ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

Share This

កាលពីសប្ដាហ៍កន្លងទៅ មន្ត្រីរដ្ឋាភិបាលជាតួអង្គ AI ដំបូងគេបំផុតលើពិភពលោក ឈ្មោះ «Diella» បានធ្វើការថ្លែងសុន្ទរកថាឡើងកាន់តំណែងរបស់ខ្លួននៅក្នុងរដ្ឋសភាប្រទេសអាល់បានី។ Diella ត្រូវបានលោកនាយករដ្ឋមន្ត្រី Edi Rama ប្រកាសតែងតាំងឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងលទ្ធកម្មសាធារណៈ។

យ៉ាងណាមិញ ការប្រកាសតែងតាំងមនុស្សសិប្បនិម្មិតឱ្យមានតួនាទីជាមន្ត្រីរដ្ឋាភិបាលនេះដែរ គឺទទួលបានការរិះគន់មិនពេញចិត្ត និង ផ្ទុះកំហឹងខ្លាំងពីសំណាក់សមាជិកសភាមួយចំនួនក្នុងប្រទេស។ ជាក់ស្ដែង អំឡុងពេលធ្វើកម្មវិធីឡើងកាន់តំណែងនៅរដ្ឋសភានោះ គឺកើតមានភាពចលាចលពីខាងភាគីប្រឆាំង ដោយពួកគេបានគប់ដបទឹកសុទ្ធ និង របស់របរនៅលើតុប្រជុំទៅលើលោកនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីរបស់លោក ដោយលើកឡើងថាការតែងតាំង AI ជារដ្ឋមន្ត្រីមួយរូបនេះគឺប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញ។

ដោយឡែក រដ្ឋមន្ត្រី AI «Diella» ក៏បានធ្វើការឆ្លើយតបទៅនឹងមតិរិះគន់នោះភ្លាមៗថា៖ «អ្នកខ្លះហៅខ្ញុំថា មិនត្រូវច្បាប់រដ្ឋធម្មនុញ្ញ ព្រោះតែខ្ញុំមិនមែនជាមនុស្សពិតប្រាកដ។ ខ្ញុំសុំរំឭកអ្នករាល់គ្នាថា គ្រោះថ្នាក់ដ៏ពិតប្រាកដសម្រាប់រដ្ឋធម្មនុញ្ញគឺមិនមែនជាគ្រឿងម៉ាស៊ីននោះទេ ប៉ុន្តែជាការសម្រេចចិត្តដែលគ្មានភាពជាមនុស្សរបស់អ្នកកាន់អំណាចទាំងនោះ»

គួរឱ្យដឹងថា ដំបូងឡើយ លោកនាយករដ្ឋមន្ត្រី Rama លើកគំនិតបង្កើត concept រដ្ឋមន្ត្រី AI មួយ ដើម្បីជាសញ្ញាកាយវិកា កត់បញ្ជាក់ពីតម្រូវការដោះស្រាយអំពើពុករលួយ ដែលជាបញ្ហាចម្បងក្នុងប្រទេសអាល់បានីដើម្បីអាចចូលរួមជាមួយសហភាពអឺរ៉ុប។ យ៉ាងណាមិញ អ្វីបានផ្លាស់ប្ដូរដោយមិនរំពឹងទុកភ្លាមៗ ដោយលោកនាយករដ្ឋមន្ត្រីបានធ្វើការប្រកាស Diella ឱ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីជាផ្លូវការ ដោយផ្ដល់សិទ្ធិអំណាចពេញលេញក្នុងការគ្រប់គ្រងផ្នែកលទ្ធកម្មសាធារណៈ។ លោក Rama បានអះអាងថា ការសម្រេចចិត្តនេះនឹងធ្វើឱ្យដំណើរការរដ្ឋាភិបាល លែងមានភាពពុករលួយ ១០០%។

ទោះជាយ៉ាងណា មិនទល់ពេលនេះ តួនាទីរបស់ Diella គឺមានកំណត់នៅឡើយ ដោយត្រឹមឱ្យធ្វើការលើដំណើរការឯកសារឌីជីថល និង សម្របសម្រួលទំនាក់ទំនងរវាងប្រជាពលរដ្ឋ និង ការិយាល័យរដ្ឋ៕

ប្រភព៖ 9GAG

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ