គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

Share This

អស់រយៈពេល៣០ឆ្នាំមកនេះ Danone ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីប្រទេសបារាំង បានក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់ក្រុមគ្រួសារកម្ពុជា តាមរយៈការនាំមកនូវអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ ជាច្រើនជម្រើស រួមមានទឹកដោះគោ DUMEX Dugro, DUMEX Super Gold Kid, Aptamil Kid និង Hi-Q។

ក្នុងជំនួបសម្តែងការគួរសមរវាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ Danone គ្រុប ដែលដឹកនាំដោយ លោក Christian STAMMKOETTER, នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី មជ្ឈិមបូព៌ា និងអាហ្វ្រិក។ លោក Christian STAMMKOETTER បានគូសបញ្ជាក់បន្ថែម អំពីភាពជាដៃគូដ៏យូរអង្វែង និងគោលជំហរជាក់លាក់ របស់ ក្រុមហ៊ុន ក្នុងការបន្តរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតទៅលើ កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ការធ្វើទីផ្សារប្រកបដោយទំនួលខុសត្រូវ និងរួមចំណែកអភិវឌ្ឍ សង្គមជាតិ កម្ពុជាតាមរយៈអាហារូបត្ថម្ភដែលមានគុណភាព និងសុវត្ថិភាពខ្ពស់។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “ក្រសួងស្វាគមន៍ចំពោះការបន្តវិនិយោគ របស់ក្រុមហ៊ុន Danone ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ លើកស្ទួយការអនុវត្ត ទីផ្សារប្រកបដោយទំនួលខុសត្រូវ ការផ្តល់ជូននូវអាហារូបត្ថម្ភ ក៏ដូចជាការសហការលើក្របខ័ណ្ឌបទប្បញ្ញត្តិស្របតាម
ចក្ខុវិស័យ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបន្តការពារអ្នកប្រើប្រាស់”។

ជាមួយវត្តមានអាជីវកម្មជាង៣០ឆ្នាំ ក្រុមហ៊ុន Danone បានបង្កើតឱកាសការងារដោយផ្ទាល់ និងប្រយោលប្រមាណ ៣០០កន្លែង ដែលមាន៩៥% នៃនិយោជិតរបស់យើងជាជនជាតិខ្មែរ។ ក្រុមហ៊ុន ក៏បានជាប់ចំណាត់ថ្នាក់លេខ៣៦ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងបួនឆ្នាំ ជាប់ៗគ្នា។

លោក Christian STAMMKOETTER ក៏បានលើកឡើងទៀតថា “ប្រទេសកម្ពុជា គឺជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ Danoneគ្រុប ដែលជាក្រុមហ៊ុន FMCG ដំបូងគេ ដែលសម្រេចបានវិញ្ញាបនបត្រ B-Corp™ កាលពីឆ្នាំ២០២៣ ដោយអនុលោមតាមស្តង់ដារខ្ពស់បំផុតនៃការអនុវត្តផ្នែកសង្គម និងបរិស្ថាន។ យោងទៅតាមគំនិតផ្តួចផ្តើមដែលមានគោលដៅ រួមពីរ សង្គម និងសេដ្ឋកិច្ច បានជំរុញឱ្យយើងទទួលជោគជ័យក្នុងអាជីវកម្ម ស្របជាមួយនឹងការចូលរួមចំណែកផ្នែកសង្គម ជាពិសេសលើផ្នែកសុខភាព”។

ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានរួមចំណែកថវិកាសរុបរហូតដល់ ៥៦០០០០ ដុល្លារអាមេរិក តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារក្រោម៥ឆ្នាំ និងតាមរយៈ និងអង្គការដៃគូផ្សេងៗ ក្នុងការគំាទ្រដល់ក្រុមគ្រួសារភៀសសឹកដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែន។

ក្រុមហ៊ុនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមនូវកិច្ចពិភាក្សា ផ្សេងៗទាក់ទងនឹងការបង្តើតនូវបទប្បញ្ញត្តិដោយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព ជាមួយអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយអនុលោមភាព។

Danone នៅតែបន្តធ្វើការជាមួយក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនៅកម្ពុជា៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

មិនលាក់បាំង! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ បង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែមនឹងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មុខមាត់សង្ហាណាស់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ស្វែងរកព័ត៌មាន​ ឬវីដេអូ