មិនត្រឹមជាតារា ជាថៅកែ កំលោះសង្ហា Key ក៏ជាសាស្ត្រាចារ្យ​ម្នាក់បង្រៀនក្នុងសាកលវិទ្យាល័យល្បីទៀតនៅភ្នំពេញ

Share This

ប្រិយមិត្តដែលឃើញ Key នៅលើបណ្តាញសង្គម ច្រើនតែស្គាល់លោកជាតារាចម្រៀង​ ដោយប៉ុន្មានខែចុងក្រោយនេះ លោកផ្ទុះការគាំទ្រជាមួយការចេញបទចម្រៀង ដែលជាស្នាដៃនិពន្ធផ្ទាល់ខ្លួនដូចជាបទ «better tomorrow», បទ «enough of this», បទ «something is wrong with me» និង បទ «ពាក្យសម្តី» ជាដើម។ ឃើញរូបសង្ហា ជាតារាចម្រៀង ក្រៅពីអាជីពមួយនេះ  Key ក៏ត្រូវបានគេដឹងថាលោកជា សហគ្រិនវ័យក្មេង មានចំណេះដឹងខ្ពស់ និង ជាសាស្ត្រាចារ្យបង្រៀននិស្សិតនៅសាកលវិទ្យាល័យផងដែរ។

Key មានឈ្មោះពិត អ៊ូ តុងហួរ ជាសហគ្រិន ជាស្ថាបនិក វេទិកាអប់រំ DEI Forum Cambodia ជាសហស្ថាបនិកហាងសម្លៀកបំពាក់ Attire Lounge ហាងកាហ្វេ Cuffeine: Plant-based Coffee និង បណ្ណាល័យ The Reading Lounge Library។ ទាក់ទិនប្រវត្តិការសិក្សា តាមរយៈគណនី​ LinkedIn ឆ្នាំ ២០១២ – ២០១៦ Key បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Limkokwing University of Creative Technology។ នៅឆ្នាំ ២០១៧ លោកបានចូលកម្មវិធីសិក្សា YSEALI Academic Fellowship Spring 2017 សិក្សាទៅលើផ្នែកសហគ្រិនភាពសង្គម និង អភិវឌ្ឍន៍សេដ្ឋកិច្ច នៅសាកលវិទ្យាល័យ University of Connecticut នៅសហរដ្ឋអាមេរិក។

ពីឆ្នាំ ២០១៩-២០២១ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក សហគ្រាសសង្គម នៅសាកលវិទ្យាល័យ American University School of International Service នៅសហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ ២០២១ មក លោកជាសាស្ត្រាចារ្យបង្រៀននិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។ លើសពីនេះ លោកក៏ជាអ្នកប្រឹក្សាឯករាជ្យទៅលើគម្រោងផ្សេងៗទៀតផង។

បច្ចុប្បន្ន ទន្ទឹមនឹងការបង្រៀននៅសាកលវិទ្យាល័យ ឃើញថា Key ហាក់សកម្មនៅលើបណ្តាញសង្គមជាមួយអាជីពចម្រៀង និង ជំនួញមួយចំនួនដែលលោកកំពុងធ្វើរួមគ្នាជាមួយដៃគូ ជាពិសេស ដៃគូ លោក ប៉េងអាន ដែលរមែងបង្ហោះវីដេអូខ្លីៗទាក់ទងនឹងអាជីវកម្មហាងសម្លៀកបំពាក់ ហាងកាហ្វេ និង ចុងក្រោយនេះបណ្ណាល័យ ដែលទើបបើកថ្មីថ្មោង ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

​ឆ្នាំ ២០២៥ ហើយ! តស់មកដឹងពីមុខរបរកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំង ២០ សម្រាប់យុវជននៅកម្ពុជា

ព័ត៌មានបន្ថែម

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

ជំទាវ ចន ច័ន្ទលក្ខិណា ផ្ដាំចំៗទៅអ្នកលក់អនឡាញបំពុលអ្វីបំពុលចុះ តែកុំយករឿងព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវីមកបំពុល

រន្ធ./ត់! តារាបូលីវូដដ៏ល្បីម្នាក់ ត្រូវចោរច-ា./ក់ឱ្យរបួសធ្ងន់ធ្ងរ អំឡុងពេល​ចូលលួចក្នុងផ្ទះ

បាត់មុខពីកញ្ចក់ទូរទស្សន៍ ១០ ឆ្នាំ តារាចម្រៀងជើងចាស់ អ៊ឹង ជុងហ៊ាង ទម្លាយមូលហេតុនៅពីក្រោយអស់

(វីដេអូ) បានគ្រូខ្លាំងកាន់តែជឿជាក់! ពេជ្រ វត្តីសារ៉ាឌី បង្ហាត់ការដើរដល់ ហុក សារិតុលា ដោយផ្ទាល់ ត្រៀមដណ្ដើមមកុដ MSC 2025

មហាជនអាណិត! តារាកំប្លែង នាយព្រីង ធ្លាក់ខ្លួនឈឺធ្ងន់ រហូតឈានដល់តំណាក់កាលត្រូវកា./ត់ជើងឆ្វេងចោល

(វីដេអូ) ចេញរយាលមែន តែចម្រៀងមួយបទៗរបស់ មេសា ជំនួយការកំពូលតារារ៉េប វណ្ណដា ផ្ទុះល្បី ឆ្ងុយដូចដូងដុត

(វីដេអូ) សោកស្តាយ! ទើបប្រកាសដំណឹងល្អថ្ងៃមុន ម៉ាក់នី ម្តាយរបស់ ស្រីនា ប្រាប់ពីដំណឹងកូនក្នុងផ្ទៃមិនលូតលាស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ