គួរឱ្យស្ញប់ស្ញែង! យុវតីសម័យទំនើបអាយុទើប ២៤ ឆ្នាំ ចាប់ជំនាញសិល្បៈគំនូរបុរាណ ទឹកដៃមិនធម្មតាកំពុងមានទីផ្សារខ្ពស់

Share This

វ័យទើបតែ ២៤ ឆ្នាំ  យុវតី ជិន ស្រីអយុធ្យា គឺជានិស្សិតផ្នែករចនាក្រាហ្វិកចេញពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង ជាអតីតសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ​ សិក្សាឯកទេសគំនូរបុរាណអស់រយៈពេលប្រមាណ ៦ ឆ្នាំផងដែរ។ ក្លាយជាសិល្បករគំនូរពេញទី បច្ចុប្បន្ននាងកំពុងមានទីផ្សារខ្លាំងជាមួយគំនូរបុរាណ ភ្ញៀវទាំងក្នុង និង ក្រៅប្រទេស មានជាការគូរគំនូរជាផ្ទាំងៗ គូរដាក់តាំងនៅសណ្ឋាគារ ភោជនីយដ្ឋាន ជាពិសេសនៅវត្តអារាម។

ចំពោះគំនូរបុរាណ នាងបានចាប់ផ្តើមការងារដំបូងបំផុតនៅវត្តបទុមវត្តី ស្ថិតក្នុងរាជធានីភ្នំពេញ។ នាងមិននឹកស្មានឡើយថា ការងារដែលកម្រមានអ្នករៀន និង កម្រមានអ្នកធ្វើនេះ ធ្វើឱ្យនាងមានទីផ្សារ រហូតមានភ្ញៀវទំនាក់ទំនងប្រគល់ការងារពេញដៃមកដល់សព្វថ្ងៃ។ តាមរយៈការរៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុក ដំបូងនាងគិតថា ការចាប់ជំនាញនេះប្រហែលជាទទួលបានតែការងារពីសិស្សច្បង ឬជាការងារតូចៗ ឬគូរតាមជញ្ជាំងហាងកាហ្វេតែប៉ុណ្ណោះ តែមកដល់ឆ្នាំថ្មីនេះ នាងមិននឹកស្មានថាមានការគាំទ្រច្រើន រហូតការងារគម្រោងខ្លះប្រគល់ព្រះវិហារឱ្យគូរតែម្តង។

ចំពោះការងារជូនអតិថិជន យុវតី ជិន ស្រីអយុធ្យា នាងបានលើកឡើងថា ការងាររបស់នាងនីមួយៗគឺលម្អិតខ្លាំង ហើយផ្តោតយកគុណភាពបំផុត។ នាងសម្រិតសម្រាំងយ៉ាងណាដើម្បីផ្តល់គុណភាព ទំនុកចិត្ត និង ស្នាដៃល្អជូនភ្ញៀវ។ នាងថាកាលណាការងារយើងធ្វើទៅល្អ យើងក៏ជ្រះថ្លា ឯអតិថិជនវិញក៏ជ្រះថ្លា។

ក្រៅពីល្បីទឹកដៃខ្លាំងខាងសិល្បៈគំនូរបុរាណ កន្លងមកនាងក៏ផ្ទុះការចាប់អារម្មណ៍ជាមួយការសរសេរអក្សរខ្មែរបុរាណ ដែលថតបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមផងដែរ។​ សម្រាប់អក្សរបុរាណខ្មែរ នាងអាចសរសេរបានដល់ទៅ ៣ សម័យកាល គឺសម័យមុនអង្គរ​ សម័យអង្គរ​ និង សម័យក្រោយអង្គរ។ ការមានដុងសិល្បៈគំនូរ អាចថាមកពីឈាមជ័របន្តពីឪពុក។ តួយ៉ាង នាងចាប់កំណើតនៅក្នុងគ្រួសារ ដែលមានឪពុកបម្រើការងារនៅក្រសួងព័ត៌មាន និង ជាអ្នកនិពន្ធ និង ច្រៀងចម្រៀងបុរាណ រីឯអ្នកម្តាយជាស្ត្រីមេផ្ទះ។ ជាកូនទីបួនក្នុងចំណោមបងប្អូន ៥ នាក់ ស្រី ៤ ប្រុស ១ មានតែនាងម្នាក់ប៉ុណ្ណោះដែលមានទំនោរខាងសិល្បៈវប្បធម៌បុរាណខ្មែរ ដែលមិនខុសឆ្ងាយពីឪពុករបស់នាង។

តាមរយៈអាជីពគំនូរនេះដែរ នាងសូមលើកទឹកចិត្តដល់យុវជនយុវតីទាំងអស់ ឱ្យងាកមកឱ្យតម្លៃទៅលើការងារគំនូរបុរាណ ព្រោះការងារទាំងអស់នេះសុទ្ធតែជួយដល់យើងទៅថ្ងៃមុខ ដែលមិនត្រឹមតែជួយសម្រាប់អាជីពអាចរកចំណូលប៉ុណ្ណោះទេ តែថែមទាំងជួយដល់វប្បធម៌ជាតិសាសនាយើងដូចគ្នា៕

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ស្រណោះណាស់! ចំបុណ្យ ៧ ថ្ងៃ RuthKo បងស្រី RuthKo បានបំពេញបំណងមួយរបស់ប្អូន ធ្លាប់និយាយផ្តាំទុកកាលនៅមានជីវិត

ព័ត៌មានបន្ថែម

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ក្ដៅៗ! ជុំវិញរឿងឡានសារ៉ែនអូសក្បួនអ្នកលក់ឡេអនឡាញទៅមង្គលការ ត្រូវកងរាជអាវុធហត្ថហៅអ្នកពាក់ព័ន្ធមកអប់រំ និង ធ្វើកិច្ចសន្យា

កុំចេះតែបិទៗ! តាមពិតអក្សរចិនគេនិយមបិទថ្ងៃចូលឆ្នាំចិន គឺមានទីតាំងបិទតាមតួអក្សរដើម្បីបានលាភ តស់មកដឹងអត្ថន័យ និង ទីតាំងត្រូវបិទ

កំពុងជួបគ្រោះហើយ មានជនក្លែងបន្លំធ្វើអ្នកពន្លត់អគ្គិភ័យឆ្លៀតឱកាសលួចទ្រព្យក្នុងផ្ទះពលរដ្ឋ អំឡុងភ្លើងឆេះព្រៃនៅ LA

បើកភ្នែកឡើងត្រជាក់ទាំងព្រឹក! ក្រសួងជូនដំណឹង តំបន់ ២ នេះអាចចុះត្រជាក់ជាង ១០ អង្សាដល់ថ្ងៃទី ១៥

ថៅកែហាងនំលំដាប់ដ៏ល្បី តាមពិតជាកូនខ្មែរម្នាក់នេះ វ័យក៏ក្មេងរូបក៏សង្ហា គំនិតរកស៊ីមិនធម្មតា

ស្វែងរកព័ត៌មាន​ ឬវីដេអូ