ក.ប.ប ទទួលបណ្ដឹងពីអ្នកប្រើប្រាស់ ចុះត្រួតពិនិត្យទឹកដោះគោម៉ាក Kofi ប្រើបាកូដកម្ពុជា បិទលើបាកូដថៃ ដោយចាត់វិធានការ ៣ នេះជាបន្ទាន់

Share This

នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងឱ្យបានដឹងថា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi។ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញថា ពិតជាមានការបន្លំបិទបាកូដលើផលិតផលនោះ និង មានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន។ តាមរយៈកិច្ចសហការពីម្ចាស់ផលិតផល មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផល ដែលមានអាស័យដ្ឋានស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និង បានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំងអស់ចំនួន ២០៥ កេស ក្នុងនោះបិតរួចមានចំនួន ១៤៤ កេស និង មិនទាន់បិតមានចំនួន ៦១ កេស ដោយម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្តចំនួន ៦ និង បានផ្តល់នូវឯកសារពាក័ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ច ក.ប.ប. ដើម្បីត្រួតពិនិត្យ។

ក្រសួងពាណិជ្ជកម្មបានបន្តឱ្យដឹងថា ក្រុមការងារ បានចាត់វិធានការជាបន្ទាន់ដូចខាងក្រោម ៖

១. តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិទបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅ លក់ ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និង តាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។

២. តម្រូវឱ្យបកស្ទីកគ័របាកូដកម្ពុជា ចេញពីផលិតផលទាំងអស់ ក្រោមការត្រួតពិនិត្យរបស់មន្រ្តី ក.ប.ប.។

៣. មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ចរិតប្រទេសអ្នកមាន! ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ដឹងរឿងហើយ! ផ្ទុះចចាមអារ៉ាមយកសា-ច់មនុស្សធ្វើស៊ុប ការពិតជាករណីឃា-ត-ក-ម្ម សម្ល-ា.//ប់រួចបំផ្លាញសាកស-ពចោល

មិនចប់សោះ! តា Nawat ដាក់ពាក្យប្តឹង Fatima ម្ចាស់មកុដ Miss Universe 2025 រឿងនិយាយបង្កាច់បង្ខូច កាលទាស់សម្ដីគ្នាលើកមុន

សុខៗដាច់ភ្លើងកុំឆ្ងល់! EDC ជូនដំណឹង ចាប់ពីព្រឹកនេះ ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់តាមពេលកំណត់នេះ

អត់ផុតពីក្រសែភ្នែកទេ! យប់មិញ ក្លឹប X-ZOOM ដែលកំពុងផ្ទុះល្បីមានយុវវ័យសម្រុកទៅរាំរែក ត្រូវអាជ្ញាធរចុះណែនាំលើរឿង ៥ យ៉ាង

បើកភ្នែកមក រលឹមស្រិចៗ! ក្រសួងប្រកាស ភ្នំពេញ និង ខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី៦

ស្វែងរកព័ត៌មាន​ ឬវីដេអូ