គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

Share This

ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងវិស័យបោះពុម្ព និងបច្ចេកវិទ្យាបញ្ចាំងស្លាយ កំពុងប្រារព្ធខួបលើកទី ៥០ របស់ខ្លួននៅឆ្នាំនេះ ខណៈដែលបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនទីផ្សារនៅកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងផ្តល់នូវបច្ចេកវិជ្ជាទំនើប និងដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ ដែលបំពេញតម្រូវការគ្រប់វិស័យឧស្សាហកម្ម និងពង្រឹងសមត្ថភាពអាជីវកម្មគ្រប់ទម្រង់។

ប្រទេសកម្ពុជាកំពុងឈានទៅមុខយ៉ាងឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចឌីជីថល ដោយទីផ្សារ IT កើនឡើងជាមធ្យមប្រមាណជិត ១០ ភាគរយជារៀងរាល់ឆ្នាំ ហើយពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើងលើសពីការរំពឹងទុកដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ការផ្លាស់ប្តូរនេះគឺជាកម្លាំងចលករជំរុញឱ្យស្ថាប័នផ្សេងៗចាប់ពីសាជីវកម្មខ្នាតធំទៅសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យារបស់ពួកគេដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ ក្នុងបរិបទនេះ ក្រុមហ៊ុន Epson អាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ដោយប្រកាសពីផែនការពង្រឹងវត្តមានរបស់ខ្លួននៅគ្រប់ប្រភេទផលិតផលទាំង អស់។

នៅក្នុងដំណោះស្រាយការបោះពុម្ព ក្រុមហ៊ុន Epson ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការចម្រុះដូចជា៖ ម៉ាស៊ីនព្រីន EcoTank សម្រាប់អ្នកប្រើប្រាស់តាមផ្ទះ និងសហគ្រាសខ្នាតតូច និងមធ្យម។ ម៉ាស៊ីនព្រីន WorkForce បានរចនាឡើងសម្រាប់បរិបទអាជីវកម្ម ចំណែកម៉ាស៊ីនព្រីនម៉ាក ColorWorks ដែលបំពេញតម្រូវការប្រើប្រាស់ចាប់ពីការចាប់ផ្តើមអាជីវកម្មរហូតដល់ប្រតិបត្តិការឧស្សាហកម្ម។ លើសពីនេះ ក្រុមហ៊ុន Epson ក៏ពង្រីកដល់វិស័យលក់រាយជាមួយនឹងម៉ាស៊ីនព្រីនបង្កាន់ដៃ POS និងម៉ាស៊ីនព្រីន Dot Matrix ដែលត្រូវបានគេស្គាល់តាមរយៈប្រតិបត្តិការដែលមានសមត្ថភាពព្រីនក្នុងបរិមាណខ្ពស់ យ៉ាងមានប្រសិទ្ធភាព និងតម្លៃទាប។

សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ក្រុមហ៊ុន Epson ផ្តល់នូវដំណោះស្រាយដែលគ្របដណ្តប់លើ មុខងារជាច្រើន ចាប់ពីម៉ាស៊ីនព្រីនខ្នាតធំសម្រាប់ព្រីនស្លាកសញ្ញា និងការងារសិល្បៈ រហូតដល់ម៉ាស៊ីនព្រីន វាយនភណ្ឌសម្រាប់ឧស្សាហកម្មច្នៃម៉ូដ និងសម្លៀកបំពាក់ ក៏ដូចជាម៉ាស៊ីនព្រីនវត្ថុអនុស្សាវរីយ៍ និងផលិតផលច្នៃប្រតិដ្ឋជាច្រើនទៀត ដែលអាចឱ្យសហគ្រិនចាប់ផ្តើមអាជីវកម្មថ្មីបានយ៉ាងងាយស្រួល។

ម៉ាស៊ីនបញ្ចាំងស្លាយរបស់ក្រុមហ៊ុន Epson ក៏មានវិសាលភាពទូលំទូលាយដូចគ្នា រាប់ចាប់ពីផលិតផលដែលរចនាឡើងសម្រាប់វិស័យអប់រំ និងសហគ្រាស រហូតដល់ម៉ាស៊ីនបញ្ចាំងស្លាយដែលមានពន្លឺភ្លឺច្បាស់សម្រាប់តម្រូវតាមកម្មវិធីធំៗ។ ក្រុមហ៊ុនក៏កំពុងជំរុញបទពិសោធន៍ប្រកបដោយភាពច្នៃប្រតិដ្ឋតាមរយៈប្រព័ន្ធ Projection Mapping និង Golf Simulation ដែលប្រព័ន្ធទាំងពីរនេះកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Epson ក៏ផ្តល់ជូនម៉ាស៊ីនបញ្ចាំងស្លាយលក្ខណៈគ្រួសារ ដែលរួមបញ្ចូលនូវគុណភាពខ្ពស់ជាមួយនឹងមុខងារពិសេសសមស្របនឹងរបៀបរស់នៅសម័យថ្មី។

ក្រុមហ៊ុន Epson ក៏រំលេចនូវបច្ចេកវិទ្យាស្នូលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដែលនាំមកនូវគុណតម្លៃពិសេសសម្រាប់អាជីវកម្ម។ បច្ចេកវិទ្យាបញ្ចាំងរូបភាពឡាស៊ែរ 3LCD មានភាពល្បីល្បាញក្នុងការផ្តល់នូវរូបភាពភ្លឺច្បាស់ រស់រវើក និងធម្មជាតិ ជាមួយនឹងភាពធន់ខ្ពស់ និងអាយុកាលប្រើប្រាស់បានយូរ ដោយកាត់បន្ថយចំណាយលើការផ្លាស់ប្តូរអំពូល និងការថែទាំបានយ៉ាងច្រើន។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យា Heat-Free របស់ Epson នៅក្នុងម៉ាស៊ីនព្រីន ក៏ជួយបញ្ឈប់ការប្រើប្រាស់មុខងារកម្ដៅនៅក្នុងដំណើរការបោះពុម្ពផងដែរ ដោយកាត់បន្ថយការប្រើប្រាស់ថាមពល និងការសឹករេចរឹលនៅផ្នែកខាងក្នុងបានយ៉ាងខ្ពស់។ ការច្នៃប្រតិដ្ឋថ្មីនេះ មិនត្រឹមតែកាត់បន្ថយការចំណាយសរុបនៃភាពជាម្ចាស់ផលិតផល (TCO) ប៉ុណ្ណោះទេ ថែមទាំងធានានូវលទ្ធផលដែលមានគុណភាពខ្ពស់ និងជាប់លាប់ ក៏ដូចជារួមចំណែកដល់និរន្តរភាពនៃបរិស្ថានផងដែរ។

ជាមួយគ្នានេះ បច្ចេកវិទ្យាទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ Epson ក្នុងការផ្តល់នូវដំណោះស្រាយដែលមានប្រសិទ្ធភាព ចំណាយតិច ងាយស្រួលប្រើ គុណភាពខ្ពស់ និងប្រកបដោយការគិតគូរពីបរិស្ថាន ដែលជួយឱ្យអាជីវកម្មនៅកម្ពុជា អាចសម្របខ្លួនតាមការប្រែប្រួលក្នុងវិស័យឌីជីថល និងសម្រេចបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាព។

លោក Siew Jin Kiat ដែលជានាយកគ្រប់គ្រងប្រចាំតំបន់នៃ Epson អាស៊ីអាគ្នេយ៍ បានថ្លែងថា ៖ «ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Epson បានបន្តការច្នៃប្រតិដ្ឋក្នុងគោលបំណងបង្កើតនូវបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព រចនាខ្នាតតូច និងធន់មាំល្អ ដែលជំរុញឱ្យមានវឌ្ឍនភាព ខណៈដែលកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន។ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្សំសំចៃថាមពល ដើម្បីពង្រឹងសក្ដានុពលដល់វិស័យឧស្សាហកម្ម និងរួមគ្នា កសាងអនាគតថ្មីឱ្យកាន់តែប្រសើរឡើង។ ការពង្រឹងវត្តមានរបស់យើងនៅក្នុងប្រទេសកម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការធានាបាននូវការគាំទ្រ និងទំនុកចិត្តពីអតិថិជននៅទីនេះ»

ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុន Epson បានសហការជាមួយភ្នាក់ងារចែកចាយ និងអ្នក ផ្តល់សេវាដែលទទួលបានសិទ្ធិចែកចាយចំនួនបីគឺ ក្រុមហ៊ុន AWS Cambodia ឆាយហុក កុំព្យូទ័រ និង PTC Computer ។ ក្រុមហ៊ុនទាំងបីនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវបទពិសោធន៍ម៉ាកយីហោ និងផលិតផលដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ទូទៅ និងអតិថិជនដែលជាវយកទៅប្រើប្រាស់ក្នុងអាជីវកម្ម។

ការប្រារព្ធខួបលើកទី ៥០ របស់ Epson មិនត្រឹមតែជាសក្ខីភាពនៃភាពជោគជ័យដ៏យូរអង្វែងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាការបញ្ជាក់ជាថ្មីម្ដងទៀតពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍបច្ចេកវិទ្យា និងការផ្តល់ជូននូវដំណោះស្រាយអាជីវកម្មតាំងពីដើមដល់ចប់។ ក្រុមហ៊ុន Epson នៅតែប្តេជ្ញាគាំទ្រទីផ្សារដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងលើសពីការរំពឹងទុករបស់អតិថិជន៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ