ក្ដៅៗ! មេតុងទីនអនឡាញដ៏ល្បី ម៉ូលីកា ត្រូវ តុលាការ សម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១៥ ខែ ពាក់ព័ន្ធបទល្មើស ចេញសែកស្អុយ

Share This

នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដើម្បីប្រកាសសាលក្រម លើអតីតស្ត្រីមេតុងទីនតាមអនឡាញឈ្មោះ អឿន ម៉ូលីកា ករណីចេញសែកស្អុយ ក្រោមសមាសសភាពលោកស្រី ហុង ម៉ារីនិច ជាចៅក្រម និង លោក ស៊ិន រក្សា ជាតំណាងអយ្យការ ដោយបានសម្រេចដាក់ទោសជនជាប់ចោទឈ្មោះ អឿន ម៉ូលីកា ចំនួន ១៥ ខែ ក្រោមបទចោទប្រកាន់ «ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ)»

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរកាលពីថ្ងៃទី ១៨​ ខែធ្នូ​ ឆ្នាំ២០២២​ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ​ រំលោភលើទំនុកចិត្ត «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ករណីចេញមូលប្បទានបត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥,០០០ ដុល្លារ។ ក្រោយពីសួរចប់តំណាងអយ្យការ បានធ្វើការសម្រេចចោទប្រកាន់ជនត្រូវចោទជាផ្លូវការ រួចបានបញ្ជូនទៅខាងចៅក្រមស៊ើបសួរតាមនីតិវិធី។

ក្នុងនោះ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ក៏មានជាប់ពាក់ពន្ធលើពាក្យបណ្តឹង ២ ដែលជាបទល្មើសព្រហ្មទណ្ឌ រឿងចេញសែកស្អុយដែលមានទឹកប្រាក់ប្រមាណ ៣៦៥,០០០ដុល្លារ រួមមាន៖

ពាក្យបណ្តឹងទី ១៖ អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ ចំនួន ៣០ ម៉ឺនដុល្លារ​ ឱ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និង ពាក្យបណ្តឹង។

ពាក្យបណ្តឹងទី ២៖ អឿន ម៉ូលីកា បានចេញមូលប្បទានបត្រ អត់សាច់ប្រាក់ឱ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥,០០០ ដុល្លារ ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនត្រូវចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និង ប្រគល់ប្រាក់សងវិញគ្រប់ចំនួន​ ប៉ុន្តែទីបំផុតចេញសែកស្អុយមួយសន្លឹក។ ក្រោយមកទើបបុគ្គល អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំពេលវេលាជំនុំជម្រះទោសទណ្ឌតាមនីតិវិធី៕

ប្រភព ៖ Fresh News

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

ព័ត៌មានបន្ថែម

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ