គ្រងគួរតែមានការរៀបចំផែនការ និង ការប្រាស្រ័យទាក់ទងល្អជាមួយបុគ្គលិក។

វិធីដោះស្រាយបញ្ហា

១. ពន្យល់ពីមូលហេតុនៃការចូលរួម ៖ អ្នកគ្រប់គ្រងត្រូវពន្យល់ឱ្យបានច្បាស់លាស់ថាតើកម្មវិធីនេះមានសារសំខាន់យ៉ាងណាសម្រាប់ក្រុមហ៊ុន និង សម្រាប់បុគ្គលិកម្នាក់ៗ។ ឧទាហរណ៍ អាចជាកម្មវិធីដើម្បីបង្កើនចំណងមិត្តភាពក្នុងក្រុម ការបណ្ដុះបណ្ដាលជំនាញ ឬ ដើម្បីជួបអតិថិជនសំខាន់ៗ។

២. ផ្ដល់សំណងដែលសមរម្យ ៖ ក្នុងករណីខ្លះ ការតម្រូវឱ្យបុគ្គលិកធ្វើការនៅថ្ងៃចុងសប្ដាហ៍ គួរតែមានសំណងជាថវិកាបន្ថែម ថ្ងៃឈប់សម្រាកជំនួស ឬ ការផ្ដល់អាហារ និង ភេសជ្ជនៅក្នុងកម្មវិធីនោះ។ ការផ្ដល់សំណងនេះបង្ហាញពីការឱ្យតម្លៃរបស់ក្រុមហ៊ុនចំពោះការលះបង់របស់បុគ្គលិក។

៣. រៀបចំផែនការកម្មវិធីឱ្យបានល្អ ៖ កម្មវិធីដែលរៀបចំគួរតែខ្លីល្មម និង មានប្រយោជន៍ពិតប្រាកដ។ ត្រូវជៀសវាងការធ្វើកម្មវិធី ដែលវែងឆ្ងាយដោយគ្មានគោលដៅច្បាស់លាស់ ព្រោះវានឹងធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាពួកគេត្រូវបានបង្ខិតបង្ខំដោយគ្មានប្រយោជន៍។

៤. ទទួលយកការបដិសេធដោយការយោគយល់ ៖ ក្នុងករណីដែលបុគ្គលិកខ្លះមិនអាចចូលរួមបានដោយសារបញ្ហាផ្ទាល់ខ្លួន អ្នកគ្រប់គ្រងគួរយល់ពីស្ថានភាពរបស់ពួកគេ។ ការបង្ខំឱ្យចូលរួមអាចធ្វើឱ្យបុគ្គលិកមានការខឹងសម្បា និង ប៉ះពាល់ដល់ការងារនៅថ្ងៃក្រោយ។

ការប្រាស្រ័យទាក់ទងដោយតម្លាភាព និង ការយល់ចិត្តគ្នាទៅវិញទៅមក គឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

មានមេល្អហើយ កុំងរង៉ក់ច្រើន! មេចេះស្គាល់សុខទុក្ខកូនចៅ ឆ្លាតវៃខាងអារម្មណ៍ខ្ពស់ និង​ អនុគ្រោះតាមកាលៈទេសៈ ជួបហើយត្រូវចេះរក្សា

ក្លាយជាបុគ្គលិកស្និទ្ធស្នាលនឹងមេ កុំមោទកភាពពេក ព្រោះបើស្និទ្ធស្នាលពេក វាអាចក្លាយជាអាវុ.ធមុខពីរ ដោយសារមូលហេតុទាំងនេះ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

កុំសំងំឱ្យគេធ្វើបាបតាមចិត្ត! ធ្វើការក្នុង​ Office បើប៉ះបុគ្គលិកចរិតស្នំ ចរិតអាមាត្យ ចូលចិត្តប៉ែងជើងគេ ប្រញាប់ប្រើវិធីនេះតទល់ភ្លាម

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

បុគ្គលិកធ្លាក់ចុះការប្តេជ្ញាចិត្ត ជាបញ្ហាធំដល់ក្រុមហ៊ុន បើមិនចង់ឃើញពួកគេចាកចេញ ប្រញាប់កែខៃតាមវិធីទាំងនេះ!

ស្វែងរកព័ត៌មាន​ ឬវីដេអូ