ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

Share This

នៅពីក្រោយស្នាមញញឹមជាមួយអាជីវកម្មកាន់កាប់ក្នុងដៃ ស្ត្រីខ្មែរមួយរូបបានឆ្លងកាត់នូវព្យុះភ្លៀង ការបាក់ទឹកចិត្ត និង ការមើលងាយច្រើនលើកច្រើនសារ ទម្រាំមានបានដូចថ្ងៃនេះ។ ស្ត្រីតស៊ូរូបនេះ មានឈ្មោះថា សោម រ៉ានី ដែលបច្ចុប្បន្ន ជាស្ថាបនិកហាងគ្រឿងអលង្ការ ហ្គ្រែន ដឹ ខាំបុចឆ៍  (Graines De Cambodge) ដែលជាគ្រឿងអលង្ការច្នៃពីគ្រាប់ឈើ និង ជាម្ចាស់វីឡាស្នាក់ដ៏ប្រណីតមួយ ទើបបង្កើតថ្មីលើទឹកដីខេត្តសៀមរាប នោះគឺ ALMaha Villa។

តាមរយៈអាជីវកម្មទាំងពីរខាងលើ លោកស្រី សោម រ៉ានី បានរួមចំណែកផ្តល់ឱកាសការងារជាច្រើន ដល់ស្ត្រីក្នុងសហគមន៍ ក៏ដូចជាអ្នករស់នៅក្នុងខេត្តសៀមរាប។ ក្រឡេកទៅខ្សែជីវិតមុនចាប់ផ្តើមអាជីវកម្ម ដែលផ្តើមពីរបរធ្វើគ្រឿងអលង្ការ លោកស្រីបានបង្ហើបប្រាប់ «ប្រជាប្រិយ» ថា៖ «ទម្រាំមកដល់ចំណុចនេះ ខ្ញុំបានឆ្លងកាត់នូវព្យុះភ្លៀង ការបាក់ទឹកចិត្ត ការមើលងាយច្រើនលើកច្រើនសារ ជាពិសេស គេថែមទាំងចោទខ្ញុំថា ជាមនុស្សឆ្កួត ដែលយកគ្រាប់ឈើមកធ្វើគ្រឿងអលង្ការ ហើយមានតែមនុស្សឆ្កួតទេ ដែលទិញគ្រឿងអលង្ការទាំងនេះ»។

រម្លឹកទៅឆ្នាំ ២០១១ ក្រោយចែកផ្លូវគ្នាពីស្វាមីនៅប្រទេសឥណ្ឌា លោកស្រី សោម រ៉ានី បានបង្ខំចិត្តត្រលប់មករស់នៅស្រុកខ្មែរវិញ ទាំងដែលខ្លួនគ្នាលុយសូម្បីមួយរៀល។ បែកបាក់ស្វាមីផង គ្មានលុយផង លោកស្រីត្រូវបានគ្រួសារមើលងាយ សាច់ញាតិមិនចង់រាប់រក ដែលជាហេតុត្រូវជម្នះរកលុយដោយខ្លួនឯង តាមរយៈគំនិតបង្កើតគ្រឿងអលង្ការគ្រាប់ឈើ។ គ្រានោះ លោកស្រីបានដើរទៅមាត់ស្ទឹងសៀមរាប រើសគ្រាប់ឈើដែលជ្រុះ ដូចជា គ្រាប់ក្ងោក គ្រាប់អំពិលទឹក និង គ្រាប់បេង ជាដើម មកចាក់ច្នៃធ្វើជាខ្សែកទៅតាមគំនិតច្នៃប្រឌិតរបស់ខ្លួន បូករួមតាមការធ្លាប់បានឃើញអ្នកព្រៃភ្នំពាក់កាលរស់នៅប្រទេសឥណ្ឌា។

ចាប់ផ្តើមពីខ្លួនមួយ ដំបូងលោកស្រីចាក់ខ្សែកលក់ឱ្យបរទេសម្តង ៤-៥ ខ្សែ បន្ទាប់មកការកុម្មង់ចេះតែកើនឡើង រហូតពីឆ្នាំក្រោយរកចំណូលបានគួរសម​ លោកស្រីក៏សម្រេចបង្កើតជាសិប្បកម្មផ្ទាល់ខ្លួន មានបុគ្គលិក មានជាហាងលក់គ្រឿងអលង្ការ ក្រោមផ្លាកយីហោ ហ្គ្រែន ដឹ ខាំបុចឆ៍  (Graines De Cambodge) ស្ថិតនៅម្តុំផ្សារចាស់ ក្រុងសៀមរាប។

ជាមួយសិប្បកម្មនេះ ក្រៅពីច្នៃគ្រាប់ឈើក្លាយជាគ្រឿងលម្អមានតម្លៃ លោកស្រីបានរួមចំណែកផ្តល់ឱកាសការងារដល់សហគមន៍ ដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ការដែលសំខាន់ គ្រាប់ឈើដែលជាវត្ថុធាតុដើម បង្កើតបានជាខ្សែដៃ ខ្សែក ក្រវិល ចិញ្ចៀន និង​ បិតលើវត្ថុអនុស្សាវរីយ៍ លោកស្រីតែងប្រមូលទិញក្នុងស្រុក ពោល ពីអ្នកភូមិក្នុងខេត្តសៀមរាប ឯខ្លះទៀតពីខេត្តបាត់ដំបង និង ខេត្តកែបជាដើម។

បោះជំហានមួយកម្រិតទៀត ថ្មីៗនេះ លោកស្រី សោម រ៉ានី បានឈានជើងទៅក្នុងវិស័យបដិសណ្ឋារកិច្ច ដោយបានសាងសង់វីឡាស្នាក់ដ៏ប្រណីតមួយ ក្រោមផ្លាកយីហោ ALMaha Villa សម្រាប់បម្រើដល់ទេសចរមកកម្សាន្ត ឬ សម្រាកលម្ហែនៅក្រុងសៀមរាប។ ភ្ជាប់មក ៥ បន្ទប់ ការរៀបចំគំនិត ឬ concept នៃវីឡានេះ គឺបានចាក់ឫសជ្រៅទៅនឹងការអបអរវប្បធម៌ និង បេតិកភណ្ឌខ្មែរ ហើយក៏រួមឆ្លុះបញ្ចាំងពីវប្បធម៌អារ៉ាប់ ដែលលោកស្រីទទួលបានបទពិសោធ ពេលកំពុងរស់នៅទីនោះ។

លោកស្រីបានធ្វើការផ្ទាល់ជាមួយបុគ្គលមានទេពកោសល្យនៅកម្ពុជា រាប់តាំងពីស្ថាបត្យករ អ្នកច្នៃម៉ូដ រហូតដល់សិប្បករ ដើម្បីបង្កើតកន្លែងស្នាក់មួយ បង្ហាញពីភាពសម្បូរបែបនៃសិល្បៈហត្ថកម្ម និង សម្រស់របស់ប្រទេសយើង។ លើសពីនេះ លោកស្រីបានដាក់បេះដូងក្នុងការរចនាគ្រឿងលម្អខាងក្នុងដោយផ្ទាល់ដៃ ដោយលាយបញ្ចូលគ្នានូវធាតុប្រពៃណីខ្មែរ និង គ្រឿងតុបតែង ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់កម្ពុជា។

ជារួមមក ពីស្ត្រីគ្មានសូម្បីមួយរៀល រងការមើលងាយពីគ្រួសារ និង ត្រូវបានគេចោទថាមានគំនិតឆ្កួត ទីបំផុតបានតស៊ូផ្លាស់ប្តូរជីវិត រហូតមានអ្វីគ្រប់យ៉ាងដោយខ្លួនឯង ជាស្ត្រីឯករាជ្យ ជាស្ថាបនិក ជាសហគ្រិន ហើយថែមទាំងបានរួមចំណែកផ្តល់ឱកាសការងារដល់សហគមន៍ទៀតផង៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ព័ត៌មានបន្ថែម

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ