គេថាវ័យ ៣០+ គឺសង្ហា តែបើគ្មានប៉ុន្មានយ៉ាងនេះ ទោះស្អាតដូចតារា សាច់ដុំ ៦ កង់ មើលម៉េចក៏មិនចេញសង្ហាដែរ

Share This

សម្រស់ជារូបរាងទាក់ចិត្តផ្នែកខាងក្រៅ  ប៉ុន្តែបើក្នុងខ្លួនគ្មានអ្វីដែលជាគុណភាព និង ភាពទាក់ទាញនោះទេ ទោះមុខមាត់ដូចតារាក៏នៅតែមិនសង្ហាដែរ ជាពិសេសបុរសដែលចូលដល់វ័យខ្ទង់ ៣០ ឆ្នាំនេះឯង។ យើងសូមលើកពី ៧ ចំណុច ដែលបុរសវ័យខ្ទង់ ៣០ ឆ្នាំគួរមាន ដែលវាសុទ្ធសឹងជាមន្តស្នេហ៍ធ្វើឱ្យពួកគេមើលមកសង្ហាលើសពីរូបសម្រស់។

១. មានភាពឯករាជ្យលើហិរញ្ញវត្ថុ

នៅអាយុ ៣០ ឆ្នាំ ភាពសង្ហារបស់បុរសគឺមានប្រភពចំណូលនឹងនរ ចេះសន្សំ និង មានគម្រោងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគត។ វារួមបញ្ចូលទំាងការចំណាយផ្ទាល់ខ្លួន ជៀសវាងការចំណាយឥតប្រយោជន៍ និង ការរៀបគម្រោងសម្រាប់គោលដៅរយៈពេលវែង ដូចជាការទិញផ្ទះ និង ចូលនិវត្តន៍ជាដើម។ ការមានភាពឯករាជ្យលើហិរញ្ញវត្ថុ នាំមកនូវទំនុកចិត្ត និង សុវត្ថិភាព មិនថាក្នុងទំនាក់ទំនងគូស្នេហ៍ឬការខិតខំផ្ទាល់ខ្លួន។

២. មានគោលបំណង និង មហិច្ឆតា

ការដឹងពីគោដៅច្បាស់លាស់ពិតជាសំខាន់។ វ័យនេះបើមានឡាន មានផ្ទះ មានមុខរបររកបានចំណូលថេរ វាពិតជាល្អ តែបើមិនទាន់មានអ្វីគ្រប់យ៉ាងក្នុងដៃ ហោចណាស់ក៏ដឹងថា គោលដៅរបស់ខ្លួនជាអ្វី និង ធ្វើសកម្មភាពឆ្ពោះទៅរកវា។ ការមានមហិច្ឆតាផ្តល់អត្ថន័យបំផុតដល់ជីវិត វាជួយឱ្យយើងចេះកសាងការគោរពខ្លួនឯង និង ប្រាកដថារីកចម្រើនជានិច្ច។

៣. មានភាពចាស់ទុំ​ និង សីលធម៌ល្អ

ភាពឆ្លាតវៃចំពោះអារម្មណ៍ខ្លួនឯងដូចជា ចេះគ្រប់គ្រងអារម្មណ៍ ចេះដោះស្រាយជម្លោះដោយសន្តិវិធី ចេះបង្ហាញការយល់ចិត្ត គឺជាចំណុចដ៏មានសារសំខាន់សម្រាប់ខ្លួនឯង ក៏ដូចជាទំនាក់ទំនងគូស្នេហ៍។​ ក្នុងនោះរួមបញ្ចូលប៉ិនខាងស្តាប់ ចេះសុំទោសនៅពេលធ្វើខុស ​និង សម្របខ្លួនទៅតាមស្ថានភាពប្រែប្រួលណាមួយ។ ភាពចាស់ទុំខាងអារម្មណ៍អាចជួយដោះស្រាយការប្រឈម មិនថាក្នុងការងារ ទំនាក់ទំនងស្នេហា និង មិត្តភាព។

៤. សុខភាព និង សុខុមាលភាព

របៀបរស់នៅសុខភាពល្អ រួមមានការធ្វើលំហាត់ប្រាណជាប្រចាំ បរិភោគអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និង ការថែទាំសុខភាពផ្លូវចិត្ត។ ការរក្សាសុខភាពបានល្អ នឹងធានាបាននូវថាមពលសម្រាប់តម្រូវការជីវិត ហើយក៏បង្ហាញពីការប្តេជ្ញាចំពោះវិន័យខ្លួនឯងផងដែរ។ កាលណាសុខភាពល្អ ផ្លូវចិត្តរឹងមាំ សម្រស់របស់យើងក៏នឹងបញ្ចេញពន្លឺ មើលមកមានផាសុកភាពគួរឱ្យទាក់ទាញ ឬហៅម្យ៉ាងទៀតថាស្អាតពីក្នុង។

៥. មានផ្នត់គំនិតរីកចម្រើន

សំដៅដល់ការចូលចិត្តការអភិវឌ្ឍន៍ខ្លួន បុរសបែបនេះស្រីៗចាប់អារម្មណ៍បំផុត។​ បើកចិត្តរៀនអ្វីដែលថ្មី ទទួលយកការប្រឈមថ្មី និង ហ៊ានទទួលយកការបរាជ័យធ្វើជាគន្លឹះឈានទៅរកភាពជោគជ័យ។

៦. ខ្លាំងខាងទំនាក់ទំនង

កសាង និង រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សជុំវិញខ្លួន រាប់ទាំងមិត្តភក្តិ ក្រុមគ្រួសារ ដៃគូ និង បង្កើតបណ្តាញជាមួយបុគ្គលសំខាន់ៗនៅក្នុងសង្គម។ ការមានទំនាក់ទំនងគួរឱ្យទុកចិត្ត និង ស្មោះត្រង់ វានឹងបង្កើនសុភមង្គលផ្ទាល់ខ្លួន ក៏ដូចជាកាត់បន្ថយស្ត្រេសផងដែរ។ មនុស្សដែលពូកែទំនាក់ទំនង ជាមនុស្សមានឱកាសច្រើនបំផុត។

៧.  មានស្ទីលផ្ទាល់ខ្លួន និង ចេះស្រលាញ់ខ្លួន

នេះជាចំណុចទាក់ទាញសម្រាប់មនុស្សទូទៅ អ្នកខ្លះមុខមាត់ស្អាត សង្ហា តែការធ្វើខ្លួន និង អនាម័យ ស្មើសូន្យ ទោះស្អាតយ៉ាងណាក៏គ្មាននរណាប្រាថ្នាដែរ។​ ក្នុងវ័យនេះ ដល់ពេលដែលអ្នកមានស្ទីលជាខ្លួនឯង ដឹងថាខ្លួនពាក់អ្វីសម មើលមកសមរម្យ និង ដឹងពីកាលៈទេសៈ។ ចំណែក រាងកាយត្រូវអនាម័យពីក្បាលដល់ចុងជើង បើមានពេល គួរថែរក្សាសម្រស់ខ្លះ។ ចេះស្រលាញ់ខ្លួននេះហើយ វានឹងធ្វើឱ្យអ្នកមានទំនុកចិត្ត សូម្បីតែអ្នកជុំវិញខ្លួនក៏មើលមកអ្នកស្រស់បស់ គួរឱ្យបេតីផងដែរ៕

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

(វីដេអូ) ពូកែគ្រប់ជំនាញ! ស្ងាត់ៗ សាន្ត កុសុមៈ ត្រូវគេអញ្ជើញទៅច្រៀងផ្ទាល់ក្នុងកម្មវិធីទូរទស្សន៍មួយនៅចិន

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ព័ត៌មានបន្ថែម

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រាប់យកតែបុណ្យទេ! ស្រីៗងាកៗឆែកទូរស័ព្ទ ឆែកកាបូបសង្សារ បើអត់បានអត់ខ្លះទៅ ពេលខ្លះប្រុសៗអត់ចូលចិត្តសង្សារដើរតួជាម៉ែទេ

គីឡូតូចគីឡូធំ មានលុយអត់លុយមិនសំខាន់ ឱ្យតែមាន ៤ យ៉ាងនេះ ធានាស្រីៗបាក់ចិត្តស្រិបៗស្រឡាញ់

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

អ្នកណាខ្លះអ៊ីចឹង? មនុស្សមានតារានិករ ៤ នេះ ពេលបែកស្នេហាគឺពិបាកបំភ្លេចសង្សារចាស់បំផុត ទោះគេធ្វើឱ្យឈឺចាប់ក៏នៅតែនឹកចង់ដឹងសុខទុក្ខគេ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ