គួរឱ្យគោរព! អ្នកឧកញ៉ា ផែ ហុកឈួន អ្នកជំនួញដ៏ល្បីក្នុងវិស័យកសិកម្ម និង បដិសណ្ឋារកិច្ច រមែងសកម្មក្នុងកិច្ចការសង្គម និង សកម្មភាពមនុស្សធម៌

Share This

តាមរយៈព្រះរាជក្រឹ​ត្យ អ្នកឧកញ៉ា ផែ ហុកឈួន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២។

បើតាមគេហទំព័រ សមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា ផែ ហុកឈួន កើតក្នុងឆ្នាំ ១៩៥៣ នៅក្រុងភ្នំពេញ និង ជាអ្នកជំនួញមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ បច្ចុប្បន្ន អ្នកឧកញ៉ា ក៏មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាផងដែរ។

អ្នកឧកញ៉ា ផែ ហុកឈួន គឺជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យី តាក់ គ្រុប (Ye Tak Group LTD) ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយជីរកសិកម្មដ៏ធំមួយនៅកម្ពុជាតាំងពីឆ្នាំ ២០០២ ដោយបានសហការជាមួយក្រុមហ៊ុនក្នុងផ្សារភាគហ៊ុនដ៏ធំមួយរបស់ប្រទេសវៀតណាម។

អ្នកឧកញ៉ា ក៏ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឡុងមេត អេហ្គ្រីខាល់ឈឺ ឯ.ក (Longmate Agriculture Co., LTD) ដែលបានបោះទុនវិនិយោគលើវិស័យកសិកម្ម ជាពិសេសការដាំចេកអំបូងលឿងក្នុងទឹកដីខេត្តកំពត សម្រាប់នាំចេញទៅទីផ្សារបរទេស។

បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏បានវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និង ម្ហូបអាហារដូចជា សណ្ឋាគារអាស៊ី (Asia Hotel), សណ្ឋាគារ និង ភោជនីយដ្ឋានប្រេស៊ីដង់ (Le President Hotel and Restaurant), ភោជនីយដ្ឋានកូបេ (Kobe Restaurant) នៅក្នុងទីក្រុងភ្នំពេញ និង អាជីវកម្មដទៃទៀតនៅក្នុងខេត្តសៀមរាបផងដែរ។

ក្រៅពីកិច្ចការជំនួញ និង វិនិយោគ អ្នកឧកញ៉ា ក៏បានលះបង់ជាច្រើនទាំងពេលវេលា និង ថវិកាផ្ទាល់ខ្លួនចូលរួមចំណែកក្នុងការបរិច្ចាគ ទាំងកិច្ចការសង្គម និង សកម្មភាពមនុស្សធម៌ជាច្រើន។ អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕​

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ