ក្ដៅគគុក! Park Bom ដាក់ពាក្យប្ដឹង Yang Hyun Suk រឿងមិនបើកប្រាក់កម្រៃឱ្យ ក្នុងចំនួនច្រើនមហិមាមិនធ្លាប់មានលើលោក

Share This

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកស្នេហាវិស័យ K-pop ដោយក្ដៅៗថ្មីៗនេះ តារាចម្រៀង Park Bom សមាជិកក្រុម 2NE1 បានសម្រេចចិត្តដាក់ពាក្យប្ដឹងលោក Yang Hyun Suk ទាមទារប្រាក់កម្រៃដែលមិនបើកឱ្យនាងក្នុងចំនួនច្រើនមហិមានឹកស្មានមិនដល់។

ជាក់ស្ដែង តាមរយៈការបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួន (បច្ចុប្បន្នលុបចោលវិញហើយ) Park Bom បានបង្ហោះរូបភាពក្រដាសមួយសន្លឹកដែលនាងបានប្ដឹងលោក Yang Hyun Suk។

ក្នុងក្រដាសបណ្ដឹងនោះ នាងបានចោទលោក Yang Hyun Suk ថាបានក្លែងបន្លំ និង បោកប្រាស់នាង រឿងប្រាក់កម្រៃមិនបើកឱ្យនាងក្នុងរយៈពេលដ៏យូរ។ ប្រាក់កម្រៃដែលនាងសំដៅលើនោះគឺលើកម្រៃដែលទទួលបានពីការលក់អាល់ប៊ុម ការឡើងឆាកសម្ដែង ការផ្សព្វផ្សាយពាណិជ្ជកម្ម និង សកម្មភាពកម្សាន្តផ្សេងៗទៀត។

អ្វីដែលភ្ញាក់ផ្អើលបំផុតនោះ គឺចំនួនទឹកប្រាក់ដែល Park Bom ទាមទារ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់បានឃើញពីមុនមក។ ក្នុងក្រដាសដែលនាងបានបង្ហោះនោះ គឺមានកំណត់ទឹកប្រាក់ចំនួន 100200300400600700100034’64272e ទ្រីលានវ៉ុន ស្មើនឹងចំនួន ១,០០២,០០៣,០០៤,០០៦,០០៧,០០១,០០០,០៣៤,០០០,០០០,០០០ វ៉ុន ឬជាដុល្លារចំនួន ៧០០,៤៥៩,៩៩៩,៩៩៩,៩៩៩,៩៧២,៧០៣,៥៥៩,២២៥,៤៤២,៣០៤ ដុល្លារ ដែលចំនួនទឹកប្រាក់នេះដែរគឺច្រើនមហិមាខ្លាំងគ្មាននរណាម្នាក់ធ្លាប់មានលើលោកនេះឡើយ។

បច្ចុប្បន្ន ខាងផលិតកម្ម YG មិនទាន់ចេញការឆ្លើយតបណាមួយជុំវិញពាក្យបណ្ដឹងរបស់ Park Bom ឡើយ៕

ប្រភព៖ Koreaboo

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ព័ត៌មានបន្ថែម

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ផ្ទុះចាប់អារម្មណ៍! តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមឧកញ៉ា ខេមរៈ សិរីមន្ត មានទឹកដមសំឡេងស្រដៀង ខេមរៈ ស្រីពៅ

អធឹកអធមណាស់! មង្គលការ ស្វែង សុជាតា យប់មិញ មានមិត្តរួមអាជីពចូលរួមយ៉ាងកុះករ

អ្នកគាំទ្ររំភើប! អ្នកស្និទ្ធស្នាល Taylor Swift ទម្លាយថា មង្គលការនាង និង គូដណ្ដឹងបានកំណត់ជាក់លាក់ហើយ សូម្បីតែទីតាំងក៏រើសរួចហើយដែរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ