ប្លែក! គេគូរគំនូរហើយដាក់លក់យកលុយ ចំណែកស្ត្រីម្នាក់នេះផ្ទុយស្រឡះគូរហើយត្រៀមដាក់បញ្ជូនទៅឋានព្រះចន្ទ

Share This

រាល់ដងគេធ្លាប់តែគូរគំនូរដាក់លក់ ឬ ដាក់ដេញថ្លៃ ចម្លែកអីតែស្ត្រីម្នាក់នេះគូរគំនូររួចត្រៀមដាក់បញ្ចូនហោះឡើងទៅឋានព្រះចន្ទទៅវិញ។ ស្តាប់ទៅហាក់ដូចជារឿងលេងសើច ប៉ុន្តែវាគឺជាការពិត។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីថ្មោងនេះ ស្ត្រីដែលនឹងដាក់ស្នាដៃគំនូររបស់ខ្លួនទៅឋានព្រះចន្ទ នាងជាវិចិត្រករដ៏ល្បីឈ្មោះមួយរូបនៅប្រទេសម៉ាដាហ្គាស្កា (Madagascar) ស្ថិតនៅឆ្នេរភាគអាគ្នេយ៍នៃទ្វីអាហ្វ្រិក។ នាងមានឈ្មោះថា Tara Shakti ។

នាង Tara Shakti ។

តាំងពីក្មេងវ័យមក វិចិត្រករដែលធ្លាប់ឈ្នះពានរង្វាន់ ឈ្មោះ Tara Shakti នេះដឹងថានាងចង់ចាប់អាជីពគំនូរដើម្បីលើកកម្ពស់ដល់ស្ត្រីដទៃ។ គំនូររបស់នាងតែងគូរបំភ្លឺពីបញ្ហាសំខាន់ៗដូចជា ការជួញដូរមនុស្ស និង ការកៀបសង្កត់ជាប្រព័ន្ធជាដើម។ ហើយឥឡូវអ្វីដែលនាងមិនបានរំពឹងទុក នាពេលខាងមុខស្នាដៃដែលនាងបានបង្កើត នឹងត្រូវបញ្ជូនទៅដាក់នៅឋានព្រះចន្ទ ទុកជាអនុស្សាវរីយ៍ចុងក្រោយមួយនៃភាពច្នៃប្រតិដ្ឋរបស់មនុស្ស។

ជាការពិត គម្រោងនាំយកស្នាដៃសិល្បៈទៅឋានព្រះចន្ទនេះមានឈ្មោះថា Lunar Codex។ Shakti នាងជាសិល្បករសហសម័យមួយរូបក្នុងចំណោមសិល្បករប្រមាណ ៣៥០០០ នាក់ ដែលក្នុងនោះក៏មានអ្នកនិពន្ធ កវី អ្នកធ្វើ podcast សិល្បករចម្លាក់ តន្ត្រីករ និង អ្នកផលិតភាពយន្តនៅជុំវិញពិភពលោក ដែលបានដាក់ស្នាដៃរបស់ពួកគេត្រៀមបញ្ជូនទៅកាន់ឋានព្រះចន្ទ។

ស្នាដៃសិល្បៈបញ្ជូនទៅឋានព្រះចន្ទនេះ នឹងបែងចែកការបញ្ជូនចំនួន ៦ ដង ដោយប្រើពេលសរុប ១៨ ខែ។ កន្លងមក ការបាញ់បង្ហោះជោគជ័យលើកដំបូង គឺនៅលើយាន Intuitive Machines Odysseus lander តាមរយៈរ៉ុក្កែត SpaceX Falcon 9 ហើយបានចុះចតនៅប៉ូលខាងត្បូងតាមចន្ទគតិកាលពី ខែ កុម្ភៈ។ ចំណែកការបញ្ជូន ៣ ជើងទៀត គេនឹងចាប់ផ្តើមឆាប់ៗនៅក្នុងឆ្នាំនេះ។ ដោយឡែកសម្រាប់ គំនូររបស់ Tara Shakti ចំនួន ៥ ផ្ទាំង នឹងត្រៀមបញ្ជូននៅជើងបន្ទាប់នៅខែកុម្ភៈ ឆ្នាំ ២០២៥៕

ប្រភព៖ CNN

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

ព័ត៌មានបន្ថែម

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

រឿងភ្លេចឱ្យខ្លួនឯង ១០/១០! បិទភ្លើងរៀបចំចូលដេកហើយ ទើបនឹកឃើញភ្លេចទៅយកកូនពីសាលា

តារា Onlyfans ម្នាក់ បំបែកកំណត់ត្រា​ រួមមេត្រីជាមួយបុរសជាង ១ ពាន់ ត្រឹមរយៈពេល ១២ ម៉ោង​

អង្គុយផឹកទឹកក្រូចពណ៌ក្រហមមុខផ្ទះ ឈ្លក់ប្រឡាក់ពេញមាត់ ចៃដន្យចំពេលឆ្កែខាំមាន់ស្ល-ា/ប់ មានអីអ្នកភូមិនាំគ្នាផ្អើលចោទថាជាអាប

ឆាប់រកពេទ្យ! បើនៅសុខៗតែងប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនមកពីញាណទី ៦ ទេ តែអ្នកអាចកំពុងកើតជំងឺផ្លូវចិត្ត

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

អាណិតចៅឃើញចេះតែមិនស្រួលខ្លួន ខំទៅដើរបេះថ្នាំបុរាណមកដាំឱ្យផឹក មានអីពុលចៅរហូតចូលពេទ្យសង្គ្រោះបន្ទាន់

ជឿគ្រូអាគមថាលេបកូនមាន់រស់អាចមានកូន មានអីមាន់ទើរជាប់គាំងបំពង់ខ្យល់រហូតស្ទះដង្ហើមស្ល-ា./ប់

ស្វែងរកព័ត៌មាន​ ឬវីដេអូ