គួរឱ្យខ្លាច! ពេទ្យផ្លូវចិត្តម្នាក់ បែកគំនិតពិភាក្សាជាមួយ Chat GPT រកថ្នាំបំពុល លាយដាក់ក្នុងភេសជ្ជឱ្យប្តីផឹក

Share This

ថ្មីៗនេះ មានករណីមួយនៅសហរដ្ឋអាមេរិក ដែលស្រ្តីជាអ្នកព្យាបាលផ្លូវចិត្តម្នាក់ បានបែកគំនិតព្យាយាមសម្លាប់ប្តីខ្លួនឯង ដោយការដាក់ថ្នាំពុល ដែលបានរកមកពី AI ។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះឈ្មោះថា Sheryl Harris Gates មានវ័យ ៤៣ ឆ្នាំ នាងជាអ្នកពិភាក្សា និងព្យាបាលផ្លូវចិត្តនៅក្នុងសាលារៀនមួយនារដ្ឋ Carolina ។ នៅថ្ងៃមួយនាងបានពិភាក្សាជាមួយនឹង AI គឺ Chat GPT ដើម្បីរកឈ្មោះថ្នាំ ដែលធ្វើឱ្យមនុស្សស្លាប់ ឬពិការបាន ហើយនាងក៏បានដើរទិញសារធាតុគីមី និងថ្នាំទៅតាមអ្វីដែល Chat GPT ប្រាប់ទាំងអស់។ រូចហើយនាងក៏បានយកថ្នាំទាំងនោះ មកលាយដាក់ក្នុងភេសជ្ជៈប៉ូវកម្លាំងរបស់ប្តីអស់ចំនួន ២ ដង គឺម្តងនៅក្នុងខែកក្កដា និងម្តងទៀតនៅក្នុងខែសីហា ឆ្នាំ ២០២៥ ដែលធ្វើឱ្យប្តីនាងមានការទន់ដៃទន់ជើង ពិបាកក្នុងការកម្រើកខ្លួន។

យ៉ាងណាមិញ ប៉ូលិសបានស៊ើបអង្កេត និងរកឃើញភស្តុតាងជាច្រើន ជាពិសេសគឺការពិភាក្សាជាមួយនឹង Chat GPT ព្រមទាំងការបញ្ជាទិញសារធាតុថ្នាំទាំងនោះ។ ចុងក្រោយនាងត្រូវចោទប្រកាន់ក្រោមករណីជាច្រើនដូចជា ប៉ុនប៉ងឃាតកម្ម ការលួចតាមដាន​ ការបំផ្លាញទ្រព្យសម្បត្តិ និងចេតនាបំពុលអាហារ ឬភេសជ្ជៈ ដើម្បីបង្កគ្រោះថ្នាក់ផ្លូវចិត្ត ឬរាងកាយដល់អ្នកដទៃ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

សោកស្ដាយ! តារាសម្ដែងជើងចាស់ តួអង្គ អារក្ខទឹក រឿង «ដំណើរឆ្ពោះទៅលោកខាងលិច» បានទទួលមរណ-ភាពក្នុងវ័យ ៧៨ ឆ្នាំ

ព័ត៌មានបន្ថែម

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ទាន់ហេតុការណ៍! ក្រោយទាហានថៃជាន់មីនព្រឹកមិញ ឥលូវនាយករដ្ឋមន្រ្តីថៃ Anutin បញ្ជាឱ្យបញ្ឈប់ការដោះលែងទាហានខ្មែរទាំង ១៨ នាក់

កូនស្រីទើប ១២ ឆ្នាំ ស្រ្តីជនជាតិថៃម្នាក់ បង្ខំឱ្យកូនលួចលាក់បម្រើសេវាកម្មខុសច្បាប់នៅជប៉ុន ឥលូវបែកការណ៍ផ្អើលពេញតូក្យូ

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ទាន់ហេតុការណ៍! ទាហានថៃម្នាក់ទៀតហើយ បានដើរជាន់មីនបណ្តាលឱ្យដាច់ជើងស្តាំ នៅម្តុំភូមិភាគ ២ តំបន់ទល់មុខប្រាសាទព្រះវិហារ

ហៅសួរនាំដឹងរឿងហើយ! អាជីវករនៅកែប ទទួលស្គាល់រឿងតម្លៃតូប ៥០ ដុល្លារ និង ធ្វើកិច្ចសន្យា ៤ ចំណុចនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ