ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

Share This

មានរឿងរ៉ាវដ៏គួរឱ្យរំជួលចិត្តមួយបានកើតឡើងនៅប្រទេសចិន ដោយមាននារីម្នាក់កើតជំងឺខូចក្រលៀន សម្រេចចិត្តទៅរៀបការជាមួយបុរសកើតជំងឺមហារីកដំណាក់កាលចុងក្រោយ សង្ឃឹមបានក្រលៀនគេយកមកប្តូរនឹងខ្លួនឯង តែចុងក្រោយលង់ស្រឡាញ់គ្នាមែនទែន ក្លាយជាស្នេហាដ៏មានន័យ។

តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើនេះមានឈ្មោះថា Wang Xiao វ័យ ២៤ ឆ្នាំ​ ជាអកុសលនាងបានកើតជំងឺខូចក្រលៀន (uremia) ទាំងនៅវ័យក្មេង ហើយមានជីវិតរស់បានតែ ១ ឆ្នាំប៉ុណ្ណោះ បើសិនជាមិនបានប្តូរក្រលៀនទាន់ពេលវេលា។ ក្នុងនោះ ក្រុមគ្រួសារនាងគ្មាននរណាដាច់ចិត្តបរិច្ចាគឱ្យនាងឡើយ ទើបនាងនឹកឃើញទៅប្រកាសរកបុរសម្នាក់កើតមហារីកដំណាក់កាលចុងក្រោយ ដើម្បីរៀបការជាមួយគ្នា ដោយសន្យាថានឹងមើលថែគេឱ្យបានល្អ ថ្នូរនឹងការសុំក្រលៀន ក្រោយពីពេលដែលគេស្លាប់ទៅ។

ជាសំណាងល្អ នាងក៏បានជួបនឹងបុរសម្នាក់ឈ្មោះ Yu Zhenping អាយុ ២៧ ឆ្នាំ ជាអ្នកលាប់ជំងឺមហារីកឡើងវិញ ហើយថែមទាំងមានប្រភេទឈាមដូចនាងដែរ។ នាង និង Yu បានចុះអេតាស៊ីវិលជាមួយគ្នាស្ងាត់ៗក្នុងឆ្នាំ ២០១៣ ដោយមានលក្ខខណ្ឌបរិច្ចាគក្រលៀនពី Yu បន្ទាប់ពីគេស្លាប់ទៅ។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នា នាងបានមើលថែ ដិតដល់ណាស់ ដោយបានព្យាយាមលក់ផ្កាដើម្បីយកប្រាក់មកព្យាបាលគេទៀត។ លុះមកដល់ឆ្នាំ ២០១៤ អាការៈជំងឺរបស់ Yu ហាក់ដូចជាកាន់តែប្រសើរឡើង ហើយជំងឺរបស់នាងក៏ប្រសើរឡើងដូចគ្នា ដោយមិនចាំបាច់លាងឈាមច្រើនដងដូចកាលពីមុនឡើយ។

ចុងក្រោយ ទាំងគូក៏សម្រេចចិត្តកាន់ដៃគ្នាជាគូស្វាមីភរិយាពិត ដោយលែងគិតពីលក្ខខណ្ឌបរិច្ចាគក្រលៀនតទៅទៀត៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ