ក្រុមហ៊ុនច្រឡំបើកប្រាក់ខែឱ្យលើសដល់ ៣៣០ ដង តែមិនព្រមប្រគល់លុយនោះទៅវិញ ៣ថ្ងៃក្រោយមកដាក់ពាក្យលាឈប់

Share This

បុរសម្នាក់ បានលាឈប់ពីការងាររបស់ខ្លួន ក្រោយចៃដន្យត្រូវក្រុមហ៊ុនច្រឡំបើកប្រាក់ខែឱ្យលើសរហូតដល់ទៅជាង ៣០០ ដងនៃប្រាក់ខែដើម។

តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានតួនាទីជាជំនួយការការិយាល័យនាក្រុមហ៊ុនចំណីអាហារមួយឈ្មោះ Dan Consorcio Industrial de Alimentos de Chile ដោយជាធម្មតាទទួលបានប្រាក់ខែ ៥០ ម៉ឺនប៉េសូ (៥២០ ដុល្លារ)។

យ៉ាងណាមិញ ស្រាប់តែមកដល់ខែឧសភា ឆ្នាំ ២០២២ មេរបស់លោកក៏ច្រឡំបើកប្រាក់ខែឱ្យលោកដល់ទៅ ១៦៥ លានប៉េសូ (១៧១ ៦០០ ដុល្លារ)។ តាមខាងក្រុមហ៊ុនបញ្ជាក់ថា ដំបូងឡើយបុរសរូបនោះ យល់ព្រមសងប្រាក់ដែលបើកលើសត្រឡប់ឱ្យក្រុមហ៊ុនវិញ តែ ៣ ថ្ងៃក្រោយមក បុរសនោះក៏បែរជាហុចក្រដាសលាឈប់ទៅវិញ។

រឿងរ៉ាវមួយនេះ ត្រូវបានប្ដឹងផ្ដល់ឡើងដល់តុលាការ ដោយខាងក្រុមហ៊ុនចោទបុគ្គលិករូបនោះថាជាចោរលួចលុយ ប៉ុន្តែខាងព្រះរាជអាជ្ញាបដិសេធថានេះមិនមែនជាករណីលួចឡើយ តែជាការប្រមូលលុយទុកមិនត្រឹមត្រូវ ពោលមានន័យថា គឺមិនអាចកាត់ទោសលើបទចោទប្រកាន់នេះបានឡើយ។ យ៉ាងណាមិញ មេក្រុមហ៊ុនខាងលើបានប្តេជ្ញាថា នឹងព្យាយាមដោះស្រាយតាមផ្លូវច្បាប់គ្រប់យ៉ាងដើម្បីយកលុយទាំងនោះមកវិញ៕

ប្រភព៖ 9GAG

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

បុរសចិត្តបុណ្យ ឃើញពស់ឆក់ខ្សែភ្លើងសន្លប់បាត់ស្មារតី ខំប្រឹងផ្លុំខ្យល់តាមមាត់ពស់រហូតដឹងខ្លួនឡើងវិញ

ឃើញទឹកផុសចេញពីក្រោមដី ផ្អើលអ្នកស្រុកទៅដងផឹកលាន់ ព្រោះជឿថាជាទឹកស័ក្តិសិទ្ធិ តាមពិតទឹកទុយោបែកសោះ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ចម្លែក! ពេទ្យស្រី ១០ នាក់ ធ្វើការផ្នែកសម្ភពក្នុងមន្ទីរពេទ្យមួយនៅអាមេរិក កើតជំងឺដុះសាច់ក្នុងខួរក្បាលដូចគ្នា តែរកមូលហេតុមិនឃើញ

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនញាណទី ៦ ប្រាប់ទេ គឺអ្នកអាចកំពុងបែកសតិ

មិនចង់ឱ្យជីវិតមានសម្ពាធ បុរសជប៉ុនម្នាក់សុខចិត្តលាឈប់ពីការងារ ប្រមូលទ្រព្យលក់ ហើយដើរធ្វើជនអនាថាវិញ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបរស់ ៨ ក្បាល ចុងក្រោយកូនដឹកទៅពេទ្យសឹងមិនទាន់ ព្រោះកង្កែបលោតពេញពោះ

ថ្មីទៀតហើយ! ខឹងទូរស័ព្ទទៅសង្សារមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តធ្វើឱ្យដាច់ភ្លើងប្រើពេញមួយភូមិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ