ជាឱកាសដ៏ល្អសម្រាប់ប្រិយមិត្តដែលចូលចិត្តការអានសៀវភៅ ពិព័រណ៌លក់សៀវភៅដ៏ធំបំផុត Big Bad Wolf Book Sale បានវិលត្រលប់មកកាន់រាជធានីភ្នំពេញជាថ្មី ដែលបើកចាប់ពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី 0៦ ខែកក្កដា ឆ្នាំ ២០២៥ ជាមួយវត្តមានសៀវភៅរាប់លានក្បាល លក់បញ្ចុះតម្លៃរហូតដល់ ៩៥% និង ភាពភ្ញាក់ផ្អើលជាច្រើនទៀត។

ពិពណ៌សៀវភៅ Big Bad Wolf Book Sale លើកនេះផងដែរ ធ្វើឡើងនៅទីតាំង ផ្សាររុងរឿង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ ទៅតាមពេលវេលាដូចខាងក្រោម ៖
– ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ១០ ព្រឹក ដល់ ១០ យប់
– ថ្ងៃសុក្រ ដល់ ថ្ងៃអាទិត្យ វេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ១២ យប់។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះមិនមែនត្រឹមតែជាតែជាពិព័រណ៍សៀវភៅធម្មតានោះទេ គឺលោកអ្នកអាចទទួលបាននូវសៀវភៅដែលពេញចិត្តជាមួយតម្លៃដ៏សមរម្យបំផុត។ ដូច្នេះក្នុងឱកាសល្អនេះ កុំភ្លេចយកកាបូបស្ពាយតាមខ្លួន ទៅច្រកសៀវភៅដែលលោកអ្នកចម្រាញ់ ជាមួយការបញ្ចុះតម្លៃដល់ទៅ ៩៥% ណា៕
