គ្រងមកុដ MU ២០២៥ បាន ១០ ថ្ងៃ នាង Fatima ចេញមុខឆ្លើយតបលើកដំបូង ជុំវិញរឿងគេថាឈ្នះមកុដដោយសារឪពុក

Share This

គិតមកទល់ពេលនេះ គឺជាងមួយសប្ដាហ៍ហើយដែលនាង Fatima Bosch គ្រងមកុដ Miss Universe ឆ្នាំ ២០២៥។ ថ្មីៗនេះដែរ នាង Fatima ក៏បានចុះបេសកកម្មដំបូងក្នុងនាមជាម្ចាស់មកុដទៅកាន់សហរដ្ឋអាមេរិក ដោយនៅទីនោះ នាងក៏បានធ្វើបទសម្ភាសមួយជាមួយទូរទស្សន៍ Telemundo។

ក្នុងកិច្ចសម្ភាសនោះ នៅពេលពិធីករសួរនាងថាធ្លាប់គិតចង់បោះបង់តំណែងចោលទេ? នាង Fatima ក៏បានឆ្លើយតបវិញភ្លាមៗថា៖ «ប្រាកដជាអត់ហើយ ព្រោះខ្ញុំស័ក្ដិសមនឹងទទួលបានមកុដនេះ។ គ្រប់គ្នានិយាយពីរឿងនេះច្រើនដងហើយ តែខ្ញុំនៅតែនិយាយដដែលៗថា ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំដូចទៅនឹងបេក្ខភាពដទៃដែរ។ ពួកយើងឆ្លងកាត់ការប្រកួតប្រជែងក្នុងកម្មវិធីនេះ ហើយខ្ញុំជាអ្នកឈ្នះ។ ហេតុអីខ្ញុំត្រូវបោះបង់ចោលនូវអ្វីដែលខ្ញុំព្យាយាមអស់ពីសមត្ថភាពទម្រាំបានបែបនេះ?»

Fatima Bosch បានបន្ថែមទៀតថា៖ «យើងមិនត្រូវបោះបង់ចោលនោះឡើយ ព្រោះថាយើងខិតខំប្រឹងប្រែង ដាក់កាយដាក់បេះដូងដើម្បីបានវា។ វាពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។ ការពិតនៅតែជាការពិត យើងមិនចាំបាច់និយាយការពារខ្លួនអ្វីទៀតឡើយ។ យ៉ាងណា ការនិយាយរបស់យើងក៏សំខាន់ណាស់ដែរ។ ខ្ញុំអាចបញ្ជាក់ថា គ្រប់យ៉ាងដែលគេនិយាយអំពីខ្ញុំគឺជារឿងមិនពិតនោះទេ»

ជាមួយគ្នានោះដែរ Miss Universe 2025 រូបនេះ ក៏បានឆ្លើយតបជុំវិញចចាមអារ៉ាមថា ឪពុករបស់នាងមានមុខជំនួញជាមួយម្ចាស់ MU ទើបនាងអាចឈ្នះមកុដ។ នាងបានសើចហើយនិយាយថា៖ «ខ្ញុំសើចខ្លាំងពេលនិយាយពីចចាមអារ៉ាមនេះ មានព័ត៌មានមិនពិតជាច្រើនចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ពួកគេនិយាយកុហកម្ដងហើយម្ដងទៀតរហូតទៅជារឿងហ្នឹងដូចជារឿងពិតទៅហើយ។ ជាមួយប្រព័ន្ធផ្សព្វផ្សាយ យើងត្រូវចាំថា កិត្តិនាម និង អំណាច ត្រូវតែមកជាមួយការប្តេជ្ញាចិត្តក្នុងសង្គម ហើយសំខាន់ជាងនេះ គឺទំនួលខុសត្រូវលើការចែករំលែកតែរឿងដែលពិត»

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ