គាំទ្រហ្វេហ្សិនក្នុងស្រុក! នេះជាអ្នកច្នៃម៉ូដកូនខ្មែរ បង្កើតប្រ៊េនសម្លៀកបំពាក់ គុណភាព និង ស្តង់ដា មិនចាញ់បរទេស

Share This

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រ៊េនហ្វេហ្សិនសម្លៀកបំពាក់នៅកម្ពុជា បានបង្កើតឡើងជាបន្តបន្ទាប់ដោយអ្នកច្នៃម៉ូដវ័យក្មេង ។ ក្នុងនោះពួកគេបានផ្តោតទាំងសម្លៀកបំពាក់កុម្មង់ និង Ready-to-Wear។ យើងសូមបង្ហាញអ្នកច្នៃម៉ូដវ័យក្មេង ៥ រូប ដែលសម្លៀកបំពាក់របស់ពួកគេ មើលមកម៉ូដលំដាប់ខ្ពស់ រីឯ គុណភាព និង ស្តង់ដា អាចថា មិនចាញ់ម៉ាកល្បីៗនៅបរទេសឡើយ។ ជាពិសេស កំពុងពេញនិយមពាក់ពីសំណាក់ បុគ្គលល្បីៗ តារាសិល្បៈ និង អ្នកហ្វេហ្សិនិយមទាំងខ្មែរ និង បរទេស។

១. ស៊ូប៉ី ស្ថាបនិក ម៉ាក SuelBée

ទើបតែសម្ពោធ តែ ម៉ាក SuelBée ដែលបង្កើតឡើងដោយ កញ្ញា ស៊ូប៉ី ទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។ ស្ទីលនៃម៉ាក SuelBée ត្រូវបានបំផុសគំនិតពីម៉ាកសម្លៀកបំពាក់អ៊ីតាលីដ៏ល្បី  Loro Piana ដែលជាការរួមបញ្ចូលវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ និង ទំនោរតិចនិយម។ ​អត្តសញ្ញាណនៃម៉ាក SuelBée បង្ហាញពីភាពអេឡេហ្គង់ជាមួយរាងរៅភ្លឹង, បំផុសពីហ្វេហ្សិនរដូវរងា, មានលក្ខណៈក្លាសិក និង ពណ៌ neutral ។  ម៉ាកយីហោរបស់នាងតំណាងឱ្យភាពជោគជ័យ និង អានុភាព។

២.  គង់ សុធា ហៅ Da Mo ស្ថាបនិក ម៉ាក KONG LABEL

ម៉ាក KON​G​ ​LABEL ​ផ្តោត​លើ​​ស​ម្លៀ​ក​បំពាក់​ប្រភេទ​ ​Ready-to​-Wear​។ ​​អេ​ឡេ​ហ្គង់ ​តែ​ ​High Fashion​ ​គឺជា​ស្ទី​ល​នៃម៉ាកនេះ​ ​ដែលឈុតនីមួយៗ មើលមក​មាន​ថាមពល​ ​​អង់អាច​ ​ និង ​ជា​ហ្វេ​ហ្សិ​ន​ទាន់សម័យ​បំផុត​។​ ​

៣. KWANX ស្ថាបនិក ម៉ាក SKOOLER JAMSTER

ម៉ាក SKOOLER JAMSTER ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ដោយ KWANX។ ស្ទីលនៃម៉ាកនេះ ផ្តោតការបំផុសគំនិត (inspiration) ពីការរួមបញ្ចូលគ្នានៃស្ទាយ៌ Gothic និង Punk ដោយប្រើពណ៌ខ្មៅជាចម្បង ហើយពេលខ្លះរួមបញ្ចូលជាមួយពណ៌ផ្សេងទៀត។  SKOOLER JAMSTER ​មានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យ ជាពិសេស ពេញនិយមបំផុតពីសំណាក់តារាចម្រៀងរ៉េប។

៤. Tifanny ស្ថាបនិក ម៉ាក Revivre Studio

Tifanny ឬ មានឈ្មោះពេញថា Tifanny Bophadavy Doche នាងជាកូនខ្មែរកាត់ចិន ដែលកើត​ និង ធំធាត់នៅប្រទេសបារាំង។ បច្ចុប្បន្ននាងជាម្ចាស់ម៉ាកសម្លៀកបំពាក់ Revivre Studio និង ជានាយកច្នៃប្រតិដ្ឋនៃម៉ាកនេះនៅកម្ពុជា។ ម៉ាកនេះ បង្កើតនៅខែ មីនា ឆ្នាំ ២០២២ ដោយផ្តោតលើសម្លៀកបំពាក់ ready-to-wear និង សម្លៀកបំពាក់កុម្មង់សម្រាប់បុរសនារី។ ពាក្យថា Revivre បង្កប់អត្ថន័យទាក់ទងនឹងបេសកកម្មរបស់ខ្លួនគឺ នាំយកសិល្បៈដែលត្រូវបានបំភ្លេចចោល, ចលនា និង រឿងរ៉ាវប្រវត្តិសាស្ត្រត្រលប់មកកាន់ជីវិត។

៥. មុំ វិទូ ស្ថាបនិក ម៉ាក SAN-T

យុវជន មុំ វិទូ ឬ ច្រើនគេស្គាល់ឈ្មោះហៅក្រៅ San Da បានបង្កើតម៉ាកសម្លៀកបំពាក់ SAN-T នៅក្នុងឆ្នាំ ២០២០-២០២១ ខណៈពេលដែលលោកបានធ្វើខូឡិកហ្សិនចុងក្រោយ (final Collection) សម្រាប់ការបញ្ចប់ការសិក្សា ហើយក៏បានប្រើឈ្មោះប្រ៊េននេះមកដល់សព្វថ្ងៃ។ ស្ទីលរបស់ប្រ៊េន SAN-T គឺផ្តោតទៅលើសម្លៀកបំពាក់បែបការិយាល័យ (office wear), ស្ទីលតាមដងវិថី (street wear), ហ្វេហ្សិនលំដាប់ខ្ពស់ (high fashion), ការឌីហ្សាញបែបអេឡេហ្គង់ (elegant design), ស្មាធំ, រាងជាបែប hourglass, long sleeves និង oversized៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

ខ្សែកម៉ាកដ៏ល្បី មានតែ ៣ លើលោក ក្នុងនោះស្ត្រីខ្មែរ លោកជំទាវ យឹម ឆៃលីន ជាម្ចាស់មួយ ស្រោបពេជ្រ ១៧៧១ គ្រាប់

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

រឿងរ៉ាវដ៏សោកសៅ នៅពីក្រោយប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ​

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ