ក្ដៅៗ! នៅថៃប្រទះឃើញស-ពមនុស្ស ៥ នាក់ ក្នុងអាងត្រាំប្រហុកលក្ខណៈគ្រួសារមួយកន្លែង បង្កការភ្ញាក់ផ្អើលសឹងពេញប្រទេស

Share This

នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ថ្មីៗនេះ មានករណីថ្មីមួយទៀតហើយនៅប្រទេសថៃ ដោយគេបានប្រទះឃើញមនុស្សចំនួន ៥ នាក់បានស្លាប់នៅក្នុងអាងត្រាំប្រហុករបស់កន្លែងផលិតប្រហុកមួយកន្លែង ក្រោយពីមេការបានប្រើឱ្យចុះទៅលាងសម្អាតដើម្បីត្រៀមធ្វើប្រហុកថ្មី។

តាមព័ត៌មានបានឱ្យដឹងថា កន្លែងផលិតប្រហុកមួយនោះស្ថិតនៅក្នុងខេត្ត Phetchabun ជាកន្លែងផលិតធន់តូចមួយ ដែលមិនត្រូវតាមស្តង់ដាររបស់ក្រសួងឧស្សាហកម្មឡើយ ដោយមានកម្មករត្រឹមតែ ៦ នាក់ធ្វើការជាប្រចាំ និង មិនមានប្រើប្រាស់ឧបករណ៍អ្វីផ្សេងឡើយ។ តាមកម្មករម្នាក់វ័យ ៤៥ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុខ្លួនជាមួយកម្មករម្នាក់ទៀតបានដឹកប្រហុកយកទៅឱ្យគេនៅខេត្ត Loei ចំណែកកម្មករផ្សេងៗទៀតដែលនៅសល់ក៏បាននាំគ្នាចុះទៅលាងអាងប្រហុក ដើម្បីត្រៀមធ្វើប្រហុកថ្មី។

លុះពេលត្រឡប់មកវិញ ក៏ឃើញកន្លែងមានសភាពស្ងាត់ឈឹង ទើបដើរទៅមើលនៅអាងប្រហុកនោះ ក៏ឃើញថាកម្មករទាំង ៤ នាក់ កំពុងតែដេកបាត់ស្មារតីនៅក្នុងអាងនោះ ដោយមានទាំងក្មួយរបស់ម្ចាស់ទីតាំងម្នាក់ទៀត សរុប ៥ នាក់ ទើបប្រញាប់ប្រញាល់ផ្តល់ដំណឹងដល់អាជ្ញាធរសមត្ថកិច្ច។

យ៉ាងណាមិញ កម្មករទាំង ៤ នាក់ រួមទាំងក្មួយរបស់ម្ចាស់ទីតាំងម្នាក់ទៀតនោះ ត្រូវបានលោក Sarnai Kongmuang ស្នងការនគរបាលខេត្ត Phetchabun បានឱ្យដឹងថា បានបាត់បង់ជីវិតទៅហើយ។ ចំណែកមូលហេតុស្លាប់វិញត្រូវបានគេសន្និដ្ឋានថា អាចបណ្តាលមកពីការប្រើប្រាស់សាប៊ូ ឬ ថ្នាំលាងដែលមានសារធាតុគីមីប្រតិកម្មជាមួយនឹងក្បាលត្រី ឬ ឆ្អឹងត្រីនៅក្នុងអាងនោះ ទើបបង្កឱ្យកើតទៅជាហ្គាស់ពុល ធ្វើឱ្យមនុស្សទាំង ៥ នាក់នោះពុលស្លាប់។

គួរឱ្យដឹងដែរថា ក្នុងចំណោមសពទាំង ៥ នាក់ មាន ៤ នាក់ជាកម្មករ និង ១ នាក់ទៀតដែលជាក្មួយរបស់ម្ចាស់ទីតាំងផលិតនោះ ត្រូវគេជឿថារូបគេបានចុះទៅជួយកម្មករទាំង ៤ នាក់ បន្ទាប់ពីបានឃើញពួកគេបាត់បង់ស្មារតីភ្លាមៗក្នុងអាង តែជាអកុសលក៏ត្រូវពុលស្លាប់ជាមួយគ្នាតែម្តង៕

ប្រភព៖ Khaosod

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ