ក្ដៅគគុក! ផ្អើលចចាមអារ៉ាមថា ស្វាមីតារាស្រី Myolie Wu លួចផិ.តក្ប-ត់ ក្រោយឃើញរាំឱបថើបស្រីច្រើននាក់ក្នុងក្លឹប

Share This

ថ្មីៗនេះ ស្វាមីតារាសម្ដែងស្រីហុងកុងដ៏ល្បី Myolie Wu លោក Philip Lee កំពុងជួបប្រទះនឹងរឿងអាស្រូវផិតក្បត់ប្រពន្ធយ៉ាងក្ដៅគគុក ក្រោយកម្រងរូបភាពជាច្រើនបង្ហាញពីសកម្មភាពស្និទ្ធស្នាលឱបថើបមនុស្សស្រីច្រើននាក់ក្នុងក្លឹបរាត្រីមួយកន្លែងត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិន។

តាមសារព័ត៌មាននៅហុងកុងបានឱ្យដឹងថា ស្វាមីតារាស្រី Myolie Wu ថ្មីៗនេះបានរៀបចំធ្វើខួបកំណើតគម្រប់អាយុ ៥២ ឆ្នាំរបស់លោកក្នុងក្លឹបរាត្រីមួយកន្លែងដោយគ្មានវត្តមានប្រពន្ធ និង កូនៗទាំង ៣ នាក់ឡើយ។ យ៉ាងណាមិញ អំឡុងពេលជប់លៀងយ៉ាងសប្បាយរីករាយនោះ អ្នកជំនួញប្រុសរូបនេះក៏ត្រូវបានឃើញឱប និង ថើបស្រីៗដែលចូលរួមកម្មវិធីយ៉ាងស្និទ្ធស្នាលបំផុត។ រូបភាពទាំងប៉ុន្មានត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមរហូតធ្វើឱ្យមហាជនជាច្រើនផ្ទុះប្រតិកម្មវែកញែកថា តារាស្រី TVB រូបនោះកំពុងត្រូវបានប្ដីលួចផិតក្បត់។

គួរឱ្យដឹងដែរថា នេះមិនមែនជាលើកទី ១ ឡើយដែលលោក Philip Lee រងរឿងអាស្រូវស្នេហានេះ។ ជាក់ស្ដែង មុនចាប់ដៃរៀបការជាមួយ Myolie Wu ក្នុងឆ្នាំ ២០១៥ លោកគឺផ្ទុះល្បីថាជា playboy មានចំណងស្នេហ៍ជាមួយស្រីស្អាតជាច្រើនដោយសុទ្ធសឹងជាលំដាប់រង និង បវរកញ្ញានៅហុងកុង។

ខណៈរឿងអាស្រូវកំពុងតែក្ដៅគគុក ខាងតារាស្រី Myolie Wu និង លោក Philip Lee នៅរក្សាភាពស្ងៀមស្ងាត់ ដោយមិនទាន់មានការឆ្លើយតបអ្វីឡើយជុំវិញបញ្ហានេះ ទាំងអ្នកគាំទ្ររបស់ពួកគេកំពុងអន្ទះអន្ទែងចង់ដឹងការឆ្លើយតបបកស្រាយច្បាស់ៗ៕

 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ