ក្ដៅៗ!​ ជំទាវ ចន ចន្ទលក្ខិណា ប្រតិកម្មអ្នកលក់អនឡាញបកស្រាយរឿងជំងឺ HPV ដែលថាឱ្យគ្រូពេទ្យជំនាញចង់តោងនាងល្បី

Share This

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានជ្រាបមកហើយនូវការចែករំលែកពីចំណេះដឹងនានាពាក់ព័ន្ធនឹងមេរោគ HPV។

អ្វីដែលកំពុងតែធ្វើឱ្យមហាជនផ្ទុះការចែករំលែកជាថ្មីនូវរឿងដ៏ក្តៅគគុកមួយ​ ក្រោយមានអ្នកលក់អនឡាញល្បីមួយរូប បានធ្វើវីដេអូបង្ហាញពីមេរោគ HPV តែត្រូវបានវេជ្ជបណ្ឌិត ឯក ម៉េងលី​ ឯកទេសសម្ភពរោគស្ត្រី បានចេញវីដេអូឆ្លើយតប និង បញ្ជាក់ឱ្យច្បាស់ពីមេរោគខាងលើកុំឱ្យគិតខុស។

ក្នុងនោះដែរ ក្រោយពី វេជ្ជបណ្ឌិត ឯក ម៉េងលី​ ឯកទេសសម្ភពរោគស្ត្រី បានចេញវីដេអូឆ្លើយតប និង បញ្ជាក់ឱ្យច្បាស់ពីមេរោគ HPV នោះ ស្រាប់តែអ្នកលក់អនឡាញរូបនោះ បានចេញមកបង្ហោះសារ និង សំណេរជាច្រើនដោយពាក្យមួយធ្វើឱ្យគ្រូពេទ្យជាច្រើន និង មហាជនទូទៅប្រតិកម្មខ្លាំងនោះគឺ «ជាគ្រូពេទ្យសម្ភពម្នាក់នឹងគេដែរ តោងខ្ញុំយកល្បី កាត់វីដេអូខ្ញុំបាត់ដើមបាត់ចុង បញ្ចូលចម្លើយខ្លួនឯង ធ្វើចឹងខូចឈ្មោះពេទ្យស្រុកខ្មែរខ្ញុំអស់ហើយ! ខ្ញុំអត់ប្រកាន់ទេ ខ្ញុំមិនឈ្លោះ មិនមេនសិនឈ្មោះឱ្យអ្នកគ្រូល្បីដូចបំណងទេ តែរៀនរកវិធីល្បីផ្សេង ប្រឹងប្រែងរៀនសូត្រឡើងវិញ កុំរវល់តែកែសម្ផស្សពេក» និង សំណេរ ព្រមទាំងខមមិនមួយចំនួនទៀត។

Status អ្នកលក់អនឡាញ
ខមមិនអ្នកលក់អនឡាញ

ជាក់ស្តែង សូម្បីតែជំទាវ ចន ចន្ទលក្ខិណា ក៏នៅមិនសុខនឹងសំណេរនោះ ស្រាប់តែបានបង្ហោះសារ និង Mention ដល់ក្រសួងសុខាភិបាលថា ៖ «សូមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មេត្តាមានវិធានការលើបុគ្គលដែលជាអ្នករកស៊ីលក់ផលិតផល Online មួយចំនួនតូច ដែលចេញ Video និយាយបកស្រាយទាក់ទងនឹងបញ្ហាសុខភាពដោយគ្មានចំណេះ និង ជំនាញ ហើយគ្មានឯកសារយោងបែបវិទ្យាសាស្ត្រច្បាស់លាស់ និង ហ៊ានមាក់ងាយដល់បងស្រីវេជ្ជបណ្ឌិត ដែលជាអ្នកជំនាញពេទ្យពិតប្រាកដពេលដែលគាត់បកស្រាយពីបញ្ហាសុខភាព»។

លើសពីនោះ ជំទាវ ចន ចន្ទលក្ខិណា បានបន្ថែមថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមមានវិធានការចំពោះបុគ្គល ដែលគ្មានវិជ្ជាជីវៈជាពេទ្យ តែចេញវីដេអូពន្យល់ផ្តេសផ្តាសពាក់ព័ន្តនឹងសុខភាព ហើយហ៊ានដៀលគ្រូពេទ្យ ដែលមានចំណេះ និង ជំនាញពិតប្រាកដទៀត»៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

សល់ប៉ុន្មានថ្ងៃទៀតចូលរោងការ Taew ដឹកដៃគូដណ្តឹងសេដ្ឋី ទៅធ្វើបុណ្យនៅវត្តដើម្បីសុំលាភសុំជ័យ

KlapYaHandz ចេញសេចក្តីប្រកាសពីកម្មសិទ្ធិបញ្ញានិមិត្តសញ្ញាតារាចម្រៀង RuthKo សម្រាប់អ្នកយកធ្វើអាជីវកម្ម

រំលងជាង ១០ ថ្ងៃហើយ វុទ្ធា នៅទន្ទេញហៅឈ្មោះបងប្អូនល្អ RuthKo ធ្លាប់អង្គុយជជែកគ្នាលេងទល់ៗភ្លឺ

(វីដេអូ) បរាជ័យលើឆាក MUC! អ្នកម៉ាក់រូបស្រស់ មៀលីយ៉ាន ឆក់បានតំណែង Miss Super Talent ត្រៀមតំណាងប្រទេសទៅប្រកួតនៅកូរ៉េ

ស្វែងរកព័ត៌មាន​ ឬវីដេអូ