ករណីបុរសម្នាក់បង្ហោះវីដេអូ ចោទសមត្ថកិច្ចបានលួច Memory ក្នុងរថយន្ត ពេលនេះត្រូវស្នងការចេញមកបំភ្លឺហើយ

Share This

នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ស្នងការដ្ឋា្ននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីបុរសម្នាក់ដែលប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតីបានទទួលស្គាល់កំហុស និង បានបង្ហោះព័ត៌មានចោទប្រកាន់លើសមត្ថកិច្ចចរាចរណ៍ថា លួច Memory ក្នុងរថយន្តរបស់ខ្លួន។

ទាក់ទិនទៅនឹងរឿងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា បុរសដែលបង្ហោះព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្ត គឺជាអ្នកបើករថយន្ត Lexus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9357 ប្រើប្រាស់ផ្លាកលេខមិនប្រក្រតី ត្រូវបានសមត្ថកិច្ចផាកពិន័យតាមច្បាប់ ១ លាន ២០ ម៉ឺនរៀល កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជុំវិញការចោទប្រកាន់នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកស្នងការរងទទួលផែនការងារចរាចរណ៍ និង លោកនាយការិយាល័យ អញ្ជើញមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅខាងលើទាំង ៣ នាក់ មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកមកសួរនាំបំភ្លឺដើម្បីធ្វើរបាយការណ៍រាយការណ៍ជូនឯកឧត្តមពិនិត្យសម្រេច។ ដោយឡែកបុរសម្ចាស់រថយន្ត Lexus 350 ក៏ត្រូវសមត្ថកិច្ចគ្រោងនឹងអញ្ជើញមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍បានលួច Memory ក្នុងរថយន្តខ្លួនដើម្បីមកបំភ្លឺ។

តាមប្រភពស្នងការបានឱ្យដឹងថា បុរសម្ចាស់រថយន្ត Lexus 350 ខាងលើគឺក្រុមការងារបានទទួលការរាយការណ៍ពីតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញឱ្យដឹងថា បុរសនេះធ្លាប់បានបង្កបញ្ហាគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់មកហើយ ដូចជានៅខណ្ឌដង្កោ ០១ លើក បើកបររថយន្តនិយាយទូរស័ព្ទ សមត្ថកិច្ចឃាត់អប់រំនៅពេលនោះបានថតបង្ហោះសមត្ថកិច្ច និង បបួលសមត្ថកិច្ចអុជធូបស្បថ ខណ្ឌពោធិ៍សែនជ័យ ០១ លើក ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពថតបង្ហោះជេរប្រមាថសមត្ថកិច្ច និង ខណ្ឌច្បារអំពៅ ០១ លើក ជិះម៉ូតូមិនពាក់មួកល្មើសផ្លាកសញ្ញាចរាចរណ៍ ហើយបានថតបង្ហោះសមត្ថកិច្ចអនុវត្តច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថាចំពោះការឃាត់ និង ផាកពិន័យតាមផ្លូវច្បាប់ប្រើប្រាស់រថយន្តផ្លាកលេខមិនប្រក្រតីនៅគោលដៅស្ពានអាកាសចោមចៅ គឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ថ្នាក់លើ ខណៈបុរសនេះបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ ដោយនៅពេលនោះក៏បានធ្វើសកម្មភាព ប្រើពាក្យសម្តី និង អាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចអនុវត្តច្បាប់ផងដែរ៕

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

នៅថៃ! ដឹកដំរីដើរលេងបុណ្យភូមិ ពេលគេអុជកាំជ្រួចដំរីភ្ញាក់ ផ្អើលរត់ជា.ន់មនុស្សម្នា បណ្ដាលឱ្យមានអ្នករងរបួសច្រើននាក់

ថែសុខភាពផង! វេជ្ជបណ្ឌិត ហ៊ាង រតនា សម្គាល់ឃើញមានអ្នកជំងឺពុលចំណីច្រើន ពិសេសក្មេងៗ សង្ស័យមកពីអាហារ ៥ មុខនេះ

ទៅហើយមកវិញ! ក្រោយបិទជាង ១០ ម៉ោង ឥលូវអ្នកលេង TikTok នៅអាមេរិក អាចបើកប្រើវិញបានហើយ

ពណ៌ប្លែកខុសពីរាល់ឆ្នាំ! គ្រូចិនសែល្បី ណែនាំឱ្យប្រើពណ៌នេះ​ ដើម្បីយកហេង ថ្ងៃសែនចូលឆ្នាំចិន ២០២៥

ជាប្រផ្នូលអ្វី? ទាហានថៃ ២ នាក់របួសធ្ងន់ធ្ងរដោយសារកាំភ្លើ.-ងធំខុសបច្ចេកទេស ក្នុងទិវាអបអរកងកម្លាំងលំដាប់ជាតិមួយ

ស៊ែរចែកគ្នាដឹង! អ្នកមានកូនស្រីអាយុ ៩ ឆ្នាំ​ អាចនាំទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូ.នឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួងម៉ែ

ទៀតហើយ! នៅនីហ្សេរីយ៉ា មានករណីឡានដឹកសាំងក្រឡាប់ ពលរដ្ឋនាំគ្នាទៅដួស ចៃដន្យឡានផ្ទុះឆេះ ស្លា./ប់អស់ ៧០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ